អាហារ ៤ប្រភេទជួយបំប៉នស្បែករបស់ទារកឱ្យស្អាតតាំងពីនៅក្នុងផ្ទៃ

0
346

អ្នកម្តាយទាំងឡាយប្រហែលជាមិនអាចបដិសេធបានទេថា ក្រៅពីការមើលថែទាំខ្លួនឯងឱ្យមានសុខភាពរឹងមាំល្អក្នុងអំឡុងពេលមានគភ៌ហើយនោះ អាហារក៏ជារឿងមួយសំខាន់ខ្លាំងណាស់ដែរ ព្រោះក្រៅពីជួយបង្កើនការវិវឌ្ឍន៍របស់ទារកក្នុងផ្ទៃឱ្យរឹងប៉ឹងនិងចំរើនធំធាត់បានយ៉ាងល្អហើយនោះ អាហារនៅអាចជួយថែរបំប៉នសាច់ស្បែកឱ្យស្អាតបានទៀតផង ។ សំរាប់អ្នកម្តាយដែលចង់ឱ្យកូនតូចមានសាច់ស្អាត ស្បែកស្អាត តំណាលគ្នានឹងរាងកាយដែលរឹងប៉ឹងផងនោះ អាហារល្អៗជាច្រើនប្រភេទមកជំរាបជូនអ្នកម្តាយទាំងឡាយដូចតទៅ ។

– សាច់ត្រី : ក្រៅពីគុណប្រយោជន៍របស់អូមេហ្កា 3 និងអូមេហ្កា 6 នៅក្នុងសាច់ត្រីដែលជួយថែបំប៉នខួរក្បាល និងការវិវឌ្ឍន៍របស់កូនតូចហើយនោះ នៅអាចជួយការពារ និងជួសជុលកោសិកាស្បែកបានយ៉ាងល្អទៀតផង ។ សាច់ត្រីដែលមានគុណប្រយោជន៍ទាំងនោះមានជាអាទិ៍ ត្រីសាល់ម៉ុន ត្រីធូណា ត្រីឆ្ពង់ ជាដើម គួរទទួលទានឱ្យបានជាប់ជាប្រចាំ 1សប្តាហ៍ 2-3ដង ។

– បន្លែផ្លែឈើផ្សេងៗ : ព្រោះនៅក្នុងបន្លែ និងផ្លែឈើប្រកបទៅដោយវិតាមីន សារធាតុរ៉ែ ដែលនឹងជួយឱ្យស្បែករឹងមាំឡើង មានដូចជា ផ្លែល្ពៅ ប្រូខូលី ការ៉ុត ប៉េងប៉ោះ ចេក ក្រូច ត្របែក ផ្លែទំពាំងបាយជូរ ល្ហុង ទទឹម ជាដើម ដោយជ្រើសរើសពិសាបែបស្រស់ៗ គ្មានសារធាតុគីមី និងថ្នាំសម្លាប់សត្វល្អិត ។

– គ្រាប់ធញ្ញជាតិ និងផលឹតផលពីគ្រាប់ធញ្ញជាតិគ្រប់ប្រភេទ : ដូចជា ទឹកតៅហ៊ូ បាយអង្ករសំរូប គ្រាប់សណ្តែក បាយអង្ករ
ស្រូវសាលី គ្រាប់ល្ង-ស និងខ្មៅ សុទ្ធតែសម្បូរទៅដោយប្រតេអុីន វិតាមីនដែលជួយថែបំប៉នស្បែកឱ្យស្អាតភ្លឺរលោង និងមានជាតិខ្លាញ់តិចទៀតផង ។

– ញ៉ាំទឹកស្អាត និងទឹកផ្លែឈើស្រស់ឱ្យបានច្រើន : យើងដឹងហើយថា នៅក្នុងទឹកផ្លែឈើមានវិតាមីនដែលជួយថែបំប៉នស្បែកឱ្យស្រស់ស្អាតច្រើនណាស់ ដូចជាការញ៉ាំទឹកដូងមួយថ្ងៃ 1ផ្លែ នឹងជួយឱ្យទារកកើតមកមានសាច់ស្អាតថ្លា ហ្មត់ខៃដោយសារសារធាតុរ៉ែ និងសារធាតុ អេសត្រូជេនដែលមាននៅក្នុងទឹកដូង ឬក៏អាចជ្រើសរើសញ៉ាំទឹកក្រូចស្រស់ៗជាប្រចាំ ដើម្បីឱ្យទារកក្នុងផ្ទៃ
បានទទួលវិតាមីន C បានយ៉ាងបរិបូរណ៍ ហើយក៏កុំភ្លេចញ៉ាំទឹកស្អាតឱ្យបានយ៉ាងតិចបំផុត 8 កែវក្នុងមួយថ្ងៃផង ។

រឿងអាហារការហូបចុកក៏ជាបច្ច័យមួយសំខាន់ដែលអ្នកម្តាយមានគភ៌មិនអាចធ្វេសប្រហែសបានជាដាច់ខាត ព្រោះនៅពេលដែលខ្លួនអ្នកម្តាយបានទទួលសារធាតុអាហារទៅថែបំប៉នស្បែកដែលល្អហើយនោះ នឹងពិតជាហុចផលល្អដល់សុខភាពរបស់កូន
តូចតាមនោះដែរ ដូច្នេះហើយអ្នកម្តាយគួរតែយកចិត្តទុកដាក់ក្នុងការញ៉ាំអាហារដែលថែបំប៉នស្បែកយ៉ាងគ្រប់គ្រាន់សមល្មមនឹងសភាពរាងកាយរបស់មនុស្សម្នាក់ៗផង ។

LEAVE A REPLY

Please enter your comment!
Please enter your name here