ទឹកភ្លោះ គឺជារបាំងការពារជុំវិញទារកមិនឲ្យមានការប៉ះទង្គិចពីមជ្ឈដ្ឋានខាងក្រៅ ហើយវាក៏អាចទប់ស្កាត់ការឆ្លងមេរោគចូលទៅដល់ទារកផងដែរ។ មិនតែប៉ុណ្ណោះទឹកភ្លោះ អាចជួយឲ្យទារកធ្វើកសម្មភាពបានល្អក្នុងពេលលូតលាស់ និងជួយជំរុញដល់ការអភិវឌ្ឍបានកាន់តែប្រសើរឡើង។
ទោះជាយ៉ាងណា ទឹកភ្លោះអាចបង្កើតឡើងខុសប្រក្រតី ប្រសិនបើស្ត្រីមានផ្ទៃពោះទម្លាប់ធ្វើរឿង៣យ៉ាងនេះ៖
ញ៉ាំស្ករច្រើនពេក
ទម្លាប់ទទួលទានស្ករច្រើនពេក អាចប៉ះពាល់ដល់បរិមាណទឹកភ្លោះ ហើយវាក៏អាចប៉ះពាល់ដល់សុខភាពអ្នកម្តាយផងដែរ(ជាពិសេសកើតជំងឺទឹកនោមផ្អែម)។ ការទទួលទានស្ករច្រើនពេក ធ្វើឲ្យបរិមាណទឹកភ្លោះកើនឡើងច្រើនហួសប្រមាណ ហើយទីបំផុតវានឹងប៉ះពាល់ដល់ទងផ្ចិត។
ញ៉ាំទឹកតិច តែញ៉ាំប្រៃច្រើន
ទម្លាប់នេះច្រើនតែបណ្តោលឲ្យអ្នកម្តាយកើតជំងឺសម្ពាធឈាម ហើយវាក៏អាចកាត់បន្ថយបរិមាណទឹកភ្លោះផងដែរ។ ប្រសិនបើទឹកភ្លោះតិចពេកនៅក្នុងត្រីមាសដំបូង ភ្នាសរំអិលអាចជាប់ស្អិតជាមួយទារក នាំឲ្យមានការខូចទ្រង់ទ្រាយមុខ ឬសរីរាង្គផ្សេងទៀត។
ធ្វើការខ្លាំងពេក
ការប្រឹងធ្វើការខ្លាំងពេក នឹងធ្វើឲ្យទឹកភ្លោះផលិតបានតិច ហើយចូលដល់ត្រីមាសទី៣ បរិមាណមេនីញ៉ូម (meconium) ចាប់ផ្តើមកើនឡើង នោះខ្លាញ់នឹងដុះចេញមកផងដែរ។ នៅពេលដែលខ្លាញ់ទាំងនោះចូលលាយឡំជាមួយនឹងទឹកភ្លោះ វាបណ្តោលឲ្យទឹកភ្លោះប្តូរពណ៌បន្តិចម្តងៗ។
ហេតុនេះដើម្បីកាត់បន្ថយសម្ពាធមកលើរាងកាយនៅត្រីមាសទី៣ អ្នកម្តាយត្រូវតែបន្ធូរអារម្មណ៍តានតឹងជាមួយនឹងការធ្វើសកម្មភាពសប្បាយៗ ឬធ្វើកិច្ចស្រាលៗតាមដែលអាចធ្វើទៅបាន។
៤.មិនបានយកចិត្តទុកដាក់ចំពោះការស្លៀកពាក់
ប្រសិនបើអ្នកម្តាយមិនបានយកចិត្តទុកដាក់ចំពោះការការស្លៀកពាក់ទេនោះ ជាពិសេសត្រង់តំបន់ឯកជន វានឹងបង្កឆ្លងមេរោគ។ នៅពេលដែលអ្នកខ្វះអនាម័យ មេរោគនឹងមានឱកាសរាលដាលចូលដល់ទឹកភ្លោះ ហើយទារកក៏ត្រូវប្រឈមនឹងគ្រោះថ្នាក់ផងដែរ។
រាល់ការធ្វើសកម្មភាព ការញ៉ាំ ឬទម្លាប់រស់នៅ… សុទ្ធតែអាចប៉ះពាល់ដល់បរិមាណទឹកភ្លោះ ដោយហេតុនេះវានឹងបង្កគ្រោះថ្នាក់ដល់សុខភាពទារក។ ដូច្នេះដើម្បីឲ្យខ្លួនឯង និងកូនក្នុងផ្ទៃមានសុខភាពល្អ អ្នកគួរតែយកចិត្តទុកដាក់រក្សាទម្លាប់នៃការញ៉ាំឲ្យបានល្អ គេងឲ្យបានគ្រប់គ្រាន់ និងពិនិត្យមើលសុខភាពឲ្យបានទៀងទាត់៕