ជាទូទៅ អ្នកម្តាយគ្រប់រូប គួរកត់សំគាល់នូវស្ថានភាពនៃការកន្ត្រាក់របស់ស្បូនដូចជា៖
១. ការកន្ត្រាក់របស់ស្បូន (ចង្កោងស្បូន) ធម្មតាក្នុងកំឡុងពេលមានផ្ទៃពោះមាន៖
– ការកន្ត្រាក់របស់ស្បូនមានតិចតួច ហើយមិនទៀងទាត់ក្នុងកំឡុងពេលមានផ្ទៃពោះ។
– ក្នុងកំឡុងពេលគភ៌ ២០សប្តាហ៍ ការកន្ត្រាក់របស់ស្បូនមានប្រហែល ១-២ដង ក្នុង១ថ្ងៃ នៅពេលគ្រប់ខែប្រហែល ១-២ដង ក្នុង១ម៉ោង។
– ការកន្ត្រាក់ស្បូននេះជួនកាលយូរមានរយៈពេលប្រហែល ១-២នាទី ជាការកន្ត្រាក់មិនទៀងទាត់ ហើយអាចដឹងបានដោយស្ត្រីចាប់ផ្តើមឈឺពោះពេលស្បូនកន្ត្រាក់។
– ជាមធ្យម ២សប្តាហ៍មុនសម្រាល ស្បូនចាប់ផ្តើមកន្ត្រាក់ញាប់ជាងមុនពី៥-៦ដងក្នុង១ម៉ោង។
២.ការចាប់ផ្តើមឈឺពោះសម្រាល៖
– ស្ត្រីចាប់ផ្តើមឈឺពោះ ដែលស្បូនពីមុនកន្ត្រាក់មិនទៀងទាត់ ហើយឈឺតិចតួច បែរជាស្បូនកន្ត្រាក់ទៀងទាត់ ហើយឈឺជាងមុន។
– ស្ត្រីចាប់ផ្តើមឈឺពោះពី ២-៣ដង ក្នុង១ម៉ោង។
៣) ការឈឺពោះសម្រាល៖
– ស្បូនកន្ត្រាក់ថេរ ២-៤ដងក្នុង១នាទី មានរយៈពេលប្រហែល ១-២នាទី។
– ការឈឺពោះសម្រាលគឺស្បូនកន្ត្រាក់ រួចសម្រាកយ៉ាងតិច៥០នាទី រួចកន្ត្រាក់បន្តទៀត ឬលឿនជាងនេះ។
ប្រសិនបើស្ត្រីមានផ្ទៃពោះទាំងឡាយ មានអាការៈឈឺពោះដោយស្បូនកន្ត្រាក់ដូចដែលបានរៀបរាប់ក្នុងចំណុចការឈឺពោះសម្រាលខាងលើ សូមអញ្ជើញរួសរាន់មកពិនិត្យជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដែលមានគ្រូពេទ្យជំនាញសម្ភព និងជំនាញសង្គ្រោះទារកក្នុងការត្រៀមសម្រាលនូវបុត្រធីតារបស់លោកអ្នក។
ប្រភព៖ ផេក មន្ទីរពេទ្យកាល់ម៉ែត