ដើម្បីមានសុវត្ថិភាព ស្ត្រីមានផ្ទៃពោះទាំងឡាយគួរតែនៅឲ្យឆ្ងាយពីឧបករណ៍អេឡិចត្រូនិចដូចជា ទូរសព្ទដៃឆ្លាតវៃ ឧបករណ៍ប៊្លូធូស និងកំព្យូទ័រយួរដៃជាដើម។ការសិក្សាមួយបានបង្ហាញថា ការប៉ះពាល់ទៅនឹងជាតិវិទ្យុសកម្មពីទូរសព្ទដៃ ឧបករណ៍ប៊្លូធូសនិងកុំព្យូទ័រយូរដៃ ក្នុងពេលមានផ្ទៃពោះអាចមានហានិភ័យរលូតកូនទ្វេដង។
មិនតែប៉ុណ្ណោះសូម្បីតែមនុស្សធម្មតាក៏អាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារតែជាតិវិទ្យុសកម្មផងដែរ។
ចំពោះការស្រាវជ្រាវដែលបានចេញផ្សាយនៅក្នុងកាសែត Scientific Reports បានធ្វើការពិសោធន៍ទៅលើស្ត្រីមានផ្ទៃពោះចំនួន ៩១៣នាក់ មានអាយុលើសពី ១៨ឆ្នាំ ឲ្យពាក់ឧបករណ៍តាមដានម៉ាញ៉េទិករយៈពេល ២៤ម៉ោងរកឃើញថា ស្ត្រីដែលទទួលរងពីផលប៉ះពាល់នៃម៉ាញ៉េទិកខ្ពស់ មានហានិភ័យនៃការរលូតកូនច្រើនជាងស្ត្រីមានផ្ទៃពោះដែលមិនប៉ះពាល់ឧបករណ៍ម៉ាញ៉េទិករហូតដល់ទៅ ២,៧២ដង។
ការរកឃើញនេះក៏បង្ហាញផងដែរថា ការវាស់ស្ទង់ម៉ាញ៉េទិកពិតជាមានសារៈសំខាន់ណាស់សម្រាប់ការពិនិត្យទៅលើផលប៉ះពាល់នៃសុខភាព។
អ្នកជំនាញផ្នែកសុខភាពលោក De-Kun Li បានកត់សម្គាល់ថា «ការស្រាវជ្រាវនេះផ្តល់ភស្តុតាងថា ជាតិវិទ្យុសកម្មអាចប៉ះពាល់ដល់ កត្តាជីវសាស្ត្ររបស់សុខភាពមនុស្ស»។
ដូច្នេះ លោកសង្ឈឹមថា ការរកឃើញនេះនឹងជំរុញឲ្យមនុស្សទាំងឡាយ ជាពិសេសស្ត្រីមានផ្ទៃពោះគួរតែប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ទូរសព្ទដៃឆ្លាតវៃ ឬឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀត៕