ហើមជើង​នៅពេលផ្ទៃពោះ គួរ​ធ្វើ​យ៉ាងណា?​

0
1

បញ្ហា​មួយ​ដែល​អ្នក​មិនសូវ​ចាប់អារម្មណ៍ តែ​វា​តែង​កើតមាន​ជាទូទៅ នូវ​ផល​រំខាន​នៃ​ការ​មាន​ផ្ទៃពោះ នោះ​គឺ ការ​ហើមប៉ោង កជើង និង ប្រអប់ជើង។ កម្រិត​សារធាតុ​រាវ របស់​ស្ត្រី​មាន​ផ្ទៃពោះ នឹងមាន​ការកើនឡើង​រហូតដល់ ៥០ភាគរយ ដែល​វា​ជា​ផ្នែក​មួយ ក្នុង​ការជួយ​បន្ទន់​ដល់ ស្បែក និង សន្លាក់​តាម​ដែល​ពួកវា​បាន​លាតសន្ធឹង ហើយ២៥ភាគរយ​ទៀត នៃ​ការឡើង​ទម្ងន់​នៅក្នុង​រយៈពេល​មានគភ៌​នេះ គឺជា​សារធាតុ​រាវ​បន្ថែម នេះ​បើ​យោងតាម ការពន្យល់​របស់ សមាគមន៍​សិក្សា​ពី​ការ​មានគភ៌​នៃ​ប្រ​ទស​អាមេរិក។

ដោយសារតែ​សារធាតុ​រាវ ត្រូវបាន​កើនឡើង នៅ​ចំណុច​ផ្នែក​ខាងក្រោម​តាម​ដែល​វា​អាចទៅរួច ភាគច្រើន​នៃ​ជាតិ​ទឹក​ដែល​លើស​នោះ ត្រូវបាន​ផ្តុំគ្នា​នៅត្រង់ កជើង និង ប្រអប់ជើង។ តែ​ជា​សំណាងល្អ វិធានការ​ដ៏​សាមញ្ញ មួយចំនួន អាចជួយ​អ្នក​ក្នុងការ កាត់ បន្ថយ នូវ​ការ​អាកា​រៈ ហើមប៉ោង​កជើង និង ប្រអប់ជើង​នេះ​បាន។

ការដាក់​ស្ថានភាព
ស្ត្រី​មានគភ៌​ទាំងឡាយ គួរ​ធ្វើតាម​នូវ​ច្បាប់ទម្លាប់​ជាទូទៅ ពីរ​យ៉ាង ជាពិសេស​គឺ​នៅពេលដែល​ពួកគេ ស្ថិតនៅក្នុង​ត្រីមាស​ទី​បី ។ទីមួយ៖ អ្នក​មិនត្រូវ​ឈរ​នោះទេ នៅពេលដែល​អ្នក​អាច​អង្គុយ​បាន ហើយ​ទី​ពីរ​នោះ​គឺ អ្នក​មិនត្រូវ​អង្គុយ​នោះទេ នៅពេលដែល​អាច​សម្រាក​បាន។ មិន​ថា​ពេលណា​ដែល​អាចទៅរួច អ្នក​ត្រូវ​គេង​ផ្អៀង​ទៅ ខាងឆ្វេង តាម​ដែល​វា​អាចជួយ​បង្កើន ចរន្តឈាម​រត់​ទៅកាន់​ទារក។ អ្នក​ត្រូវដាក់​ជើង និង ប្រអប់ជើង​ឲ្យ​ខ្ពស់ នៅពេលណា ដែល​អ្នក​អាច​ធ្វើបាន វិធី​នេះ​ក៏​អាចជួយ​អ្នក ក្នុងការ​កាត់បន្ថយ​នូវ​ភាព​ហើមប៉ោង នៅត្រង់​កជើង និង ប្រអប់ជើង​បាន​ផងដែរ។ ហើយ​នាពេល​យប់ អ្នក​គួរ​ធ្វើការ​សម្រាក ដោយ​ដាក់​កល់​ជើង​របស់​អ្នក ឲ្យ​បាន​ខ្ពស់ បន្តិច។ ការ​អង្គុយ​គង​ទាក់​ខ្លា គឺអាច​គាបសង្កត់​ស​សៃ​ឈាម ហើយ​វា​ក៏​អាច​បង្កើន​ឲ្យ សារធាតុ​រាវ រត់ទៅរក ផ្នែក​ខាងចុង​អវយវៈ​បាន​ផងដែរ តែ​ទោះជា​យ៉ាងណាក៏ដោយ ស្ត្រី​មានគភ៌​ភាគច្រើន គឺ​មិនអាច​អង្គុយ​បែបនេះ បាន​ទៀត​ទេ នៅក្នុង​រយៈពេល​ចុងក្រោយ​នៃ​ការ​មានគភ៌​របស់​ពួកគេ​នេះ។ ការ​អង្គុយ​ចុះ ដោយ​ដាក់​ជើង​ឲ្យ​រាង ខ្ពស់​បន្តិច និង ការពត់ ឬ បង្វិល​កជើង ជា​ញឹកញាប់ នៅពេលដែល​អ្នក​កំពុង​អង្គុយ ក៏​អាចជួយ​ធ្វើ​ឲ្យ​សារធាតុ រាវ​ទាំងនោះ មាន​បំលាស់​ទី​បាន​ផងដែរ។

