បើនិយាយពីការប្រែប្រួល គឺស្ទើរតែគ្រប់ផ្នែកទាំងអស់នៅលើរាងកាយទាំងមូលរបស់មនុស្សស្រី ចាប់ផ្តើមមានការប្រែប្រែលចាប់តាំពីពពោះក្នុងខែដំបូងមកម្ល៉ះ ក៏ប៉ុន្តែរឿងមួយទៀតដែលស្ត្រីភាគច្រើនមិនទាន់ដឹង គឺសូម្បីតែសក់ក៏អាចផ្លាស់ប្តូរពណ៌ទៅជាស្កូរផងដែរ។
ហេតុអ្វីបានជាសក់មានការប្រែពណ៌?
ហេតុផលចម្បង គឺបណ្តោលមកពីកង្វះអាហារូបត្ថម្ភមួយចំនួនក្នុងពេលមានផ្ទៃពោះ ទើបធ្វើឲ្យសក់គ្មានសុខភាពល្អ ហើយប្រែក្លាយទៅជាស្កូវ។
ចំពោះស្ត្រីខ្លះ អាចមានការប្រែប្រួលសក់ទៅជាស្កូវជាអចិន្ត្រៃ ហើយចំពោះស្ត្រីមួយចំនួនទៀត អាចមានការកើនឡើងនៃសក់ស្កូវកាន់តែខ្លាំង បន្ទាប់ពីសម្រាប់កូនហើយ។
ជាងនេះទៅទៀត ការកើនឡើងនៃកម្រិតអ័រម៉ូន androgen និង estrogen ធ្វើឲ្យស្ត្រីមួយចំនួន ដុះសក់កាន់តែក្រាស់ ខ្លះអាចប្រែពីសក់រួញទៅជាត្រង់ ខ្លះអាចបណ្តោលឲ្យស្បែកក្បាលមានជាតិប្រេងកាន់តែច្រើន ហើយខ្លះទៀតមានស្បែកក្បាលស្ងួតក៏មានដែរ។
នេះហើយជាមូលហេតុមួយ ដែលក្រុមអ្នកជំនាញបានណែនាំឲ្យស្ត្រីមានផ្ទៃពោះទាំងឡាយទទួលទានរបបអាហារសម្បូរទៅដោយអាហារូបត្ថម្ភ ដើម្បីការលូតលាស់របស់ទារក និងបំពេញតម្រូវការរាងកាយខ្លួនឯងផងដែរ៕