រឿងការមានសុខភាពដែលល្អនោះ ពិតជារឿងមួយដែលចាំបាច់ណាស់របស់មនុស្សស្រីមានគភ៌ ព្រោះនោះវាមានន័យថានៅពេលអ្នកមានសុខភាពល្អបរិបូណ៍ឥតខ្ចោះហើយនោះ ជីវិតតូចមួយនៅក្នុងពោះ ក៏នឹងមានវិវឌ្ឍនាការចម្រើនធំធាត់តាមអាយុដែលល្អទៅតាមនោះដែរ ដូច្នេះយើងនឹងមើលឃើញថា គ្រូពេទ្យនឹងណែនាំអនាគតអ្នកម្តាយដែលកំពុងមានគភ៌ទាំងឡាយឱ្យឧស្សាហ៍មើលថែទាំខ្លួនឯង ទាំងក្នុងរឿងសុខភាព រួមទៅដល់ជីវិតចិត្តគំនិតទៀតផង យើងនាំគ្នាមកមើលថា តើវិធីឆ្ពោះទៅរកការមានសុខភាពដែលល្អនោះ អាចធ្វើបានយ៉ាងណាខ្លះ…។
– អ្នកម្តាយគួរទទួលទានបន្លែ ផ្លែឈើ អាហារស៊ីរៀល បាយអង្ករអូត គ្រាប់ធញ្ញជាតិ និងអាហារដែលមានកាកសរសៃច្រើន
ដើម្បីចៀសវាងពីអាការទល់លាមក ព្រោះអ័រម៉ូនដែលប្រែប្រួលនឹងហុចផលប៉ះពាល់ដល់ពោះវៀនធំរបស់អ្នកម្តាយ ដែលអាហារកាកសរសៃអាចជួយបានច្រើនចំពោះរឿងនេះ។
– អ្នកម្តាយត្រូវតែបានទទួលសារធាតុដែកពីសាច់សត្វ យ៉ាងហោចណាស់ 1 សប្តាហ៍ 3 ដង ដែលមិនចាំបាច់ត្រូវទទួលទានច្រើនពេកទេ តែគ្រប់គ្រាន់ចំពោះតម្រូវការរបស់រាងកាយ ហើយសារធាតុដែកដែលមាននៅក្នុងបន្លែនោះ ជាប្រភេទដែលមិនមែនហ៊ីម៉ូក្លូប៊ីននោះទេ ធ្វើឱ្យរាងកាយពិបាកបឺតជ្រាប។
– ដើម្បីជួយបង្កើនខួរក្បាលដល់កូនតូច អ្នកម្តាយត្រូវទទួលទានអាស៊ីតខ្លាញ់ អូមេហ្កា 3 តែចូរចៀសវាងសត្វទឹកដែលមានសំបកប្រភេទងាវគ្រំខ្យងខ្ចៅ ព្រោះនឹងបង្កឱ្យកើតគ្រោះថ្នាក់ទាំងអ្នកម្តាយ និងទារកក្នុងផ្ទៃអាចឆ្លងមេរោគបាក់តេរី លីស្ទេរៀបាន។
– បើអ្នកម្តាយពិបាកវេទនាជាមួយអាការក្អួតចង្អោរ ចូរទទួលទានខ្ញី ព្រោះមើមខ្ញីជួយកែអាការក្អួតចង្អោរបានល្អ ដោយអាចហាន់មើមខ្ញីស្រស់ជាចំណិតដាក់ចូលទៅក្នុងទឹកក្តៅ រួចទទួលទានក៏បាន។
– អ្នកម្តាយត្រូវបានទទួលបរិមាណភ្លូអ័ររ៉ាយឱ្យបានគ្រប់គ្រាន់ ព្រោះសំខាន់ដល់ការសាងធ្មេញរបស់កូនតូច៕