ហេតុអ្វីស្ត្រីនោមញឹកពេលមានផ្ទៃពោះ? តើគួរកាត់បន្ថយដោយវិធីណា?

0
1

រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដំបូងបំផុតនៃការមានផ្ទៃពោះ គឺការនោមញឹក ហើយចំពោះស្ត្រីភាគច្រើនមិនមានការធូរស្បើយឡើយ។ ដូច្នេះស្ត្រីមានផ្ទៃពោះទាំងឡាយគួរតែស្វែងយកពីមូលហេតុ និងវិធីកាត់បន្ថយការនោមញឹកឲ្យបានច្បាស់។

ហេតុអ្វីស្ត្រីមានផ្ទៃពោះត្រូវនោមញឹក?

នៅដំណាក់កាលដំបូងនៃការមានផ្ទៃពោះ ការប្រែប្រួលអ័រម៉ូនបណ្តោលឲ្យឈាមហូរលឿនឆ្លងកាត់តម្រងនោម ធ្វើឲ្យប្លោកនោមឆាប់ពេញ។ ក្នុងអំឡុងពេលមានផ្ទៃពោះបរិមាណឈាមនៅក្នុងរាងកាយកើនឡើងជិតធ្វេដង។ នេះមានន័យថា សារធាតុរាវបន្ថែមកំពុងត្រូវបានដំណើរការតាមរយៈតម្រងនោម ហើយបញ្ចប់ដោយប្លោកនោម។ ដូចគ្នានេះផងដែរ នៅពេលទារកក្នុងផ្ទៃកាន់តែធំ វានឹងដាក់សម្ពាធទៅលើប្លោកនោម ដែលធ្វើឲ្យអ្នកម្តាយមានអារម្មណ៍ឆាប់ឈឺនោម ទោះមានទឹកនោមតិចក៏ដោយ។

តើស្ត្រីមានផ្ទៃពោះគួរធ្វើដូចម្តេចពេលនោមញឹក?

អ្នកគួរជៀសវាងភេសជ្ជៈដែលមានឥទ្ធិពលដូចជា កាហ្វេ និងតែ ដើម្បីជួយឲ្យប្លោកនោមទទេ។ គន្លឹះល្អមួយទៀត អ្នកត្រូវផឹកទឹកឲ្យបានច្រើននៅពេលថ្ងៃ និងកាត់បន្ថយមុនពេលចូលគេង២ ទៅ៣ម៉ោង។

តើគួរទៅមន្ទីរពេទ្យនៅពេលណា?

អ្នកអាចឆាប់ទៅមន្ទីរពេទ្យ ប្រសិនបើអ្នកមានអារម្មណ៍ឈឺចាប់ពេលនោម មានភាពក្រហោចពេលនោម ឃើញមានឈាមលាយទឹកនោម ឬនោមបានតែពីរបីដំណក់។ ស្ថានភាពបែបនេះ អ្នកអាចប្រឈមនឹងបញ្ហាឆ្លងមេរោគលើផ្លូវបង្ហូរនោមហើយ ក៏ប៉ុន្តែការនោមញឹកត្រូវបានគេចាត់ទុកជារឿងធម្មតាសម្រាប់ស្ត្រីមានផ្ទៃពោះទាំងឡាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here