ចាញ់កូនខ្លាំងមានផលប៉ះពាល់ដល់កូនក្នុងផ្ទៃឬអត់?

0
182

អ្នកម្តាយមានគភ៌សឹងតែគ្រប់គ្នាសុទ្ធតែមានអាការចាញ់កូន តែវាស្ថិតនៅត្រង់ថា តើចាញ់តិច ឬចាញ់ខ្លាំងប៉ុនណាប៉ុណ្ណោះ? អ្នកម្តាយខ្លះគ្មានអាការចាញ់កូនសោះក៏មាន តែសម្រាប់អ្នកម្តាយមួយចំនួនបែរជាមានអាការចាញ់កូនធ្ងន់ធ្ងរ រហូតដល់កើតមានសំនួរមួយឡើងថា បើមានអាការចាញ់កូនធ្ងន់ធ្ងរ តើមានផលអាក្រក់ដល់កូនក្នុងផ្ទៃឬក៏អត់?

ការពិតទៅ អាការចាញ់កូនកើតចេញពីអ័រម៉ូននៅក្នុងរាងកាយប្រែប្រួលយ៉ាងឆាប់រហ័ស ធ្វើឱ្យអ្នកម្តាយមានអាការចាញ់កូន
តែមិនបង្កផលប៉ះពាល់ដល់កូននៅក្នុងផ្ទៃទេ បើអ្នកម្តាយនៅតែទទួលបានសារធាតុអាហារគ្រប់ចំនួននោះ អាចនឹងមានក្អួតចង្អោរខ្លះៗ តែទារកនៅក្នុងផ្ទៃនៅតែមានសុវត្ថិភាពដដែល។ អាការចាញ់កូនធ្ងន់ធ្ងរច្រើនតែកើតនៅលើអ្នកម្តាយដែលចាប់ផ្តើមតាំងគភ៌ក្នុងត្រីមាសដំបូង លុះចូលដល់ត្រីមាសទីពីរ អាការចាញ់កូនក៏នឹងបាត់ទៅវិញ ឬអាការទូទៅល្អប្រសើរឡើងវិញច្រើន។ ក្នុងអំឡុងត្រីមាសទី 2 នេះ អ្នកម្តាយគួរតែញ៉ាំអាហារដែលល្អ និងវីតាមីនឱ្យបានច្រើនដើម្បីបំប៉នរាងកាយនៅក្នុងរយៈដំបូងដែលបានទទួលសារធាតុអារហារបានមិនច្រើនប៉ុន្មាននោះ។

ចុះបើគ្មានអាការចាញ់កូនសោះ តើនឹងមានផលអាក្រក់អ្វីដល់កូនក្នុងផ្ទៃដែរឬទេ?
ដូចដែលបានរៀបរាប់មកពីខាងដើមស្រាប់ហើយថា អាការចាញ់កូនកើតឡើងដោយសារការប្រែប្រួលខាងអ័រម៉ូនដែលកើនឡើងយ៉ាងឆាប់រហ័ស អ្នកម្តាយដែលមានអាការចាញ់កូនធ្ងន់ធ្ងរត្រូវចាំទុកថា កូនច្បាស់ជារឹងប៉ឹងប្រាកដណាស់ ព្រោះអ័រម៉ូនបញ្ចេញមកច្រើន ដល់ថ្នាក់អ្នកម្តាយនៅទទួលយកការប្រែប្រួលនេះសឹងតែមិនរួច ចំណែកអ្នកម្តាយដែលមិនចាញ់កូនសោះគួរតែសង្កេតមើលអាការរបស់ខ្លួនឯងបន្តិចខ្លះផង ព្រោះអ្នកអាចនឹងមានឱកាសរលូតកូនបាន(តែមានភាពអាចទៅរួចតិចណាស់)ដោយសារតែទារកមិនបានបញ្ជូនអ័រម៉ូនអ្វីចេញមកសោះហ្នឹងឯង។ ភាគច្រើនពេលតាំងគភ៌ក្នុងអំឡុងពេលដំបូង ទងសុក និងទារកនឹងអភិវឌ្ឍប្រព័ន្ធផ្សេងៗទៅជារឿយៗ និងបញ្ជូនអ័រម៉ូនចេញមកជារឿយៗដែរ ទើបធ្វើឱ្យអ្នកម្តាយមានអាការក្អួតចង្អោរឥតឈប់ឈរហ្នឹងឯង។

តែអ្នកម្តាយដែលគ្មានអាការចាញ់កូនសោះនោះក៏មិនចាំបាច់កង្វល់ខ្វល់ខ្វាយថា នឹងកើតសភាវរលូតបុត្រនោះទេ ព្រោះដូច
ដែលបានរៀបរាប់មកពីខាងដើមហើយថា អ្នកដែលគ្មានអាការចាញ់កូនសោះនោះ មានសិទ្ធិរលូតបុត្រតិចណាស់ និងអាចនិយាយបានថា អ្នកសំណាងល្អខ្លាំងណាស់ដែលមិនចាំបាច់ចាញ់កូន ចង់ញ៉ាំអីក៏ញ៉ាំបាន មិនចាំបាច់មកអង្គុយនឿយហត់ អង្គុយពិបាកចិត្តដោយសារតែញ៉ាំអីចូលទៅហើយក៏ក្អួតចេញមកវិញអស់នោះឡើយ ដូច្នេះហើយទើបអាចនិយាយបានថា អ្នកសំណាងល្អណាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here