សញ្ញា៤យ៉ាង​បញ្ជាក់ថា អ្នក​ជិត​ដល់ពេល​សម្រាលកូន​ហើយ

0
1

នៅពេល​មាន​ផ្ទៃពោះ ស្ត្រី​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​មិនចេះចប់​មិនចេះហើយ រហូតដល់​ថ្ងៃ​សម្រាល។ ប៉ុន្តែ មុននឹង​ទារក​ចាប់កំណើត អ្នក​ម្តាយ​គ្រប់រូប​ក៏ត្រូវ​ដឹង​ពីស​ញ្ញា​មួយចំនួន​ផងដែរ ដើម្បី​ត្រៀមខ្លួន​ទៅ​ម​ន្ទើ​រ​ពេទ្យ​ទាន់ពេលវេលា។

ខាងក្រោម​នេះ ជាស​ញ្ញា៤យ៉ាង ដែល​បញ្ជាក់ថា អ្នក​ជិត​ដល់ពេល​សម្រាល​ហើយ៖

ស្បូន​កន្ត្រាក់ ខ្លាំង

ស្ត្រី​ភាគច្រើន​តែងតែ​មើលរំលង​សញ្ញា​មួយ​នេះ ជាពិសេស​អ្នក​ដែល​ទើបនឹង​មានកូន​ដំបូង។ ប៉ុន្តែ បើ​ស្បូន​របស់​អ្នកមាន​ចលនា​កន្ត្រាក់ខ្លាំងៗ ហើយ​ញឹកញាប់​ក្នុង​សប្តាហ៍​ចុងក្រោយ បានន័យថា អ្នក​ដល់ពេល​វេលា​ដែល​ត្រូវ​សម្រាល​ហើយ។

បែក​ទឹកភ្លោះ

ការ​បែក​ទឹកភ្លោះ​នឹង​កើតមានឡើង នៅពេលដែល​សាច់ដុំ​ស្បូន​ធ្វើ​ចលនា​កន្ត្រាក់​ញឹកញាប់​ពេក។ ដូច្នេះ ប្រសិនបើ​អ្នកមាន​សញ្ញា​មួយ​នេះ គួរតែ​ប្រញាប់​ទៅ​ម​ន្ទើ​រ​ពេទ្យ​ឲ្យ​បាន​ឆាប់។

ឈឺ​ខ្នង​ក្រលៀន និង​ខ្នង

ប្រសិនបើ ពេល​សម្រាល​កាន់តែ​ខិតចូល​មកដល់ ក្រលៀន និង​ខ្នង ក៏​កាន់តែខ្លាំង​ឈឺចាប់​ខ្លាំង​ឡើង​ដែរ។ បញ្ហា​នេះ​កើតឡើង​ដោយសារតែ​សាច់ដុំ និង​សន្លាក់ឆ្អឹង​ចាប់ផ្តើម​លាតសន្ធឹង ដើម្បី​ត្រៀមខ្លួន​សម្រាប់​ពេល​សម្រាលកូន។

ស្បូន​បើកចំហរ​ធំ

នៅក្នុង​សប្តាហ៍​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ រាងកាយ​របស់​ស្ត្រី​នឹង​ត្រៀម​ជាស្រេច​ដើម្បី​រុញច្រាន​កូន​ចេញមកក្រៅ។ ដូច្នេះ ដំណាក់កាល​ចុងក្រោយ​នេះ អ្នក​ទៅ​ត្រួតពិនិត្យ​ពោះ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​គ្រូពេទ្យ​ថ្លឹងថ្លែង​ពី​ភាព​ចំហរ​របស់​ស្បូន​បាន​ច្បាស់។

ដូច្នេះហើយ ប្រសិនបើ​អ្នក​ស​ង្តេ​ត​ឃើញ​មាន​រោគសញ្ញា​ណាមួយ​ដូចខាងលើ​នេះ ត្រូវ​ត្រៀន​ខ្លួន​ទៅ​ម​ន្ទើ​រ​ពេទ្យ​ជា​ប្រញាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here