ងាយៗវិធី​ថែទាំ​ខ្លួន​សម្រាប់​អ្នកមាន​ផ្ទៃពោះ​ខែ​ដំបូង

0
1

វា​ជា​រឿង​មួយ​ដែល​មនុស្ស​ប្រុស​គ្នា​ថ្ងៃ​យល់​ពី​មនុស្ស​ស្រី​ដែលមាន​ផ្ទៃពោះ​ថា​ត្រូវការ​តម្រូវការ​បែបណា ការ​មើលថា ការយកចិត្តទុកដាក់ ដើម្បីអោយ​ទារក​កើតមក​មាន​សុខភាព​ល្អ ខាងក្រោម​នេះ​ជា​វិធីងាយៗទាំង៥ដែល​អាចជួយ​ស្ត្រី​ពពោះ​ទាំងឡាយ​អោយទទួល​បាន​នៅ​សុខភាព​ល្អ ទាំង​ម្តាយ​និង​ទារក​ក្នុង​ផ្ទៃ៖

Happy asian pregnant woman touching her belly with care in bedroom ...
  1. ទទួលទាន​អាហារ​ដែលមាន​ប្រយោជន៍​គួរ​ជ្រើសរើស​ទទួលទាន​អាហារ​ឱ្យ​គ្រប់​ទាំង 5 ក្រុម ដែល​ហុច​ផល​ល្អ​ដល់​សុខភាព​របស់​ខ្លួនឯង និង​កូន​ក្នុង​ផ្ទៃ ដោយ​សង្កត់ធ្ងន់​លើ​សារធាតុ ពពួក​ប្រូ​តេ​អុ​ី​ន កាល់ស្យូម អាស៊ីត​ហ្វូ​លិ​ក ដើម្បី​ជួយ​អភិវឌ្ឍ​ខួរក្បាល និង​សាច់ដុំ​របស់​ទារក​ឱ្យ​ធំធាត់​បាន​តាម​ប្រក្រតី មាន​ជាអាទិ៍ ញ៉ាំ​ទឹកដោះគោ​ឱ្យបាន​ច្រើន ញ៉ាំ​អាហារ​សមុទ្រ និង​បន្លែ​ស្លឹក​ពណ៌​បៃតង​គ្មាន​សារធាតុ​គីមី​ជាដើម។ ក្នុងអំឡុងពេល​មានគភ៌ ស្ត្រី​ទាំងឡាយ​គួរ​តម ឬ​កាត់បន្ថយ​ការ​ញ៉ាំ​ទឹកតែ កាហ្វេ និង​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល ឬ​ឈប់​ដាច់​តែម្តង​ក៏​ជាការ​ប្រសើរ​ដែរ។
  2. ថែទាំ​សុខភាព​ផ្លូវចិត្ត​ឱ្យ​ស្រស់ស្រាយ​ជាប់​ជានិច្ច​ដូចដែល​បានដឹងហើយថា បើ​អ្នក​ម្តាយ​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​នោះ គឺ​ពិត​ជាមាន​ផលប៉ះពាល់​ដល់​កូន​នៅក្នុង​ផ្ទៃ​មិន​ខាន ដូច្នេះហើយ​គួរ​លះបង់​ភាព​កង្វល់​ខ្វល់ខ្វាយ ភាព​តានតឹង​ក្នុង​អារម្មណ៍​ទាំង​រឿង​ការងារ និង​រឿងផ្សេងៗទៀត​ចោល​ឱ្យអស់ ឬ​អាច​កែប​ញ្ហា​ទាំងនេះ​បាន​តាមរយៈ​ការរក​កិច្ច​ការធ្វើ​ដើម្បី​បន្ធូរ​អារម្មណ៍ ដូចជា ស្តាប់​ចម្រៀងពីរោះៗ អាន​សៀវភៅ ធ្វើ​ការងារ​ច្នៃប្រឌិតផ្សេងៗជាដើម។
