ទល់លាមកក្នុងពេលមានផ្ទៃពោះ គួរធ្វើដូចម្តេច?

0
182

ក្នុងអំឡុងពេលមានផ្ទៃពោះ ដំណើរការកន្ត្រាក់សាច់ដុំ ដើម្បីផ្លាស់ប្តូរទីអាហារក្នុងពោះវៀនត្រូវបានថយចុះ ដោយសារតែកម្រិតនៃអ័រម៉ូន Progesterone ឡើងខ្ពស់។ បូករួមទាំងការបន្ថែម ជាតិដែក និងការទទួលទានវីតាមីនច្រើនទៀតនោះ អ្នកម្តាយត្រូវប្រឈមនឹងបញ្ហាទល់លាមកកាន់តែខ្លាំង។

ប៉ុន្តែអ័រម៉ូន មិនមែនជាបញ្ហាតែមួយគក់តែធ្វើឲ្យកកស្ទះលាមកក្នុងពោះវៀននោះទេ គឺការពង្រីកនៃស្បូនក៏ធ្វើឲ្យព្រោះវៀនចង្អៀតជាងធម្មតា ដូច្នេះការបញ្ចេញចោលក៏មិនងាយស្រួលដូចមុនដែរ។
ទោះជាយ៉ាងណា អ្នកអាចជៀសវាងបញ្ហាអាក្រក់មួយនេះបាន តាមរយៈការទទួលទានអាហារដែលសម្បូរកាកសរសៃ និងទឹកឲ្យបានច្រើន ដើម្បីរក្សាការបញ្ចេញចោលឲ្យមានភាពងាយស្រួល។ ប៉ុន្តែ កុំភ្លេចធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ផងដែរ ដើម្បីសុខភាពល្អទាំងម្តាយ និងកូន។

យ៉ាងណាម៉ិញ ប្រសិនបើអ្នកមានបញ្ហាទល់លាមធ្ងន់ធ្ងរ សូមប្រញាប់ទៅជួបគ្រូពេទ្យដើម្បីរកវិធីដោះស្រាយជាបន្ទាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here