ទង្វើ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិនគួរ​ធ្វើ​នៅពេល​គេង

0
3

ក្នុងដំណាក់កាល​មាន​ផ្ទៃពោះ ស្ត្រី​អាច​នឹងមាន​ការផ្លាស់ប្តូ​រ​ច្រើនយ៉ាង មិនថាតែ​រូបរាង​ខាងក្រៅ ឬ​ឥរិយាបត​រស់នៅ​ប្រចាំថ្ងៃ​នោះទេ។ ប៉ុន្តែ ការ​គេង​គឺជា​ទង្វើ​មួយ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​គួរតែ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំង​បំផុត ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​ទារក។ ព្រោះ​ពេលនេះ ពោះ​របស់​អ្នក​កាន់តែ​រីក​ធំទៅៗ ការដកដង្ហើម​ចេញចូល​បាន​ខ្លី នោម​ញឹក ហើយ​ឈឺ​ខ្នង​ថែមទៀត។

ប៉ុន្តែ ប្រសិនបើ​អ្នកធ្វើ​តាម​អនុសាសន៍​របស់​អ្នកជំនាញ ដូចខាងក្រោម​នេះ គឺអាច​ដោះស្រាយបាន៖

  • សូម​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ គេង​បែរ​ទៅខាង​ឆ្វេង ព្រោះ​វា​ជាទី​តាំង​ដែល​ល្អ​បំផុត។
  • ហាម​គេង​ផ្កាប់មុខ ឬ​ផ្ងារពោះ​ឡើង​ឲ្យ​សោះ។
  • ត្រូវ​ជាវ​ខ្នើយ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ មកប្រើប្រាស់។
  • មុនពេល​ចូល​គេង​ចំនួន ២ម៉ោង ហាម​ទទួលទាន​ទឹក។
  • ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប ត្រូវ​ព្យាយាម​គេង​ចំហៀង​ក្នុង​មួយ​ត្រីមាស​ដំបូង។
  • ត្រូវ​ដោះ​សម្លៀកបំពាក់​ចេញ​ក្នុងពេល​គេង ឬ​ស្លៀក​ឈុត​ដែលរលុង។
  • ហាម​គិត​រឿង​សៅហ្មង ដែល​នាំ​ឲ្យ​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ។

ចំណុចសំខាន់ៗទាំង​ប៉ុន្មាន ដែល​បានបង្ហាញ​ខាងលើនេះ សូម​ស្ត្រី​មាន​ផ្ទា​ពោះ​គ្រប់រូប​គួរតែ​ចង់ចាំ​ទុក ដើម្បី​មាន​សុខភាព​ល្អ​ទាំង​ម្តាយ និង​កូន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here