ទម្លាប់៤យ៉ាងរបស់អ្នកម្តាយពេលពពោះ សុកអាចរុំ.កទារក

0

ហេតុអ្វីទារកមួយចំនួនមានសុករុំព័ទ្ធជុំវិញក? អ្នកវេជ្ជសាស្ត្របានពន្យល់ថា ភាគច្រើនសុករុំ.កទារក គឺកើតឡើងដោយចៃដន្យ តែក្នុងស្ថានភាពខ្លះ អាចមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយទម្លាប់នៃការរស់នៅរបស់អ្នកម្តាយ។ ដូច្នេះ ខាងក្រោមនេះ គឺជាទម្លាប់ដែលធ្វើឲ្យទារកមានសុករុំព័ទ្ធជុំវិញ.ក៖

១.អ្នកម្តាយធ្វើលំហាត់ប្រាណច្រើនពេក

ប្រសិនបើអ្នកម្តាយធ្វើលំហាត់ប្រាណច្រើនពេក ពេលកំពុងមានផ្ទៃពោះ ទារកមិនអាចគេងលក់ស្រួលបានឡើយ ហើយពួកគេនឹងមានចលនាច្រើន។ ការធ្វើចលនារបស់ទារកច្រើនពេក អាចនាំឲ្យសុខរុំជុំវិញ.ក។ ដូច្នេះរយៈពេលពាក់កណ្តោល និងចុងក្រោយនៃការមានផ្ទៃពោះ អ្នកម្តាយមិនគួរធ្វើលំហាត់ប្រាណនោះទេ។ ប្រសិនបើអ្នកចង់ធ្វើលំហាត់ប្រាណ គួរតែជ្រើសរើសការដើរប្រហែលជា៣០នាទីក្នុងមួយថ្ងៃ នោះវានឹងមានប្រយោជន៍សម្រាប់ការអភិវឌ្ឍកុមារ។

២.ឥរិយាបថគេងមិនត្រឹមត្រូវ

ប្រសិនបើអ្នកម្តាយទម្លាប់គេងក្នុងទីតាំងមិនត្រឹមត្រូវ ឬឧស្សាហ៍ប្រែខ្លួនចុះឡើងៗ នោះសុខនឹងងាយរុំ.កទារកជាមិនខាន។ ក្នុងត្រីមាសទី ៣ អ្នកម្តាយគួរតែព្យាយាមគេងផ្អៀងទៅខាងឆ្វេង ព្រោះវាមិនត្រឹមតែមិនរំខានដល់ចលនារបស់ទារកនោះទេ តែវាអាចផ្តល់អុកស៊ីសែន និងអាហារបំប៉នដល់ទារកបានយ៉ាងគ្រប់គ្រាន់។

៣.គេងយប់ជ្រៅពេក

អ្នកម្តាយវ័យក្មេងភាគច្រើនមានទម្លាប់មើលទូរទស្សន៍ ឬលេងទូរស័ព្ទរហូតយប់ជ្រៅ។ ប្រសិនបើកាលវិភាគការគេងរបស់អ្នកម្តាយមិនត្រូវបានកំណត់ឲ្យទៀងទេនោះ ចលនារបស់ទារកនឹងត្រូវបានរំខានយ៉ាងងាយ ហើយទារកអាចធ្វើចលនាញឹកញាប់ ដែលបង្កឲ្យមានសុករុំ.កកើតឡើង។

៤.ប៉ះពាល់ទារកក្នុងពោះញឹកញាប់ខ្លាំងពេក

បន្ទាប់ពីពពោះបាន៤ខែ អ្នកនឹងឃើញទារកក្នុងផ្ទៃចាប់ផ្តើមមានចលនា។ អ្នកម្តាយខ្លះ តែងតែប្រើដៃស្ទាបអង្អែល នៅពេលដែលឃើញលចលាកម្រើកនៅក្នុងពោះម្តងៗ ព្រោះចង់បង្កើតទំនាក់ទំនងជាមួយនឹងគ្នា។ ជាការពិត ការស្ទាប់អង្អែលនឹងធ្វើឲ្យអ្នកមានទំនាក់ទំនងល្អជាមួយកូន ប៉ុន្តែប្រសិនបើការស្ទាបអង្អែលច្រើនពេក ទារកនឹងលេងច្រើនដែរ។ ទីបំផុតការធ្វើលចនាច្រើន មិនបានសម្រាកគ្រប់គ្រាន់ អាចនាំឲ្យប៉ះពាល់ដល់ការលូតលាស់របស់ទារក ហើយអាចធ្វើឲ្យសុករុំ.ក ទារកបាន។

ដូច្នេះអ្នកម្តាយគួរតែប្រុងប្រយ័ត្នជាមួយនឹងទម្លាប់ទាំងនេះ ព្រោះទារកដែលមានសុករុំ.ក អាចពិបាកក្នុងការសម្រាល ឬត្រូវបង្ខំឲ្យសម្រាលដោយវិធីវះកាត់៕