តិច​និ​ច៤ចំណុច ជួយ​ឲ្យ​ស្ត្រី​មាន​តាំង​គភ៌​គេង​លក់​ស្រួល

0
2

ការ​គេង​មិន​លក់ គឺជា​បញ្ហា​មួយ​ដែល​ស្ត្រី​តាំង​គភ៌​ភាគច្រើន​ជួបប្រទះ ហើយ​ប្រសិនបើ​បញ្ហា​នេះ​កើតឡើង​យូរពេក​អាច​ប៉ះពាល់​ដល់​សុខភាព​ទាំង​ម្តាយ និង​កូន​ក្នុង​ផ្ទៃ។ ដូច្នេះ​ស្ត្រី​តាំង​គភ៌​ទាំងឡាយ​គួរតែ​ស្វែងយល់​ពី​តិច​និ​ច​មួយចំនួន ដើម្បី​ឲ្យ​គេង​លក់​ស្រួល។

Image result for pregnant sleep korean

 

១.គេង​ផ្អៀង

កុំ​គេង​ផ្ងារ​ឲ្យ​សោះ ព្រោះ​ទម្ងន់​ទារក​នឹងដាក់​សម្ពាធ​ទៅលើ​លំហូរ​ឈាម ដែល​ត្រូវ​បញ្ចូនទៅ​កាន់​បេះដូង។ ប៉ុន្តែ​ដើម្បី​សម្រាល​សម្ពាធ​នេះ ស្ត្រី​គួរតែ​គេង​ផ្អៀង​ទៅ​ឆ្វេង ឬ​ទៅ​ស្តាំ ហើយ​ដាក់​ខ្នើយទន់ៗនៅ​ចន្លោះ​ជើង ដើម្បី​ឲ្យ​ឆ្អឹង​ជើង និង​ឆ្អឹងខ្នង​រត់​ត្រង់​ល្អ។

Image result for pregnant sleep

 

២.ងូតទឹក​ក្តៅ​ឧ​ណ្ឌ

នៅពេល​តាំង​គភ៌ រាងកាយ​ត្រូវការ​ពេលវេលា​យ៉ាងតិច ៣០នាទី​មុ​នឹង​គេង​លក់។ ហេតុនេះ ដើម្បី​គេ​លក់​ស្រួល ស្ត្រី​ទាំងឡាយ​គួរតែ​ទម្លាប់​ងូតទឹក​ក្តៅ​ឧណ្ឌៗជា​រៀង​រាល់ពេល​ល្ងាច។

Related image

 

៣.កុំ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ច្រើនពេក

អ្នក​ត្រូវ​ញ៉ាំ​អាហារ​មុនពេល​ចូល​គេង​យ៉ាងហោចណាស់ ២ម៉ោង ហើយ​កុំ​ញ៉ាំ​ច្រើនពេក ព្រោះ​វា​អា​ចប​ណ្តោ​ល​ឲ្យ​ចាល់​ជាតិ​អាស៊ីត​ក្នុង​ក្រពះ ឬ​មាន​អាហារ​ក្រហាយ​ទ្រូង​កើតឡើង។

Related image

 

៤.បន្ថយ​ការផឹក​ភេសជ្ជៈ​មុនពេល​គេង៣ម៉ោង

នៅ​ត្រីមាស​ដំបូង ស្បូន​របស់​ស្ត្រី​នឹង​ចាប់ផ្តើម​ពង្រីក​ខ្លួន​បន្តិចម្តងៗ ដើម្បី​រៀបចំ​កន្លែង​សម្រាប់​ទារក​លូតលាស់ ហើយ​ប្លោកនោម​ក៏មាន​សម្ពាធ​ញឹកញាប់​ដែរ។ ដូច្នេះ បើ​ស្ត្រី​ញ៉ាំ​ភេសជ្ជៈ​នៅបេល​យប់​ច្រើន​ផង​នោះ ការ​គេង​ច្បាស់​ជា​មិនបាន​លក់​ស្រួល​ឡើង ព្រោះ​ត្រូវ​ក្រោក​នោម​ញឹក។

Image result for pregnant sleep

 

នេះ​ជាការ​ដំបូល​ន្មា​ន​របស់​អ្នកជំនាញ ដូច្នេះ​ស្ត្រី​តាំង​គភ៌​ទាំងឡាយ​គួរតែ​អនុវត្ត​ឲ្យ​បាន ដើម្បី​រក្សា​សុខភាព​ឲ្យ​កាន់តែ​ប្រសើរឡើង​ទាំង​ម្តាយ និង​កូន៕

Image result for pregnant sleep

LEAVE A REPLY

Please enter your comment!
Please enter your name here