  3. សម្រាក​ក្នុង 1ថ្ងៃៗឱ្យបាន​គ្រប់គ្រាន់​ដោយសារតែ​ក្នុងអំឡុង​ពេលនេះ អ្នកមាន​គភ៌​នឹង​ចាប់ផ្តើម​មាន​អារម្មណ៍​ថា ខ្លួនឯង​ល្វើយ និង​ឆាប់​ហត់​នោះ ដូច្នេះ​គួរ​គេង​សម្រាក​ឱ្យបាន​ច្រើន ឬ​បន្ថែម​ការ​សម្រាក​ដោយ​ការ​គេង​ឱ្យ​លក់​ក្នុងពេល​ថ្ងៃ​ប្រមាណ​ជា 1-2ម៉ោង​ក៏បាន។
  4. ធ្វើ​លំ​ហាត់ប្រាណស្រាលៗ ដើម្បី​បង្កើន​ភាព​រឹងប៉ឹង
    ជ្រើសរើស​ហាត់ប្រាណ​ដោយ​ឥរិយាបថស្រាលៗ ដូចជា យ៉ូ​ហ្គា ដើរលេង​ជុំវិញ​សួនច្បារ ឬ​ធ្វើ​ការងារ​ផ្ទះ​បែបស្រាលៗ ដើម្បី​ជួយ​ជំរុញ​ប្រព័ន្ធផ្សេងៗក្នុង​រាងកាយ​ឱ្យ​ធ្វើការ​បានល្អ ថែមទាំង​ជួយ​ឱ្យ​ប្រសូត​បាន​កាន់តែ​ងាយស្រួល​ឡើង​ទៀតផង។ គួរ​ចៀសវាង​លំ​ហាត់ប្រាណ​ណា​ដែល​ប្រើ​កម្លាំង​ច្រើន និង​មានការ​ងាក ឬ​បែរ​ខ្លួន​ខ្លាំង។
  5. ឧស្សាហ៍​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ​គភ៌ និង​រកមើល​អាការ​ខុស​ប្រក្រតី​ជាធម្មតា​អ្នក​មានគភ៌​ខ្លះ ដែល​ទើបតែ​មានគភ៌​ជា​លើកដំបូង​អាច​នឹងមាន​កង្វល់​ក្នុង​រឿង​គ្រោះថ្នាក់ អា​ការខុស​ប្រក្រតី​ដែល​អាច​ហុច​ផល​អាក្រក់​ដល់​កូន​នៅក្នុង​ផ្ទៃ ដូច្នេះ​បើ​មាន​អាការ​ខុស​ប្រក្រតី ឬ​អាការប្លែកៗណាមួយ ដូចជា ចុក​ឆ្អល់​ញឹកញាប់ ឬ​ចាញ់កូន​ខ្លាំង​ក៏​គួរតែ​ទៅ​ជួប​គ្រូពេទ្យ ឬ​ទៅ​ត្រួតពិនិត្យ​គភ៌​តាម​ការ​ណាត់​របស់​ពេទ្យ​ឱ្យបាន​ជាប់​ជានិច្ច។សរុប​មកវិញ ឡា​រ៉ែ​ន ចង់​ជម្រាប​ស្ត្រី​មានគភ៌​ទាំងឡាយ​ថា ចូរ​ធ្វើ​ចិត្ត​ឱ្យសប្បាយៗ កុំ​តានតឹង​អារម្មណ៍ និង​កង្វល់​ចិត្ត​ខ្លាំងពេក​អី គួរ​បណ្តោយ​អារម្មណ៍​ឱ្យសប្បាយៗ ត្រៀមខ្លួន​ស្វាគមន៍​កូនតូច​សម្លាញ់​នៅ​ថ្ងៃ​ខាងមុខ​ដោយ​អារម្មណ៍​ស្រស់ស្រាយ​វិញ​ប្រសើរ​ជាង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here