ស្ត្រី​តាំង​គភ៌​មិនគួរទទួលទាន​ក្ដាម​នោះទេ

0
1

មាន​ស្ត្រី​ជាច្រើន​មាន​បញ្ហា​ចំពោះ​ការទទួល​ទាន​អាហារ​គ្រឿ​សមុទ្រ ដោយមាន​កង្វល់​ថា មាន​ផល​គ្រោះថ្នាក់​ចំពោះ​សុខភាព និង​ទារក​នៅក្នុង​ផ្ទៃ​ដែល​ឬទេ?

 

ថ្ងៃនេះ គេហទំព័រ មាតា និង​ទារក ឬ Baby and Mom បាន​ពាំ​នាំនូវ​ចំណេះដឹង ដែល​បាន​ស្រាយ​កង្វល់​របស់​ស្ត្រី​កំពុង​ពពោះ​ទាំងអស់គ្នា បាន​ជ្រាប​ដឹងថា ការទទួល​ទាន​អាហារ​គ្រឿង​សមុទ្រ​ដែល​បាន​ចម្អិន​ឆ្អិន​ល្អ នោះ​មិនមាន​បញ្ហា​ចំពោះ​សុខភាព​ឡើយ ក៏ប៉ុន្ដែ​មិនត្រូវ​បាន​អនុញ្ញាតិ​ឱ្យទទួល​ទាន​ក្នុង​បរិមាណ​ច្រើន​នោះទេ ព្រោះ​អាហារ​ទាំងអស់នេះ​សម្បូរ​ទៅដោយ​កាឡូរី​ខ្ពស់ ជាពិសេស​មាននៅ​ក្នុង​សាច់ ក្ដាម បង្គារ និង​ខ្យង​សមុទ្រ ។

 

យ៉ាងណាមិញ ស្ត្រី​តាំង​គភ៌​មិនបាន​អនុញ្ញាតិ​ឱ្យទទួល​ទាន​គ្រឿង​សមុទ្រ​ស្រស់ ឬ​មិន​ចម្អិន​ឆ្អិន​ល្អ​ឡើយ ព្រោះ​នៅក្នុង​សាច់​អាហារ​សមុទ្រ​ឆៅ មាន​បាត់​តេ​រី​ជាច្រើន ដែល​យើង​មើល​នឹង​ភ្នែក​មិនឃើញ​ឡើយ ហើយ​វា​បង្ករ​គ្រោះថ្នាក់​ដល់​ស្ត្រី​តាំង​គភ៌​បាន​ផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here