វិធី 7យ៉ាង​សាង​ភាព​ឆ្លាត​វៃ​ដល់​កូន​តាំងពី​នៅក្នុង​ផ្ទៃ​

0
153

វិធី​មើលថែទាំ​ខ្លួន​ក្នុងអំឡុងពេល​មានគភ៌​របស់​អ្នក​ម្តាយ​ហុចផល​ដល់​ភាពឆ្លាតវៀងវៃ​ខាង​សតិបញ្ញា​របស់​កូនតូច​នៅក្នុង​គភ៌។ ទាំងអស់​ខាងក្រោម​នេះ​គឺជា​វិធី7យ៉ាង​ក្នុងការ​សាង​នូវ​ភាព​ឆ្លាត​វៃ​ដល់​កូនតូច​ដែល​នៅក្នុង​ផ្ទៃ តើ​មាន​អ្វីខ្លះ​នោះ​សូម​ត ា​ម​ដាន​ដូចតទៅ៖

    1. ធ្វើ​អារម្មណ៍​ឲ្យ​ល្អជា​និច្ច
អ្នក​ម្តាយ​ត្រូវធ្វើ​អារម្មណ៍​របស់ខ្លួន​ឲ្យ​បានល្អ​ជាប់​ជានិច្ច​ដើម្បី​ឲ្យរាងកាយ​បាន​បញ្ចេញ​នូវ​សារធាតុ​នៃ​សេចក្តីសុខ​ចេញមក និង​បញ្ជូនបន្តទៅ ដល់​កូន ធ្វើ​ឲ្យ​កូន​មានការ​វិវឌ្ឍន៍​ដែល​ល្អ​ទាំង​ខួរក្បាល (IQ) និង អារម្មណ៍ (EQ) តែបើ​អ្នក​ម្តាយ​មាន​អារម្មណ៍​មួម៉ៅ​ធុញថប់​ច្រើន​វិញ​នោះ រាងកាយ​របស់​អ្នក​ម្តាយ​នឹង​បញ្ចេញ​សារធាតុ Adrenaline ជំនួស​វិញដែល​នឹង​ហុច​ផល​ដល់​កូន​នៅពេល​កើតមក ក្លាយជា​ក្មេង​ង​ង៉ក់​រករឿងច្រើន ពិបាក​ចិញ្ចឹម និង​មានការ​វិវឌ្ឍន៍​យឺត​ជាដើម។

    2. ទទួលទាន​អាហារ​ដែល​ត្រឹមត្រូវ
ជាពិសេស​អាហារ​ដែល​ស​ម្បូ​រ​ទៅដោយ​អាស៊ីត​ខ្លាញ់​មិន​កក​ដូចជា DHA, AA និង ARA ដែលមាន​ច្រើន​នៅក្នុង​សាច់​ត្រី​សមុទ្រផ្សេងៗ គឺជា​អង្គ​ប្រកប​សំខាន់​មួយ​សម្រាប់​ខួរក្បាល​របស់​កូន​ដល់​ទៅ60%។

    3. ហាត់ប្រាណ
ពេល​អ្នក​ម្តាយ​ហាត់ប្រាណ កូន​នៅក្នុង​ផ្ទៃ​ក៏​ធ្វើ​ចលនា​តាម​ចង្វាក់នៃ​ការហាត់​ប្រាណ​របស់​អ្នក​ម្តាយ​ដែរ ដែល​ការធ្វើ​ចលនា​នេះ​នឹង​ជួយជម្រុញ​ប្រព័ន្ធ​ប្រសាទ​របស់​កូន​ឲ្យ​វិ​វ​ឌ្ឍ​បានល្អ​ឡើង។