ការ​ស្លៀកពាក់
អ្វីដែល​ស្ត្រី​មានគភ៌​ស្លៀកពាក់ គឺ​ពិតជា​អាច​បង្កើន​នូវ​ឱកាស​នៃ​ការ​ហើមប៉ោង​កជើង បានជា​ប្រាកដ។ ការពាក់ ស្បែកជើងរលុងៗ គឺ​ពិត​ជាមាន​អត្ថប្រយោជន៍​ចំពោះ​អ្នក។ ស្បែកជើង​ដែល ដាក់​សម្ពាធ​ទៅលើ​ផ្នែក​ណាមួយ​នៃ ប្រអប់ជើង គឺអាច​បណ្តាល​ឲ្យ ប្រអប់ជើង​អ្នក​ឡើង​ហើម​បាន។ ការពាក់​ស្រោមជើង ឬ ខោ​តឹង​ណែន និង គ្រឿងអលង្ការ​នៅ​កជើង ក៏​អាច​បង្កើន​នូវ​អាកា​រៈ​ហើមប៉ោង​បានដែរ ដោយ​វា​បាន​បន្ថយ​នូវ ចរន្តឈាម​រត់។

ការទទួល​ទាន​អាហារ
មាន​ប្រភេទ​អាហារ​ជាក់លាក់​មួយចំនួន បាន​បង្កើន​នូវ​ការ​រាំងខ្ទប់​សារធាតុ​រាវ ជាពិសេស​នោះ​គឺ ពពួក​អាហារ ដែលមាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម​ខ្ពស់ ដែល​រួមមាន​ដូចជា អាហារ​ដែល​បាន​ចំអិន​ស្រាប់ ឬ អាហារ​កំប៉ុង​ជាដើម។ អ្នក​ត្រូវ ជ្រើសរើស​អាហារ​ដែលស្រស់ៗ និង យកចេញ​នូវ​អំបិល​ចេញពី​លើ​តុ​អាហារ របស់​អ្នក។ ផឹកទឹក​ឲ្យ​បាន​ច្រើន យ៉ាងហោចណាស់ ឲ្យ​បាន ៨ ទៅ ១០កែវ ក្នុង​មួយថ្ងៃ ដើម្បី​ជួយ​ប​ញេ្ច​ញ​សារធាតុ​រាវ​ដែល​លើស និង ជាតិ សូ​ដ្យូ​ម​ចេញមកក្រៅ។ បង្កើន​បរិមាណ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម និង ទទួលទាន​អាហារ​ដែលមាន​កម្រិត​ប្រូតេអ៊ីន គ្រប់គ្រាន់ ក៏​អាចជួយ​កាត់បន្ថយ​នូវ អាកា​រៈ​ហើមប៉ោង​នេះ​បាន​ផងដែរ។ ការ​ទទួលទាន​សារជាតិ​ប្រូតេអ៊ីន​មិន បាន​គ្រប់គ្រាន់ គឺអាច​បង្កើន​នូវ​ការ​រាំងខ្ទប់​សារធាតុ​រាវ ក្នុង​ខ្លួន។ ហើយ​អ្នក​ក៏ត្រូវ កាត់បន្ថយ​នូវ​ការទទួល​ទាន សារជាតិ​កាហ្វេ​អ៊ី​ន តាម​ដែល​វា​ក៏​ជា​មូល​ហេតុដែល​បណ្តាល ឲ្យ​អ្នក​អាច​ជួបនឹង​បញ្ហា​នេះ។

ការធ្វើសកម្មភាព
ខណៈពេលដែល​ការ​សម្រាក នៅពេលណា​ដែល​អ្នក​អាចធ្វើ​បាន អាចជួយ​កាត់បន្ថយ​នូវ​ការ​រាំងខ្ទប់​សារធាតុ រាវ វា​ក៏​ជាការ​ចាំបាច់​ផងដែរ ក្នុងការ​រក្សា​តុល្យភាព​រវាង ការ​សម្រាក និង ការធ្វើសកម្មភាព​រាង​កាយ​មួយចំនួន ដើម្បី​ធ្វើ​ឲ្យ​ជាតិ​ទឹក​ទាំងនោះ មាន​បំលាស់​ទី​បាន។ បន្ទាប់ពី​អ្នក បាន​អង្គុយ​ក្នុង​រយៈពេល​ដ៏​យូរ នោះ​អ្នក​គួរ ក្រោក​ឡើង រួច​ធ្វើ​ការដើរ​ចុះ​ដើរ​ឡើង​បន្តិច ដើម្បី​ជៀសវាង ការប្រមូលផ្តុំ​ជាតិ​ទឹក​នៅត្រង់​កជើង និង ប្រអប់ជើង។ ការ​ជ្រមុជ​ខ្លួន ក្នុង​អាងទឹក ក៏​អាចជួយ​កាត់បន្ថយ​នូវ​បញ្ហា​នេះ​បាន​ផងដែរ គឺថា​សម្ពាធ​នៃ​ទឹក ទៅលើ​ខ្លួនប្រាណ របស់​អ្នក គឺអាច​កាត់បន្ថយ​នូវ​ការ​រាំងខ្ទប់​សារធាតុ​រាវ​ក្នុង​ខ្លួន​អ្នក​បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here