ស្ត្រី​មានគភ៌​ត្រូវតែអាន!! បើ​ទារក​ក្នុង​ផ្ទៃ​មិន​រើ តើ​មានរឿង​អ្វី​កើតឡើង?​

0
143

ការរើបម្រះ​របស់​កូន​នៅក្នុង​ពោះ​បាន​នាំមក​នូវ​ភាព​រំភើប​រីករាយ​ញាប់​ញ័រ​ត្រេកអរ​ចំពោះ​ស្ត្រី​មានគភ៌​ខ្លាំងណាស់ តែ​បើសិនជាសុខៗស្រាប់តែ​បាត់​ឈឹង​លែង​រើបម្រះ​ដោយសារ​អ្វី​ម្យ៉ាង​ក៏​មិនដឹង​នោះ អាចធ្វើឱ្យ​ស្ត្រី​មានគភ៌​ដែលជា​ម្តាយ​មាន​កង្វល់​មិនតិច​ឡើយ ដូច្នេះ​ថ្ងៃនេះយើងមាន​ព័ត៌មាន​អំពី​រឿងនេះ​ពី​លោកគ្រូ​ពេទ្យ ដើម្បី​បំបាត់​ក្តីកង្វល់​របស់​ស្ត្រី​មានគភ៌​ទាំងឡាយ។

ស្ត្រី​ដែល​តាំង​គភ៌​ជា​លើកដំបូង​ក្នុង​ជីវិត​នឹង​ចាប់ផ្តើម​មាន​អារម្មណ៍​ថា កូន​នឹង​រើបម្រះ​នៅពេល​អាយុ​គភ៌​បាន​ប្រមាណ​ជា18-20សប្តាហ៍ ចំណែក​ក្នុងការ​មាន​ផ្ទៃពោះ​លើក​ក្រោយ​ទៀត នឹងមាន​អារម្មណ៍​ដឹង​នៅពេល​មាន​អាយុ​គភ៌​បាន​ប្រមាណ​ជា16-18សប្តាហ៍ ដោយ​អារម្មណ៍​នោះ​នឹង​ដឹង​បែបទឹបៗ ដូច​មាន​ត្រី​មក​ចឹក ដោយ​នឹងមាន​អារម្មណ៍​បែបនេះ​នៅលើ​ស្បែកម្តុំៗជិត​រន្ធ​ផ្ជិ​ត។

ក្នុងអំឡុង​ខែ​ដំបូង​ដែល​កូន​ចាប់ផ្តើម​រើ​នោះ អ្នក​ម្តាយ​នឹងមាន​អារម្មណ៍​ថា កូន​នៅ​មិនទាន់​រើបម្រះ​ខ្លាំង​ឡើយ ជួនកាល​រើ​ត្រឹមតែ​មួយថ្ងៃ1-2ដង និង​ត្រឹមតែ​ស្រាលតិចៗប៉ុណ្ណោះ ទាំងអស់នេះ​ដោយសារតែ​ទារក​ខ្លួន​នៅ​តូច​ស្ថិតនៅក្នុង​ថង់ទឹកភ្លោះ​ដែល​ធំ​ជាង​ច្រើន និង​ថង់ទឹកភ្លោះ​នេះ​ក៏​ស្ថិតនៅក្នុង​ប្រអប់​ស្បូន​របស់​អ្នក​ម្តាយ​មួយ​ជាន់​ទៀត​ហ្នឹងឯង ទើប​ធ្វើឱ្យ​ទារក​អាច​បម្រះ​រើខ្លួន​ចុះឡើង​បាន​ដោយ​មិន​ប៉ះ​នឹង​ជញ្ជាំង​ស្បូន​ឡើយ ធ្វើឱ្យ​អ្នក​ម្តាយ​អាច​នឹង​មិនមាន​អារម្មណ៍​ដឹងថា​កូន​រើ​បាន​គ្រប់ពេល​ឡើយ ដូច្នេះ​បើ​ស្ត្រី​មានគភ៌​ណា​ម្នាក់​មាន​កង្វល់​ក្នុង​ចិត្ត​ថា កូន​មិន​រើ ឬ​នៅសុខៗក៏​ស្ងាត់បាត់​នោះ ចូរ​សាកល្បង​សង្កេតមើល​ជាមុនសិន ព្រោះ​ជា​ប្រក្រតី​ទៅក្នុង​អំឡុងពេល​គភ៌​នៅ​ខ្ចី អ្នក​ម្តាយ​គួរតែមាន​អារម្មណ៍​ដឹងថា​កូន​រើ​រាល់ថ្ងៃ គ្រាន់​តែមាន​ចំនួន​ដង​មិន​ច្រើន​ប៉ុណ្ណោះឯង តែដោយសារ​មូលហេតុ​ដូចដែល​បាន​ជម្រាប​មក​ខាងលើ​នោះឯង ទើប​ធ្វើឱ្យ​ស្ត្រី​មានគភ៌​ដំបូង​ខ្លះ​អាច​មិនមាន​អារម្មណ៍​ដឹងថា​កូន​រើ  ហេតុនេះ​សូម​រង់ចាំ និង​សង្កេតមើល​ឱ្យ​ច្បាស់លាស់​សិន មុននឹង​ទៅ​ប្រឹក្សា​ជាមួយ​លោកគ្រូ​ពេទ្យ​ជំនាញ។

តែ​ក្រៅពីនេះ​បើ​ការមិន​រើ​របស់​កូន​នៅក្នុង​គភ៌​ធ្វើឱ្យ​អ្នក​ម្តាយ​មាន​អារម្មណ៍​ថា​កង្វល់​បារម្ភ ឬ​ខ្លាច​ថា​កូន​នឹង​ប្រសូត​មុនពេល​កំណត់​ឬក៏​អត់​ហើយ​នោះ យើងមាន​មូលហេតុ និង​អាការ ដែល​នឹង​ធ្វើឱ្យ​អ្នក​ម្តាយ​អាច​ប្រសូត​មុន​កំណត់​បានមក​ជម្រាបជូន​ដូចតទៅ​នេះ ៖

*ភាពខុសប្រក្រតី​របស់​ស្បូន ដូច​ជាមាន​ស្បូន​ពីរ

*មាត់ស្បូន​ធូររលុង​ខុស​ប្រក្រតី​មក​តាំងពី​កំណើត ឬ​ដោយសារ​ការវះកាត់

*ការធ្វើការងារ​ធ្ងន់​ហួសហេតុ​ពេក

*ថង់ទឹកភ្លោះ​បែក​មុនពេល​កំណត់

*ស្ត្រី​មានគភ៌​មាន​រោគ​ជ្រៀតជ្រែក​អ្វី​ម្យ៉ាង​ដូចជា លើសឈាម ជាដើម

*រលាក​រន្ធ​ស្បូន ឬ​រលាក​ក្នុង​ស្បូន។ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here