    4. អង្អែល​ក្បាលពោះ
ទង្វើ​នៃ​ការ​អង្អែល​ក្បាលពោះ​នឹង​ជួយ​ជម្រុញ​ប្រព័ន្ធ​សរសៃប្រសាទ និង​ខួរក្បាល​ផ្នែក​ទទួល​ដឹង​ពី​អារម្មណ៍​របស់​កូន​ឲ្យ​មានការ​វិវឌ្ឍន៍​កាន់តែ​ល្អ​ឡើង ដោយ​ទិច​និកងាយៗគឺ អ្នក​ម្តាយ​ត្រូវ​អង្អែល​ក្បាលពោះ​របស់ខ្លួន​ជា​រាង​រង្វង់​មូល​ទៅមក​ពី​ខាង​ណា​មុន​ក៏បាន​ដែរ។

    5. និយាយ​លេង​ជាមួយ​កូន​ឲ្យ​បាន​ញឹកញាប់
ប្រព័ន្ធ​ប្រសាទ​ការ​ស្តាប់​របស់​កូន​នឹង​ចាប់ផ្តើម​ធ្វើការ​នៅពេលដែលគភ៌​របស់​អ្នក​ម្តាយ​មាន​អាយុ​បាន​ប្រមាណ​ជា5ខែ។ ការនិយាយ​លេង​ជាមួយកូន​​ដោយ​សំឡេង​ដ៏​ទន់ភ្លន់ ប្រយោគដដែលៗ នឹង​ជួយ​ឲ្យ​ប្រព័ន្ធ​ប្រសាទ និង​ខួរក្បាល​ដែល​គ្រប់គ្រង​ការ​ឮ​របស់​កូន​វិ​វ​ឌ្ឍ​បាន​កាន់តែ​ល្អ​ឡើង និង​ត្រៀម​ខ្លួន​​ជាស្រេច​សម្រាប់​ការ​ឮ ក្រោយពេល​ប្រសូត​ចេញមក​ហើយ។

​    6. ស្តាប់​បទ​ភ្លេងសប្បាយៗ
មិន​ថា​អ្នក​ម្តាយ​ស្តាប់​បទ​ភ្លេង​អ្វី​ក៏ដោយ កូនតូច​ក៏​នឹង​បាន​ស្តាប់​តាមនោះដែរ បើ​ែ​ជា​បទ​ភ្លេងសប្បាយៗ ឬ​បទ​ភ្លេង​ក្លាស​ស៊ី​ក​ផង​នោះ​នឹង​រឹតតែជួយ​​​ជម្រុញ​​​ឲ្យ​​បណ្តាញ​ប្រព័ន្ធ​ប្រសាទ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​ស្តាប់ឮ​របស់​កូនតូច​វិ​វ​ឌ្ឍ​កាន់តែ​ល្អ​ឡើង ហើយ​នៅពេលដែល​កូន​ប្រសូត​ចេញ​មក​នឹង​មាន​​​សមត្ថភាព​ក្នុងការ​រៀង​លំដាប់​នៃ​ការគិត​នៅក្នុង​ខួរក្បាល មាន​អារម្មណ៍ធូរស្រាល និង​ចងចាំ​រឿងរ៉ាវផ្សេងៗបានល្អ​ទៀតផង។

    7. បញ្ចាំង​ភ្លើង​ចំក្បាល​ពោះ
នៅពេលដែល​គភ៌​អ្នក​ម្តាយ​មាន​អាយុ​បាន7ខែ កូនតូច​អាច​ព្រិចភ្នែក​បាន​ហើយ  ការ​បញ្ចាំង​ភ្លើង​ចំ​ក្បាលពោះ​នឹងធ្វើ​ឲ្យ​កោសិកា​ខួរក្បាល ​និង​​​សរសៃ​ប្រសាទ​​ផ្នែក​ទទួល​រូបភាព និង​ការមើលឃើញ​របស់​កូនតូច​មាន​ការវិវឌ្ឍ​ន៍​កាន់តែ​ល្អ​ឡើង និង​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការមើលឃើញ ក្រោយពេល​កើតចេញ​មក៕

LEAVE A REPLY

Please enter your comment!
Please enter your name here