ការសិក្សាថ្មីមួយបានរកឃើញថា ការទទួលទានជាតិស្ករច្រើនពេកអំឡុងពេលមានផ្ទៃពោះ ប្រឈមនឹងហានិភ័យវិវត្តទៅរកជំងឺទឹកនោមផ្អែមប្រភេទី១ ចំពោះកុមារ។ អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន ANI ប្រទេសដាណឺម៉ាក បានវិភាគទិន្នន័យទៅលើស្ត្រីមានផ្ទៃពោះចំនួន ៦៣,៥២៩នាក់ ចាប់ពីឆ្នាំ ១៩៩៦ ដល់ ២០០២ រកឃើញថា ការទទួលទានអាហារដែលមានផ្ទុកជាតិផ្អែមខ្លាំងពេក អាចប៉ះពាល់ដល់ការវិវត្តនៃជំងឺទឹកនោមផ្អែមប្រភេទទី។
ចំពោះការស្រាវជ្រាវទៅលើសត្វក៏បានបញ្ជាក់ដែរថា ការផ្តល់របបអាហារដែលគ្មានជាតិស្ករអំឡុងពេលមានផ្ទៃពោះ អាចការពារជំងឺទឹកនោមផ្អែមប្រភេទទី១ ស្ទើរតែទាំងស្រុងចំពោះកូនចៅ។
ក្រោយអ្នកជំនាញពិចារណាទៅលើកត្តាដែលមានឥទ្ធិពលខ្លាំងដូចជា អាយុរបស់ម្តាយ ទម្ងន់ ការញ៉ាំកាឡូរីសរុប និងការជក់បារី អំឡុងពេលមានផ្ទៃពោះ ពួកគេបានរកឃើញថា ហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទី១ ចំពោះកុមារ កើតឡើងសមាមាត្រជាមួយនឹងការញ៉ាំជាតិស្ករច្រើន ប្រហែលជា ១០ក្រាមក្នុងមួយថ្ងៃ។
ជាពិសេសបើស្ត្រីមានផ្ទៃពោះទទួលទានជាតិស្ករខ្ពស់បំផុត ២០ក្រាមក្នុងមួយថ្ងៃ គឺប្រឈមនឹងហានិភ័យវិត្តទៅរកជំងឺទឹកនោមផ្អែមប្រភេទទី១ទ្វេដងចំពោះកូន បើធៀបទៅនឹងស្ត្រីដែលញ៉ាំជាតិស្ករតិចជាង ៧ក្រោមក្នុងមួយថ្ងៃ។
ដូច្នេះ អ្នកម្តាយគ្រប់រូបគួរតែព្យាយាមកាត់បន្ថយរបបអាហារដែលសម្បូរជាតិស្ករច្រើន ដើម្បីសុខភាពកូនៗទៅថ្ងៃអនាគត់៕
ស្ត្រីគ្រប់រូបគួរតែប្រយ័ត្ននូវ ជំងឺទឹកនោមផ្អែមក្នុងអំឡុងពេលមានផ្ទៃពោះ
ជំងឺទឹកនោមផ្អែមកើតឡើងក្នុងអំឡុងពេលមានផ្ទៃពោះ (Diabète gestationnel) គឺវិបត្តិនៃការគ្រប់គ្រងនិងប្រើប្រាស់ជាតិស្ករ (Trouble de la régulation de Glucose) នៅក្នុងរាងកាយក្នុងអំឡុងពេលមានផ្ទៃពោះដែលបណ្តាលអោយមានការកើនឡើងនៃជាតិស្ករក្នុងឈាមខ្ពស់ ហើយវានឹងបាត់ទៅវិញក្រោយពេលសម្រាល។
ក) ជំងឺទឹកនោមផ្អែមមាន ២ សណ្ឋាន៖
– ទី១៖ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមយូរមកហើយ ដែលជាទឹកនោមផ្អែមប្រភេទទី២ កំពុងព្យាបាល ឫគាត់មិនបានដឹងហើយគាត់បានរកឃើញក្នុងអំឡុងពេលមានផ្ទៃពោះ ហើយមិនបាត់ទៅវិញទេក្រោយសម្រាលកូន។
– ទី២៖ ជំងឺទឹកនោមផ្អែមកើតឡើងក្នុងអំឡុងពេលមានផ្ទៃពោះ ហើយនឹងបាត់ទៅវិញបន្ទាប់ពីសម្រាលកូន។
ខ) រោគសញ្ញា៖
តាមធម្មតាជំងឺទឹកនោមផ្អែមដែលកើតក្នុងអំឡុងពេលមានផ្ទៃពោះ គឺមិនមានរោគសញ្ញាអ្វីសំខាន់នោះទេ តែបើមានអាចមានដូចជា៖ ញ៉ាំច្រើន, ផឹកច្រើន, នោមច្រើន ។ល។
គ) កត្តាប្រឈម៖
– អ្នកមានកូនច្រើន
– ស្ត្រីធាត់ខ្លាំងពេក (IMC>30kg/m2)
– ក្នុងគ្រួសារមានអ្នកកើតជំងឺទឹកនោមផ្អែម
