គន្លឹះ៦យ៉ាង សម្រាប់ស្ត្រីមានផ្ទៃពោះដែលអស់កម្លាំងដោយសារចាញ់កំដៅថ្ងៃ

0
1

អាកាសធាតុក្តៅធ្វើឲ្យស្ត្រីមានផ្ទៃពោះជួបបញ្ហាផ្សេងៗដូចជា រាងកាយឡើងកម្តៅ បែកញើសតាមបាតដៃ បាតជើង កើតបញ្ហាអាឡែស៊ី ចង្អោរ អស់កម្លាំង គេងមិនលក់ និងពិបាកដកដង្ហើមជាដើម។ កុំបណ្តោលឲ្យអាកាសធាតុធ្វើឲ្យអ្នកពិបាកក្នុងខ្លួនទៀតទៅ ដូច្នេះអ្នកគួរតែអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ទើបការមានផ្ទៃពោះប្រកបដោយផាសុខភាព។

១.បើអ្នកចង់ចេញទៅខាងក្រៅ គួរតែជ្រើសយកពេលព្រឹក និងងពេលល្ងាច ទើបមេឃមិនសូវក្តៅ។

២.ប្រសិនបើកម្តៅអាកាសធាតុឡើងលើសពី ៣២អង្សាសេ សូមស្ថិតនៅបន្ទប់ម៉ាស៊ីនត្រជាក់ ឬកង្ហារ។

៣.ត្រូវជ្រើសសម្លៀកបំពាក់មានសាច់ក្រណាត់ទន់ៗធ្វើពីកបាស ឬសូត្រ ដែលមានពណ៌ស្រាលៗ។

៤.ទទួលទានទឹកឲ្យបានច្រើន ដើម្បីការពារកង្វះជាតិទឹក។ ការទទួលទានទឹកមិនបានគ្រប់គ្រាន់ អាចបង្កើនការឆ្លងមេរោគលើផ្លូវបង្ហូរនោម ការទល់លាមក និងជំងឺឬសដូងបាត។ ការឆ្លងមេរោគលើផ្លូវបង្ហូរនោមមិនបានព្យាបាល អាចបណ្តោលឲ្យមានបញ្ហាកូនកើតមិនគ្រប់ខែ និងគំរាមកំហែងដល់ការរលូត។

៥.សម្រាកឲ្យបានច្រើន ប្រសិនបើអ្នកមានអារម្មណ៍ហត់នឿយ និងខ្សោយដោយសារកម្តៅថ្ងៃ។

៦.ប្រសិនបើអ្នកចូលចិត្តធ្វើលំហាត់ប្រាណ គួរតែហែលទឹក ឬក៏ជិះកង់នាពេលព្រឹកព្រលឹមទើបប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here