ស្ត្រី​ត្រូវ​ការរក្សា​តុល្យភាព​រាងកាយ​ឲ្យ​ត្រជាក់​អំឡុងពេល​មាន​ផ្ទៃពោះ!

0
1

ក្នុង​ង​អំឡុងពេល​រដូវក្តៅ ការទទួល​ទាន​ទឹក​ត្រជាក់ ឬ​ទឹកកក គ្រាន់តែ​អាចជួយ​ឲ្យ​រាងកាយ​មាន​ភាព​ត្រជាក់​បណ្តោះអាសន្ន​តែប៉ុណ្ណោះ។ ប៉ុន្តែ​ការជ្រើសរើស​អាហារ​ដែល​មានគុណ​សម្បត្តិ​ធ្វើ​ឲ្យ​រាងកាយ​ត្រជាក់​ពី​ខាងក្នុង ទើប​ជាការ​ជួសជុល​ដ៏​ពិត​ប្រា​ដក។ ដូច្នេះ​អ្នកជំនាញ​បាន​ណែនាំ​អាហារ​មួយចំនួន​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ទទួលទាន​នា​រដូវក្តៅ ដើម្បី​រក្សា​តុល្យភាព​សីតុណ្ហភាព​ក្នុង​រាងកាយ។

ហេតុអ្វី​បាន​ជាង​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​កែសម្រួល​ធាតុ​ក្តៅ​នៅក្នុង​ខ្លួន?

១.រាងកាយ​មានការ​ផ្លាស់ប្តូរ​អ័រម៉ូន និង​សរីរវិទ្យា រួមទាំង​ក្បាល​ពោះធំ​ជាង​មុន ដោយសារតែ​ការលូតលាស់​របស់​ទារ​ក។

២.មាន​តម្រូវការ​អាហារ​កើនឡើង​ទ្វេ​រដង ដូច្នេះ​ការរំលាយ​អាហារ​ត្រូវ​ចំណាយពេល​យូរ​ក្នុង​ការរំលាយ។

៣.ភាព​ក្តៅ​ស្អុះស្អាប់ នឹងធ្វើ​ឲ្យ​អ្នក​ម្តាយ​ងាយ​នឹង​ឆាប់​ខឹង និង​បែកញើស​កាន់តែច្រើន។

៤.អ្នក​ម្តាយ​តែងតែ​ឧស្សាហ៍​ទល់លាមក​ព្រោះ​រាងកាយ​ក្តៅ ហើយ​ក្នុង​រយៈពេល​យូរ​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​សុខភាព។

តើ​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​សម្រួល​ភាព​ត្រជាក់​នៅក្នុង​ខ្លួន​ដោយ​វិធី​ណា?

១.ជ្រើសរើស​អាហារ​ដែល​អាច​ជួយ​កែសម្រួល​ឈាម​រួមមាន ខ្ទឹមស ខ្ញី ខ្ជាយ … នឹង​ជួយ​ជំរុញ​ឲ្យ​ដំណើរការ​ឈាម និង​អុកស៊ីសែន​នៅក្នុង​ខ្លួន​ឲ្យ​មាន​តុល្យភាព។ អាហារ​ទាំងនេះ​នឹង​ជួយ​កែសម្រួល​ចលនា​ឈាម​បន្តិចម្តងៗឲ្យ​ល្អប្រសើរ​ឡើងវិញ ហើយ​វា​អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ ក្តៅ​បន្តិច ប៉ុន្តែ​វា​ក៏​ធ្វើ​ឲ្យ​រាងកាយ​សម្រាក​បាន​ស្រួល​ផងដែរ។

២.ជ្រើសរើស​ផ្លែឈើ និង​បន្លែ​មាន​ធាតុ​ត្រជាក់​ដូចជា ត្រសក់ ប៉េងប៉ោះ សាឡា​ត់ ជាដើម។ បន្លែ​ទាំងនេះ​មាន​ផ្ទុក​ជាតិ​ទឹក​ច្រើន ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ស្ត្រី​មាន​ផ្ទៃពោះ​នឹងធ្វើ​ការ​បានល្អ និង​ត្រជាក់​ក្នុង។

៣.ជៀសវាង​អាហារ​ចៀន ឬ​អាហារ​សម្បូរ​ខ្លាញ់។

៤.ជ្រើស​រើសយក​ទឹក​ផ្លែឈើស្រស់ៗ បន្ទាប់ពី​ញ៉ាំ​អាហារ​ដូចជា ទឹក​ឪឡឹក ទឹក​ផ្លែ​គូលែន ឬ​ទឹក​ផ្លែ​ប៉ោម…។

ដោយសារតែ​រាងកាយ​តែងតែ​ត្រូវការ​តុល្យភាព​ត្រឹមត្រូវ ដូច្នេះ​អ្នក​គួរ​ជ្រើសរើស​អាហារ​ឲ្យ​សមស្រប​នឹង​ការផ្លាស់ប្តូរ​រាងកាយ វា​នឹងធ្វើ​ឲ្យ​អ្នក​ម្តាយ​មាន​អារម្មណ៍​ធូរស្រាល កាត់បន្ថយ​ភាព​ថប់​បារម្ភ និង​បញ្ចេញ​ភាព​តានតឹង​នៃ​រាងកាយ​ផងដែរ។ ការ​ញ៉ាំ​អាហារ​ទាំងនេះ​នៅ​រដូវក្តៅ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​រាងកាយ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រជាក់​ប៉ុណ្ណោះ​ទេ វា​ក៏​ជំនួយ​ដល់​សុខភាព​ទាំង​ម្តាយ​និង​កូន​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here