– ប្រវត្តិពេលមានផ្ទៃពោះលើកមុនមាន៖ កូនកើតមិនគ្រប់ខែ កូនស្លាប់ក្នុងពោះដោយមិនដឹងមូលហេតុ កូនធំលើសពី ៣,៨គីឡូក្រាម ទឹកភ្លោះច្រើន។
– ចំពោះផ្ទៃពោះបច្ចុប្បន្ន៖ ការឡើងទម្ងន់ខ្លាំង ទឹកភ្លោះច្រើន កូនធំ។
ឃ) ការធ្វើរោគវិនិច្ឆ័យ៖
១) ក្នុងអំឡុងត្រីមាសទី១: គឺការធ្វើតេស្តឈាមមុនពេលញ៉ាំអាហារពេលព្រឹកដើម្បីមើល បរិមាណនៃជាតិស្ករ (Glycémie à jeun) ហើយជាតិស្ករលើស រឺ ស្មើ ០,៩២g/l យើងហៅថាជំងឺទឹកនោមផ្អែមកើតឡើងក្នុងអំឡុងពេលមានផ្ទៃពោះ។
២) ក្នុងអំឡុងត្រីមាសទី២: គឺការធ្វើតេស្តជាតិស្ករប្រភេទញ៉ាំជាតិស្ករចំនួន ៧៥mg ហើយធ្វើ តេស្តចំនួន ៣ដង៖
– ទី១ នៅម៉ោងទី០
– ទី២ នៅម៉ោងទី១
– ទី៣ នៅម៉ោងទី២
ក្នុងចំណោមការធ្វើតេស្តទាំង៣នេះ បើមានជាតិស្ករឡើងលើសពី ១ យើងហៅថា ជំងឺទឹកនោមផ្អែមកើតក្នុងអំឡុងពេលមានផ្ទៃពោះ។
ង) ផលវិបាក៖
១) ចំពោះកូនៈ
– កូនមានទំហំធំ
– កូនកើតមិនគ្រប់ខែ
– កូនមានបញ្ហាដំណកដង្ហើម
– កូនអាចស្លាប់ក្នុងពេលសម្រាល
– កូនមានការថយចុះជាតិស្ករពេលសម្រាលរួច
– កូនអាចវិវត្តន៏ទៅរកជំងឺទឹកនោមផ្អែមផងដែរនៅពេលធំឡើង
២) ចំពោះម្តាយៈ
– កើតជំងឺក្រឡាភ្លើង
– ការឡើងទំងន់ខ្លាំង
– ហើមខ្លាំង
– លើសឈាម
– ប្រឈមនិងការបង្ករោគ ដូចជារលាកតំរងនោម
– ការសម្រាលភាគច្រើនដោយការវះកាត់
– ប្រឈមការវិវត្តន៏ទៅរកជំងឺទឹកនោមផ្អែមក្រោយសម្រាល
– កើតកូនមិនគ្រប់ខែ
– ប្រឈមការធ្លាក់ឈាមក្រោយសម្រាល
ច) វីធីគ្រប់គ្រង និង តាមដានជាតិស្ករមាន៖
– តាមដានជាតិស្ករដោយខ្លួនឯង ១ថ្ងៃ ៣ដង រួចកត់ត្រាទុកក្នុងសៀវភៅ (ពេលព្រឹក, ពេលថ្ងៃត្រង់, ពេលល្ងាច)
– ធ្វើការតមអាហារដោយកុំពិសារអាហារណាដែលសម្បូរជាតិផ្អែមដូចជាៈ ក្រែម, ប័រ, ធុរេន ។ល។
– កុំអោយឡើងគីឡួពេកក្នុងអំឡុងពេលមានផ្ទៃពោះ (ធម្មតា១គីឡូក្រាម ក្នុង១ខែ)
– ធ្វើលំហាត់ប្រាណអោយបានទៀងទាត់ដូចជាៈ ដើរ, ហែលទឹក, លំហាត់កាយសម្ព័ន្ឋ, យូហា្ក ( កន្លះម៉ោង ទៅ ១ម៉ោង ក្នុងមួយថ្ងៃ)
– មកពិនិត្យផ្ទៃពោះអោយបានយ៉ាងតិច ២ដង ក្នុង១ខែ
– ពិនិត្យអេកូសាស្ត្រអោយបានទៀងទាត់ ២ដង ក្នុង១ខែ
– ក្នុងករណីបរាជ័យនៃការគ្រប់គ្រងជាតិស្ករដោយរបបចំណីអាហារ អ្នកជំងឺត្រូវបានទទួល ការព្យបាលដោយប្រើថ្នាំ អាំងស៊ុយលីន (insulin) បន្តទៀត ដើម្បីធានាបាននូវកម្រិតជាតិស្ករក្នុងឈាមសមស្រប។
ការតាមដាន និងការគ្រប់គ្រងជាតិស្ករ (ត្រូវបានធ្វើឡើងដោយមានការសហការគ្នា រវាងគ្រូពេទ្យឯកទេសផ្នែកសម្ភព និងគ្រូពេទ្យឯកទេសផ្នែកជំងឺទឹកនោមផ្អែមនៃមន្ទីរពេទ្យកាល់ម៉ែត)។ ចំណែកគោលបំណងនៃការព្យាបាលវិញគឺដើម្បីជៀសវាងផលវិបាកមួយចំនួនធំ ដែលអាចកើតមានឡើងនៅជុំវិញកំណើត ដោយធ្វើការតាមដានជាតិស្ករឲ្យបានទៀងទាត់និងត្រឹមត្រូវ ហើយកម្រិតជាតិស្ករ ត្រូវតិចជាង ០,៩៥g/l មុនញ៉ាំអាហារ និង ១,២០g/l ក្រោយពិសារអាហារមួយម៉ោងកន្លះ។