ហេតុអ្វី​អ្នកជំនាញ​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទទួលទាន​អូ​មេ​ហ្គា-៣

0
2

អូ​មេ​ហ្គា-៣ គឺជា​សារធាតុចិញ្ចឹម​ដ៏​ចាំ​បាត់​បំផុត​សម្រាប់​ជំរុញ​ដល់​ការលូតលាស់ និង​ការអភិវឌ្ឍ​រាងកាយ​ទារក​នៅក្នុង​ផ្ទៃ។ ប៉ុន្តែ តាម​ការសិក្សា​ថ្មី​មួយ​នៅ​ប្រទេស ញ៉ូ​ហ្សេ​លេន បាន​បង្ហាញថា ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​មិ​បានទទួល​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា-៣ ពីរ​បប​អាហារ​របស់​ពួកគេ​បាន​គ្រប់គ្រាន់​ឡើយ។

ក្រុម​អ្នកជំនាញ​នៅ​ប្រទេស​ញ៉ូ​ហ្សេ​លេន បាន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទទួលទាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា-៣ ចំនួន ១១៥មី​លី​ក្រាម​ក្នុង​មួយថ្ងៃ។ ព្រោះ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា-៣ ជា​សារធាតុចិញ្ចឹម​ដែល​អាចជួយ​បង្កើត​កោសិកា ការអភិវឌ្ឍ​ខួរក្បាល និង​រាងកាយ​ទាំងមូល​របស់​ទារក។

អាហារ​ដែល​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា-៣ រួមមាន​ត្រី​ធូ​ណា ត្រី​សាម៉ុន ត្រី​សា​ឌី​ន… ហើយ​ត្រី​ប្រភេទ​នេះ​ត្រូវបាន​គេ​ផ្តល់​អនុសាសន៍​ឲ្យ​ទទួលទាន ១៥០ក្រាម​ក្នុង​មួយ​សប្តាហ៍។

ក្រៅពីនេះ​ត្រី ព្រមទាំង​អាហារ​សមុទ្រផ្សេងៗទៀត ក៏មាន​ផ្ទុក​សារធាតុចិញ្ចឹមសំខាន់ៗដូចជា ប្រូតេអ៊ីន និង​អ៊ីយ៉ូត ដែលមាន​សារៈសំខាន់​សម្រាប់​ការអភិវឌ្ឍ​របស់​ទារ​ក​ផងដែរ។

គួរបញ្ជាក់​ផង​ដែលថា​មិនមែន​ត្រី​សមុទ្រ​ទាំងអស់​ស្ត្រី​ពពោះ​អាច​ទទួលទាន​បាន​នោះទេ ត្រីភាគ​ច្រើន​គឺ​ផ្ទុក​សា​ធាតុ​បារត​ដែល​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here