៥ជំ​ហ៊ាន ដើម្បី​ត្រៀមខ្លួន​ក្លាយជា​ម្តាយ​របស់គេ

0
1

ការយក​កូន គឺជា​ការងារ​ចាំបាច់​មួយ​ដែល​គូរ​ស្នេហ៍​គ្រប់រូប​ត្រូវតែ​អនុវត្ត​ក្រោយពេល​រៀបការ​រួច ដើម្បី​បន្ត​ពូជពង្សវង្សត្រកូល និង​ជា​ចំណងអាពាហ៍ពិពាហ៍​ដ៏​យូរអង្វែង​ផងដែរ។ ក៏ប៉ុន្តែ​មុននឹង​យក​កូន តើ​ក្នុងនាម​អ្នកជា​ម្តាយ​បាន​ត្រៀម​អ្វីខ្លះ​ហើយ​ឬ​នៅ? បើ​មិនដឹងថា​ត្រូវធ្វើ​អ្វីខ្លះ​ទេ សូម​មើល​ការណែនាំ​របស់​អ្នកជំនាញ​ដូចខាងក្រោម៖

Image result for husband with wife during delivery

 

ជំ​ហ៊ាន​ទី១៖ រៀបចំ​រាងកាយ
ការរៀបចំ​រូបរាងកាយ​ឲ្យ​មាន​សុខ​ភាពល្អ តាមរយៈ​ការធ្វើ​លំ​ហាត់ប្រាណ​ដោយ​ដើរ ហែល​ទឹក និង​យូ​ហ្គា​ជា​ជម្រើស​ដ៏​ល្អ។ ជាពិសេស​ការហាត់​យូ​ហ្គា អាចជួយ​ពង្រឹង​ឆ្អឹងខ្នង ជើង ហើយ​ជួយ​ឲ្យ​រាងកាយ​សម្រាក​បាន​ស្រួល។

ជំ​ហ៊ាន​ទី២៖ រក្សា​សុខភាព
ការរក្សា​រាងកាយ​របស់​អ្នក និង​ទារក​ឲ្យ​មាន​សុខភាព​ល្អ អ្នក​ត្រូវ​ព្យាយាម​ទទួលទាន​របប​អាហារ​ដែលមាន​ផាសុខភាព​ល្អ​ពេញ​មួយ​ដំណាក់កាល​នៃ​ការ​មាន​ផ្ទៃពោះ។ ព្រោះ​អាហារូបត្ថម្ភ នៅក្នុង​អាហារល្អៗនឹង​ជួយ​លើកកម្ពស់​ដល់​ការអភិវឌ្ឍ ព្រមទាំង​ផ្តល់​ថាមពល​ចាំបាច់​សម្រាប់​ទារក។

Image result for women having labor pains

 

ជំ​ហ៊ាន​ទី៣៖ត្រៀម​របស់​របប
មិន​ថា​បន្ទប់​សម្រាប់​ឲ្យ​ទារក​រស់នៅ​នោះទេ សូម្បី​របស់​ប្រើប្រាស់​ដូចជា​កន្ទប ពូក ខ្នើយ សម្លៀកបំពាក់ ឬ​ស្រោមដៃ​ស្រោមជើង អ្នក​ក៏ត្រូវ​ត្រៀម​ទុក​ឲ្យ​ហើយ​ដែរ ដើម្បី​កុំ​ឲ្យ​ខ្វះមុខខ្វះក្រោយ​នៅពេល​កូន​កើតមក។

ជំ​ហ៊ាន​ទី៤.អាន​សៀវភៅ ឬ​ប្រឹក្សា​ជាមួយ​អ្នកជំនាញ
ការអាន​សៀវភៅ ឬ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ទាក់ទង​ទៅនឹង​ចំណេះដឹងផ្សេងៗអំពី​ស្ត្រី​មាន​ផ្ទៃពោះ អាចជួយ​ឲ្យ​អ្នក​ត្រៀម​ចិត្ត ត្រៀម​កាយ​រួចជាស្រេច​ក្នុងការ​ក្លាយជា​ម្តាយ និង​ហ៊ាន​ទទួលយក​ការប្រែប្រួល​នៃ​រូបរាងកាយ​ខាងក្រៅ។

ជំ​ហ៊ាន​ទី៥៖រីករាយ​ជាមួយ​ការ​មាន​ផ្ទៃពោះ
ការធ្វើ​អារម្មណ៍​ឲ្យ​មាន​ភាព​រីករាយ មិន​ត្រឹមតែ​អ្នក​នោះទេ​ដែល​ទទួលបាន​ប្រយោជន៍ សូម្បីតែ​ទារក​ក៏មាន​សុខភាព​ល្អ និង​ប្រាជ្ញា​ឆ្លាត​វៃ​ផងដែរ។ ដើម្បី​ត្រៀមខ្លួន​ក្លាយជា​ម្តាយ​របស់គេ​ពិត​ប្រា​ដក អ្នកត្រូវការ​ជំនួយ និង​ដំបូល​ន្មា​នខ្លះៗពី​មិន​ត្ត​ភក្តិ ចាស់ទុំ និង​គ្រួសារ​អ្នក​ផ្ទាល់​តែម្តង៕

អ្នក​គួរតែ​ទទួលបាន​ការប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួលបាន​ចំណេះដឹង​ទាក់ទង​ទៅនឹង​ការ​មាន​ផ្ទៃពោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here