អត្ថប្រយោជន៍​នៃ​ការ​ហែល​ទឹក​ក្នុងអំឡុងពេល​ពពោះ?

0
1

មនុស្ស​ភាគច្រើន​តែងតែ​យល់ថា ការធ្វើសកម្មភាព​ហែល​ទឹក​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ តែ​ផ្ទុយទៅវិញ​អ្នកជំនាញ​បានបង្ហាញ​ថា ការ​ហែល​ទឹក​ក្នុងអំឡុង​ពេលនេះ​ជា​វិធី​ដ៏​ល្អ​បំផុត​ក្នុងការ​ដោះស្រាយ​បញ្ហា​មួយចំនួន​បាន។

ខាងក្រោម​នេះ គឺជា​គុណប្រយោជន៍​នៃ​ការ​ហែល​ទឹក​ក្នុងអំឡុងពេល​ពពោះ៖

-រាងកាយ​មិនសូវ​ធ្ងន់ៈ ទម្លាប់​ធ្វើ​លំ​ហាត់ប្រាណ​តាមរយៈ​ការ​ហែល​ទឹក អាចជួយ​សម្រាល​ឲ្យ​រាងកាយ​របស់​អ្នក​មិនសូវ​ធ្ងន់ ហើយ​ធ្វើ​ចលនា​បាន​រហ័សរហួន​ថែមទៀត។

-កាត់បន្ថយ​ការ​ហើមៈ ការ​ហែល​ទឹកបាន​ទៀងទាត់ អាច​កាត់​ន្ថ​យ​បញ្ហា​ហើម​កជើង និង​ហើម​ជើងបាន​យ៉ាង​ងាយ ព្រោះ​ចលនា​មួយ​នេះ​អាចជួយ​បង្កើន​ឈាម​ឲ្យ​រត់​បានល្អ។

-គ្មាន​បញ្ហា​ឈឺចង្កេះ ឬ​ត្រគាកៈ ពេល​ទារក​កាន់តែ​ធំ​ទម្ងន់​របស់​ពួកគេ​នឹងដាក់​សម្ពាធ​ទៅលើ​សរសៃប្រសាទ​ត្រង់​ចង្កេះ ហេតុនេះ​បញ្ហា​ឈឺចាប់​នឹង​កើតមានឡើង។ ប៉ុន្តែ ប្រសិនបើ​អ្នកធ្វើ​លំ​ហាត់ប្រាណ​ហែល​ទឹកជា​ប្រចាំ បញ្ហា​មួយ​នេះ​នឹងត្រូវ​រំសាយ​ចោល។

-លែងមាន​បញ្ហា​ក្អួ​តៈ ប្រសិនបើ​អ្នក​ហែល​ទឹក​នៅក្នុង​សីតុណ្ហភាព​ត្រជាក់ អ្នក​ម្តាយ​គ្រប់រូប​ប្រា​ដក​ជា​ជៀស​ផុតពី​បញ្ហា​ចង់​ក្អួត​នៅពេល​ព្រឹក​ជាពុំខាន។

-ជួយ​សម្រួល​ដល់​សាច់ដុំៈ ការ​ហែល​ទឹក​ទៀងទាត់ អាចជួយ​សម្រួល​ដល់​សាច់ដុំ​មិន​ឲ្យ​មានការ​ឈឺចាប់ និង​ងាយស្រួល​ក្នុងការ​សម្រាល៕

សូម​ទស្សនា​វីដេអូ​ដែល​អ្នកជំនាញ​បា​ង្ហា​ញ​ដូចខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here