ជាទូទៅជំងឺបាក់ទឹកចិត្ត កើតឡើងចំពោះតែមនុស្សពេញវ័យប៉ុណ្ណោះ ក៏ប៉ុន្តែតាមរយៈគេហទំព័រ Boldsky បានបង្ហាញថា ជំងឺនេះក៏អាចកើតមានចំពោះទារកនៅក្នុងផ្ទៃដែរ។
ជំងឺបាក់ទឹកចិត្ត ជាជំងឺផ្លូវអារម្មណ៍ដែលកើតឡើងដោយសារតែកត្តាមួយចំនួន បានផ្លាស់ប្តូរសារធាតុគីមីក្នុងខួរក្បាល ហើយប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ ដូចជាខឹងច្រើន មិនចង់ធ្វើអ្វីទាំងអស់ និងចង់តែនៅស្ងប់ស្ងាត់តែម្នាក់ឯង។ ចំពោះទារកក្នុងផ្ទៃវិញ យើងមិនអាចដឹងបាននោះទេ លុះត្រាតែពិនិត្យតាមបែបវេជ្ជសាស្ត្រ។ ហេតុនេះ ទើបក្រុមគ្រូពេទ្យផ្តល់អនុសាសន៍ឲ្យស្ត្រីមានផ្ទៃពោះ ឧស្សាហ៍ទៅពិនិត្យសុខភាពឲ្យបានទៀងទាត់។
ប្រសិនបើការពិនិត្យ រកឃើញទារកមានសញ្ញាមិនស្រួលក្នុងដំណាក់កាលដំបូង គ្រូពេទ្យអាចជួយសង្គ្រោះបានទាន់ពេលវេលា ដូចជាជំងឺគ្រុនស្វិតដៃជើង ជំងឺឆែបអវយវៈជាដើម។ ចំពោះជំងឺបាក់ទឹកចិត្ត ក៏មិនខុសពីជំងឺទាំងពីរមុខនេះដែរ បើគ្រូពេទ្យពិនិត្យឃើញទាន់ពេល ទារកនឹងមានឱកាសជៀសផុតពីជំងឺនេះ៕