១០ សំណួរ ដែលស្រ្តីមានគភ៌គ្រប់រូបតែងចង់ដឹងបំផុត

0
208

សម្រាប់ស្រ្ដីដែលកំពុងមានផ្ទៃពោះ ឬមានកង្វល់ក្នុងការដាក់ផែនការក្នុងការតាំងគភ៌ អាចនឹងមានបញ្ហាសង្ស័យជាច្រើនរឿងជុំវិញរឿងតាំងគភ៌ ជាពិសេសស្ដ្រីពពោះថ្មីៗ ច្បាស់ជាមានការសង្ស័យ និងកង្វល់ពីបញ្ហាជាច្រើន ។
ខាងក្រោមមាន ១០ សំនួរដែលបានចោទសួរដោយស្ដ្រីពពោះថ្មីៗ ៖

១ . ញ៉ាំទឹកដោះគោពេលមានផ្ទៃពោះ មានប្រយោជន៍យ៉ាងណាខ្លះ?
បើស្រ្តីមានគភ៌ញ៉ាំទឹកដោះគោ នឹងធ្វើឱ្យកម្រិតកាល់ស្យូមរបស់ស្រ្តីមានគភ៌នោះកើនច្រើនឡើង ដែលនឹងក្លាយជាការជួយបំប៉នឆ្អឹង និងធ្មេញរបស់ទារកក្នុងគភ៌ និងថែមទាំងជួយការពារសភាវសម្ពាធឈាមឡើងខ្ពស់បានទៀតផង។

២. សភាវគភ៌ប្រថុយប្រថានគឺអ្វី និងគួរប្រតិបត្តិខ្លួនយ៉ាងដូចម្ត៉េច?
សភាវគភ៌ប្រថុយប្រថាន មានន័យពីការតាំងគភ៌ដែលមានសភាវប្រថុយអាចធ្វើឱ្យកើតគ្រោះថ្នាក់ ឬប្រថុយជីវិតដល់ម្ដាយនិងទារកនៅក្នុងគភ៌ ទាំងនៅក្នុងរយៈពេលតាំងគភ៌ អំឡុងពេលប្រសូត រួមទាំងក្រោយប្រសូត ទើបបណ្ដាលមកពីកត្តាជាច្រើនយ៉ាងដូចជា រោគប្រចាំកាយរបស់អ្នកម្ដាយខ្លួនឯង ធ្លាប់មានប្រវត្តិប្រសូតបុត្រពិបាក ធ្លាប់វះកាត់ស្បូន ធ្លាប់រលូតបុត្រ រួមទាំងអ្នកម្ដាយដែលតាំងគភ៌នៅពេលមានអាយុតាំងតែ ៣៥ ឆ្នាំឡើងទៅ ដោយស្ដ្រីមានគភ៌គួរប្រញាប់ទៅផ្ញើរគភ៌នៅមន្ទីរពេទ្យ ទើបគ្រូពេទ្យនឹងធ្វើការវិនិច្ឆ័យភាវគភ៌ប្រថុយ ហើយស្ត្រីមានគភ៌គួរធ្វើតាមការណែនាំរបស់គ្រូពេទ្យយ៉ាងហ្មត់ចត់។

៣. ដុះសាច់អំឡុងពេលតាំងគភ៌មានគ្រោះថ្នាក់ឬទេ ?
ភាពប្រថុយប្រថានពីការដែលស្ត្រីមានគភ៌មានសាច់ដុះអំឡុងពេលតាំងគភ៌នោះអាចនឹងខុសប្លែកពីគ្នាស្ថិតនៅលើទីតាំងនិងលក្ខណៈរបស់សាច់ដុះទាំងនោះ ប្រសិនបើសង្ស័យឬពិនិត្រឃើញហើយ ស្ដ្រីមានគភ៌គួរប្រញាប់ពិភាក្សាជាមួយគ្រូពេទ្យដើម្បីទទួលការវិនិច្ឆ័យរោគ នឹងធ្វើការព្យាបាលដោយវិធីសាស្ដ្រស័ក្ដិសមជាបន្ដ ។

៤. កើតឬសដូងបាតអំឡុងពេលតាំងគភ៌មានការការពារនិងការព្យាបាលយ៉ាងណា?
នៅពេលដែលស្បូនរីកធំឡើងរហូតដល់មានការសង្កត់ពីលើពោះវៀនធំ វាបានធ្វើឱ្យដំណើរការណ៍របស់ប្រព័ន្ធបន្ទោរបង់មិនស្រួល ។ ក្រៅពីការផ្លាស់ប្ដូររបស់អ័រម៉ូននៅអំឡុងដែលមានតាំងគភ៌ អាចធ្វើឱ្យសរសៃឈាមបរិវេណជុំវិញរន្ធគូទពង្រីកខ្លួននិងប៉ោងធំ ទើបធ្វើឱ្យងាយកើតអាការៈទល់លាមករហូតបានកើតជាមូលហេតុនៃអាការៈឬសដូងបាតរន្ធគូទអំឡុងពេលតាំងគភ៌ ។

ស្ត្រីមានគភ៌គួរតែផ្លាស់ប្ដូរទម្លាប់ទទួលទានអាហារដើម្បីការពារ ឬកាត់បន្ថយអាការៈឬសដូងបាតដូចជា គួរទទួលទានអាហារដែលមានកាកសរសៃឱ្យច្រើនជាង រួមទាំងការហាត់ប្រាណឱ្យបានស័ក្ដិសមតាមគ្រូពេទ្យណែនាំ និងគួរពិសាទឹកបរិសុទ្ធឱ្យបានច្រើន ទើបអាចជួយសម្រាលអាការៈទល់លាមកនេះបាន ។

៥ . ហេតុអ្វីពេលមានគភ៌តែងតែឈឺម្រាមដៃ ម្រាមជើង ?
បម្រែបម្រួលរបស់អ័រម៉ូននៅក្នុងរាងកាយអំឡុងពេលតាំងគភ៌ហុចផលឱ្យសរសៃវាវបន្ធូរខ្លួន ទើបធ្វើឱ្យសន្លាក់ឆ្អឹងបង្រួញខ្លួន ទន្ទឹមគ្នានឹងពេលដែលសាច់ដុំក៏ធ្វើការខ្លាំងឡើង ទើបបណ្ដាលឱ្យកើតមានអាការៈឈឺសន្លាក់ឆ្អឹង ។
នៅអំឡុងពេលនេះស្ត្រីមានគភ៌គួរជៀសវាងការលើករបស់ធ្ងន់ ជៀសវាងការប្រើប្រាស់ស្បែកកែងចោត និងគួរហាត់ប្រាណតាមការណែនាំរបស់គ្រូពេទ្យយ៉ាងត្រឹមត្រូវ ប្រសិនបើមានអាការៈឈឺចាប់ ឬស្ពឹកខ្លាំងឡើង ក៏មិនគួរព្រងើយកន្តើយឡើយ ត្រូវឱ្យប្រញាប់ទៅជួបគ្រូពេទ្យដើម្បីឱ្យមានសុវត្ថិភាពល្អបំផុត។

សូមរង់ចាំអាននូវ ៥ សំនួរជាបន្ដទៀត ក្នុងពេលឆាប់ៗនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here