នៅពេលមានផ្ទៃពោះ ជារឿយៗស្ត្រីនឹងមានអារម្មណ៍ធុញថប់ជាមួយការផ្លាស់ប្តូរក្នុងរាងកាយ។ រួមទាំងរោគសញ្ញាចម្លែកៗដែលអាចកើតឡើងក្នុងពេលមានផ្ទៃពោះនោះ អាចប៉ះពាល់ដល់អារម្មណ៍ ព្រោះអ័រម៉ូនធ្វើឲ្យរាងកាយមានលក្ខណៈខុសប្លែកពីពេលដែលមិនទាន់មានទារកនៅក្នុងផ្ទៃ។ ថ្ងៃនេះ BabayAndMom និងធ្វើការបង្ហាញពីរោគសញ្ញាចម្លែកៗចំនួន ៥ ដែលកើតមានចំពោះស្ត្រីមានផ្ទៃពោះ។
១.ចូលបង្គន់ញឹកញាប់
ពេលមានផ្ទៃពោះស្ត្រីច្រើនតែនិយាយពាក្យដូចៗគ្នាថា ពួកគេតែងតែនោមញឹកញាប់។ សូម្បីតែពេលសម្រាលកាន់តែខិតជិតមកដល់ ការចូលបង្គន់កាន់តែញឹកញាប់ឡើង។ នេះដោយសារតែស្បូនពង្រីកខ្លួនធំ ដើម្បីគាំទ្រដល់ការលូតលាស់របស់ទារកដែលកាន់តែធំទៅៗ រហូតទាល់តែប្លោកនោមតូចជាងមុន ធ្វើឲ្យគ្មានកន្លែងផ្ទុកទឹកនោមបានច្រើន ហើយអ្នកម្តាយនឹងនោមញឹក។ តែអ្នកម្តាយមិនត្រូវកាត់បន្ថយការទទួលទានទឹកនោះទេ ព្រោះវាអាចធ្វើឲ្យរលាកប្លោកនោម។ ដូច្នេះទោះបីជាអ្នកនោមញឹកក៏ដោយ ត្រូវតែទទួលទានទឹកឲ្យបានគ្រប់គ្រាន់។
២.ការហូរទឹករំអិលច្រើន
ដោយសារតែអ័រម៉ូន ក្នុងរាងកាយរបស់អ្នកម្តាយមានផ្ទៃពោះ ជះឥទ្ធិពលផ្ទាល់ដែលបណ្តោលឲ្យមានការហូរទឹករំអិលតាមទ្វារមាសកាន់តែច្រើន។ ធម្មជាតិនៃការបញ្ចេញទឹករំអិល ប្រសិនបើមិនមានក្លិន និងរមាស់ទេ ត្រូវបានគេចាត់ទុកថាធម្មតា។ វាមិនមានគ្រោះថ្នាក់ដល់ម្តាយ និងកូនក្នុងផ្ទៃឡើយ ប៉ុន្តែប្រសិនបើការហូរទឹករំអិលតាមទ្វារមាសចាប់ផ្តើមានពណ៌លឿង រមាស់ ឬធំក្លិនមិនល្អ អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់។
៣.គេងដកដង្ហើមបានខ្លីៗ ឬស្រមុក
ដោយសារតែពោះកាន់តែរីកធំទៅៗ ធ្វើឲ្យខ្យល់ចេញចូលតាមច្រមុះបានតិចជាងមុន ដែលអាចនាំឲ្យការទទួលអុកស៊ីសែនមិនបានគ្រប់គ្រាន់។ ប៉ុន្តែកុំបារម្ភការគេងស្រមុកមិនមានគ្រោះថ្នាក់នោះទេ គ្រាន់តែឧស្សាហ៍ភ្ញាក់ និងដង្ហើមដកបានខ្លីៗនៅពាក់កណ្តោលអាធ្រាត។
៤.បែកញើសច្រើន
ស្ត្រីមានផ្ទៃពោះភាគច្រើនតែងមានអារម្មណ៍ធុញទ្រាន់ជាមួយនឹងញើសដែលចេញមិនឈប់ឈរ។ កុំបារម្ភដោយសារតែរាងកាយចាប់ផ្តើមដុតបំផ្លាញថាមពលច្រើន ធ្វើឲ្យរាងកាយរបស់ទារកក្នុងផ្ទៃ និងម្តាយមានសីតុណ្ហភាពកើនឡើងជាងធម្មតា ដើម្បីធ្វើឲ្យរាងកាយត្រជាក់វិញ។
៥.មានបញ្ហាស្បែកលើផ្ទៃមុខ
វាមិនមែនជារឿងចម្លែកទេ ដែលស្ត្រីមានផ្ទៃពោះមានបញ្ហាសម្រស់។ ព្រោះពេលដែលរាងកាយមានផ្ទៃពោះវានឹងកើតមុន អាចម៍រុយ ហើយរាងកាយមើលទៅចាប់ផ្តើមអាក្រក់ មិនទាក់ទាញសោះ ប៉ុន្តែនោះគឺដោយសារតែការផ្លាស់ប្តូរអ័រម៉ូន។ ប្រសិនបើទារកចាប់កំណើតបានប្រហែលជា ២សប្តាហ៍នោះ បញ្ហាស្បែករបស់អ្នកនឹងវិលមករកភាពធម្មតាវិញ។
ស្ថានភាពខាងលើនេះមានលក្ខណៈធម្មតា មិនមានផលប៉ះពាល់ដល់អ្នកម្តាយ ឬទារកទេ ប៉ុន្តែប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាមិនប្រក្រតីផ្សេងទៀត ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាន