ស្ត្រីមានផ្ទៃពោះ ហាមញេចមុនដាច់ខាត

0
310

មានរាប់រយសំណួរដែលចោទសួរថា ស្រ្ដីពេលកំពុងពពោះអាចញេចមុនបានទេ? ជាសំណួរដែលអ្នកម្ដាយកំពុងឆ្ងល់ និងភ័យខ្លាចកើតមុនខណៈពពោះ តើគួរដោះស្រាយបញ្ហានេះយ៉ាងដូចម្ដេច? ខាងក្រោមនេះជាចម្លើយដែលអ្នកត្រូវយល់ដឹង ។

បញ្ហារឿងមានមុនជាមួយស្ដ្រីពរពោះ ជឿថាស្រ្ដីជាច្រើនមានក្ដីកង្វល់ណាស់ ជាពិសេសអ្នកម្ដាយដែលចូលចិត្ត និងស្រលាញ់ភាពស្រស់ស្អាត ច្បាស់ជានៅមិនសុខ បក់មិនល្ហើយឡើយ ទើបបញ្ហារឿងមុខឡើងមុនមួយនេះ​ ចំពោះស្រ្ដីមានផ្ទៃពោះគឺជារឿងធម្មតាទេ ស្ដ្រីខ្លះឡើងមុនច្រើន ខ្លះទៀតមានមួយៗ ហើយខ្លះទៀតឡើងមុនជាប្រភេទមុនតូចៗល្អិត ព្រោះថានេះជាបម្រែបម្រួលនៃអ័រម៉ូន ខណៈដែលអ្នកកំពុងពពោះនោះហើយ ជាពេលវេលាដែលអ័រម៉ូនអ្នកប្រែប្រួលខុសធម្មតា ស្រ្ដីខ្លះមានអ័រម៉ូនឡើងច្រើន តួយ៉ាងដូចជាស្រ្ដីមានកូនភ្លោះជាដើម ។ យ៉ាងណាមិញ ស្រ្ដីដែលមិនទាន់មានផ្ទៃពោះចូលចិត្តញេចមុនរឿយៗ តែមកដល់ពេលមានផ្ទៃពោះទើបសង្ស័យថា តើខ្លួនអាចញេចមុនបានដែរឬទេ ?

ចម្លើយនោះគឺ អ្នកគួរតែប្រើការព្យាបាលមុនដោយការ ប្រើម្ជុលចាក់ ហាមប្រើដៃ ឬប្រដាប់ញេចមុនដាច់ខាត ព្រោះថាការធ្វើបែបនោះអាចមានផលប៉ះពាល់ដល់សរសៃរឈាម ដែលជាមានសរសៃររំញោចទៅដល់ខួរក្បាល។ អ្នកគួរតែប្រើម្ជុលចាក់ទំលុះបរិវេណមុខមុន​តិចៗ ឬសើរៗ ព្រោះកាលណាចាក់បំបែកមុខមុនខ្លាំង អ្នកអាចនឹងទទួលរងនូវការឈឺចាប់ខ្លាំងផងដែរ ។ ហើយវិធីសាស្ដ្រដែលល្អនឹងមានប្រសិទ្ធភាពខ្លាំងបំផុត នោះគឺ ទៅរកគ្រូពេទ្យជំនាញក្នុងការថែរក្សាមុន នឹងព្យាបាលស្បែកមុខរបស់អ្នកផងដែរ ។

គួរបញ្ជាក់ផងដែរថា ការថែរក្សាព្យាបាលមុខមុនចំពោះស្ដ្រីមានផ្ទៃពោះ ជារឿងគួរប្រយ័ត្នប្រយែងបំផុត ហើយស្ដ្រីមានផ្ទៃពោះគឺ មិនត្រូវបានអនុញ្ញាតឲ្យលេប ឬផឹកថ្នាំព្យាបាលមុនគ្រប់ប្រភេទ ព្រោះវាមានផលប៉ះពាល់ដល់កូននៅក្នុងផ្ទៃ ហើយបើស្ដ្រីដែលរៀបនឹងមានគម្រោងយកកូន គឺត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំបំបាត់មុន​រយៈពេល ១ ខែ មុនមានកូន ប្រសិនបើស្រ្ដីដែលទើបនឹងឆ្លងទន្លេហើយវិញ គឺអនុញ្ញាតិឲ្យប្រើថ្នាំបំបាត់មុនបានលុះត្រាតែ ១ ខែក្រោយកើតកូន​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here