គុណប្រយោជន៍ដែលអ្នកម្តាយពុំធ្លាប់ដឹងពីមុន គ្រាន់តែទទួលទានទឹកក្រូចត្រូវពេល

0
3

ក្រូចពណ៌លឿង គឺជាផ្លែឈើដែលសម្បូរទៅដោយវីតាមីន C ល្អបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ។ លើសពីនេះ វាក៏មានផ្ទុកជាតិដែក និងស័ង្កសីជាច្រើន អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំទាំងម្តាយ ព្រមទាំងកូនមិនទាន់កើតផងដែរ។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួនទៀត នៃការទទួលទានទឹកក្រូចពណ៌លឿងបានត្រឹមត្រូវ៖

១.បំពេញបន្ថែមជាតិសរសៃ

នៅក្នុងផ្លែក្រូចពណ៌លឿង មានបរិមាណជាតិសរសៃច្រើនដែលអាចជួយសម្រួលដល់ចលនាពោះវៀនក្នុងការរុញច្រានអាហារឆ្លងកាត់ពោះវៀនធំ ហើយបញ្ចេញមកខាងក្រៅ។ អ្នកម្តាយគួរតែទទួលទានផ្លែក្រូចជាប្រចាំថ្ងៃ ដើម្បីការពារការទល់លាមក។

២.ការពារភាពមិនប្រក្រតីពីកំណើត

ទឹកក្រូច ក៏មានអាស៊ីតហ្វូលិក ដែលអាចគាំទ្រដល់ការវិវត្តរបស់ទារក និងការពារជំងឺខុសប្រក្រតីពីកំណើត។ លើសពីនេះវាមានផ្ទុកសារធាតុ បេតាការ៉ូទីន តិចតួច ដែលអាចជួយរក្សាសុខភាពផ្លូវដង្ហើមរបស់អ្នកម្តាយបានយ៉ាងល្អ។

៣.ថែស្បែកឲ្យសម្រស់ស្អាត

វីតាមីន C នៅក្នុងទឹកក្រូចពណ៌លឿង មានប្រសិទ្ធិភាពក្នុងការការពារកត់ស៊ី ដែលអាចជួយធ្វើឲ្យស្បែករបស់អ្នកម្តាយមានភាពរលាងស្អាតជានិច្ច។

ទោះជាយ៉ាងណា តើអ្នកដឹងពីពេលវេលាទទួលទានទឹកក្រូចពណ៌លឿងបានត្រឹមត្រូវហើយឬនៅ? ដើម្បីទទួលបានគុណប្រយោជន៍ទាំងស្រុងពីក្រូចពណ៌លឿង អ្នកម្តាយគួរតែញ៉ាំឲ្យបានទៀងទាត់ អំឡុងពេល ៣ខែដំបូងនៃការមានផ្ទៃពោះ ព្រោះនេះជារយៈពេលដំបូងដែលល្អសម្រាប់សុខភាព និងការពារភាពខុសប្រក្រតីរបស់ទារក។

អ្នកម្តាយគួរទទួលទានទឹកក្រូច ១ទៅ២ម៉ោង ក្រោយពេលបរិភោគអាហារ ដើម្បីធានាគុណប្រយោជន៍ដល់សុខភាព។ ជាពិសេស ត្រូវទទួលទាននៅពេលល្ងាច ព្រោះវាអាចជួយឲ្យអ្នកម្តាយគេងលក់ស្រួល និងមិនប៉ះពាល់ដល់ដំណេកឡើយ។

ចំណាំ៖ ទោះជាយ៉ាងណា អ្នកម្តាយពុំគួរទទួលទានទឹកក្រូចកំប៉ុង ឬផលិតផលដែលមានជាតិស្ករនោះទេ។ គឺត្រូវទទួលទានទឹកក្រូចស្រស់ ដែលទើបនឹងច្របាច់ហើយថ្មីៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here