វិធីបំបាត់សង្វារពេលកំពុងមានផ្ទៃពោះ

0
187

មិនថាស្ដ្រីមានផ្ទៃពោះ ឬ ស្រ្ដីមាឌធាត់ និងស្រ្ដីធម្មតានោះទេ ជាទូទៅតែងតែជួបរាល់បញ្ហាកើតមានសង្វារ តាមដងខ្លួនដូចជា ដើមភ្លៅ ផ្ទៃពោះ សាច់ត្រកៀកក្រោយ សាច់គូថ ចុងក្លៀក ជាដើម នេះជាមូលហេតុមួយដែលស្ដ្រីមានផ្ទៃពោះមានកង្វល់រាល់ពេលសម្រាលកូនរួច ។ ថ្ងៃនេះពិតជាថ្ងៃល្អ សម្រាប់ស្ដ្រីពពោះទាំងឡាយ ដែលក្រុមការងារគេហទំព័រ Baby And Mom ឬ​ មាតា និងទារក បានដកស្រង់វិធីងាយៗក្នុងការបំបាត់សង្វារនៅលើផ្ទៃពោះ បើទោះបីជាអ្នកកំពុងពពោះក៏ដោយ ក៏អាចប្រើប្រាស់វិធីនេះបានដែរ ។

វិធីសាស្រ្ដងាយដោយអ្នកម្ដាយរកទិញនូវគ្រឿងផ្សំខាងក្រោមនេះ តាមបណ្ដារទីផ្សារនានាក្នុងប្រទេស កម្ពុជា យើងបាន។

គ្រឿងផ្សំ ៖

-ប្រេងដូង ១ ចានគោមតូច
-ស្រទាប់ផ្កាកុលាបគ្រាម កន្លះកញ្ជប់ ( ប្រើច្រើនគ្មានបញ្ហា )

វិធីធ្វើ ៖
-ដំបូងត្រូវដាក់កំដៅប្រេងដូងក្នុងសីតុណ្ហភាពក្ដៅអ៊ុន
-ចាក់ស្រទាប់ផ្កាកុលាបចូល រួចកូរឲ្យរលាយបញ្ចូលគ្នា
-សង្កេតថា កូរប្រេងដូងមានក្លិនក្រអូបផ្កាកុលាបហើយឬនៅ បើមានក្លិនក្រអូបហើយត្រូវលើកចុះទុកឲ្យត្រជាក់
-ពេលត្រជាក់ហើយ ត្រូវត្រងយកកាកចេញ

ជាចុងក្រោយ​ អ្នកម្ដាយគ្រប់រូបត្រូវយកប្រេងដែលបានធ្វើខាងលើ មកលាបម៉ាស្សាត្រង់តំបន់ណាដែលមានសង្វារ ហាក់បីដូចជាអ្នកកំពុងលាបឡេរដូច្នោះដែរ ទុកចោលហើយចូលគេង រួចដល់ព្រឹកឡើងចាំលាងចេញក៏បាន ។ ការអនុត្តបែបនេះក្នុងរយៈពេល ៣ ថ្ងៃឡើងទៅ នោះអ្នកម្ដាយនឹងសង្កេតឃើញថា ស្នាមសង្វារនឹងរលាយបាត់អស់បន្ដិចម្ដងៗ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here