នៅពេលដែលស្បូនរីកធំឡើងរហូតដល់មានការសង្កត់ពីលើពោះវៀនធំ វាបានធ្វើឱ្យដំណើរការណ៍របស់ប្រព័ន្ធបន្ទោរបង់មិនស្រួល ។ ក្រៅពីការផ្លាស់ប្ដូររបស់អ័រម៉ូននៅអំឡុងដែលមានតាំងគភ៌ អាចធ្វើឱ្យសរសៃឈាមបរិវេណជុំវិញរន្ធគូទពង្រីកខ្លួននិងប៉ោងធំ ទើបធ្វើឱ្យងាយកើតអាការៈទល់លាមករហូតបានកើតជាមូលហេតុនៃអាការៈឬសដូងបាតរន្ធគូទអំឡុងពេលតាំងគភ៌ ។
វិធីការពារ
ស្ត្រីមានគភ៌គួរតែផ្លាស់ប្ដូរទម្លាប់ទទួលទានអាហារដើម្បីការពារ ឬកាត់បន្ថយអាការៈឬសដូងបាតដូចជា គួរទទួលទានអាហារដែលមានកាកសរសៃឱ្យច្រើនជាង រួមទាំងការហាត់ប្រាណឱ្យបានស័ក្ដិសមតាមគ្រូពេទ្យណែនាំ និងគួរពិសាទឹកបរិសុទ្ធឱ្យបានច្រើន ទើបអាចជួយសម្រាលអាការៈទល់លាមកនេះបាន ។