ស្ត្រីមានផ្ទៃពោះគួរធ្វើអ្វីខ្លះ ដើម្បីកុំឲ្យពិបាកបត់ជើងធំ?

0
1

តើអ្វីដែលបណ្តោលឲ្យស្ត្រីមានផ្ទៃពោះចេះតែទល់លាមក? ហេតុផលមួយដែលបណ្តោលឲ្យស្ត្រីមានផ្ទៃពោះទល់លាមក គឺការកើនឡើងនូវអ័រម៉ូន progesterone ដែលជាអ័រម៉ូនធ្វើឲ្យសាច់ដុំសម្រាកក្នុងបំពង់រំលាយអាហារ ជាលទ្ធផលអាហារ ត្រូវបានដំណើរការយឺតៗ។ មួយវិញទៀត នៅពេលដែលទារកលូតលាស់កាន់តែធំ វានឹងដាក់សម្ពាធទៅលើរន្ធគូថ ដែលធ្វើឲ្យពោះវៀនរបស់អ្នកម្តាយដំណើរការយឺតដូចគ្នាដែរ។

តើស្ត្រីមានផ្ទៃពោះគួរធ្វើអ្វីខ្លះដើម្បីការពារការទល់លាមក? ការបរិភោគអាហារមានជាតិសរសៃខ្ពស់ដូចជា គ្រាប់ធញ្ញជាតិ សណ្តែក​ ផ្លែឈើ និងបន្លែស្រស់ៗ។ ព្យាយាមទទួលទានទឹកឲ្យបានច្រើនពេញមួយថ្ងៃ ហើយធ្វើលំហាត់ប្រាណជាប្រចាំ ក៏អាចជួយកាត់បន្ថយបញ្ហាទល់លាមកបានដែរ។

សូមបញ្ជាក់ផងដែរថា ការទល់លាមកគឺជារឿងធម្មតាសម្រាប់ស្ត្រីមានផ្ទៃពោះគ្រប់រូប ក៏ប៉ុន្តែប្រសិនបើអំឡុងពេលបន្ទោរបង់អ្នកមានអាការឈឺពោះ រាគរូស មានស្លេសនៅក្នុងលាមក ឬមានឈាម សូមប្រញាប់ប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here