ឥរិយាបទ​អង្គុយ៤ចំណុច ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ពិបាក​ដកដង្ហើម និង​ខ្វះ​អុកស៊ីសែន

0
1

ឥរិយាបថ​អង្គុយ​របស់​អ្នក​ម្តាយ ពិត​ជាមាន​សារៈសំខាន់​ណាស់ ព្រោះ​ប្រសិនបើ​ការ​អង្គុយ​មិនបាន​ត្រឹមត្រូវ អាច​នាំទុក្ខ​ទារក និង​រាងកាយ​ខ្លួនឯង​ក្នុងពេល​តែមួយ។

នៅ​ត្រីមាស​ទី១ ទារក​នៅ​តូច ដូច្នេះ​ឥរិយាបថ​អង្គុយ​របស់​អ្នក​ម្តាយ​មិន​បង្ក​ផលប៉ះពាល់​ដល់​ទារក​ច្រើន​នោះទេ។ ប៉ុន្តែ​ចាប់តាំងពី​ត្រីមាស​ទី២ ទារក​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដូច្នេះ​ចាំបាច់​ត្រូវ​អង្គុយ​ឲ្យ​បាន​សមរម្យ។

ជាពិសេស​នៅ​ដំណាក់កាល​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ ពោះ​កាន់តែ​រីក​ធំ ទីតាំង​អង្គុយ​របស់​អ្នក​ម្តាយ​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្លាំង។ ប្រសិនបើ​អ្នក​ម្តាយ​អង្គុយ​ក្នុង​ឥរិយាបថ​មិន​ត្រឹមត្រូវ វា​នឹង​រារាំង​ដល់​ការវិវត្ត​របស់​ទារក ហើយ​ការទទួល​អុកស៊ីសែន​របស់​ទារក​ក៏​មិនបាន​គ្រប់គ្រាន់​ដែរ។

ខាងក្រោម​នេះ​គឺជា​ឥរិយាបថ​អង្គុយ​មិនបាន​ត្រឹមត្រូវ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ៖

១.អង្គុយ​គង​ទាក់​ខ្លា

ការ​អង្គុយ​គង​ទាក់​ខ្លា ត្រូវបាន​គេ​សង្កេតឃើញ​ញឹកញាប់​ចំពោះ​ស្ត្រី​ដែល​ធ្វើការ​ក្នុង​ការិយាល័យ។ អ្នកជំនាញ​បាន​ព្រមាន​ថា ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​អង្គុយ​បែបនេះ​យូរ អាច​ងាយ​នឹង​បង្ក​ទៅជា​ការ​ហើមជើង ហើយ​ឈាម​មិនអាចរ​ត់ទៅ​គ្រប់កន្លែង​បាន​នោះទេ។

ម្យ៉ាងវិញទៀត ការ​អង្គុយ​គង​ទាក់​ខ្លា ច្រើនពេក​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរីកមាឌ​នៃ​ស្បូន និង​ដំណើរ​ការបើក​នៃ​អាង​ត្រគាក​សម្រាប់​អ្នក​ម្តាយ។

២.អង្គុយ​កោង​ទៅមុខ

នេះ​ជាទី​តាំង​ដែល​បង្ក​ឲ្យ​មាន​សម្ពាធ​ខ្លាំង​ទៅលើ​ឆ្អឹងខ្នង ជាពិសេស​នៅ​ត្រីមាស​ទី៣ នៅពេល​ទារក​កាន់តែ​ធំ​ឡើង។ ដូច្នោះ​ហើយ អ្នក​ម្តាយ​អាច​នឹង​ខូចខាត​ឆ្អឹងខ្នង​ច្រើន​ប្រសិនបើ​ពួកគេ​ទម្លាប់​អង្គុយតែ​បែបនេះ។

៣.អង្គុយ​ចោងហោង

ទីតាំង​មួយ​នេះ​អ្នក​ម្តាយ​ចាំបាច់​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ ជាពិសេស​នៅពេលដែល​អ្នកមាន​ការ​ឈឺចាប់​ច្រើន និង​ឈឺចាប់​នៅតាម​ឆ្អឹងខ្នង។ ឥរិយាបថ​នេះ​អាចដាក់​សម្ពាធ​ខ្លាំង​ទៅលើ​ប្លោកនោម សាច់ដុំ​ពិបាកធ្វើ​ចលនា ជាពិសេស​រាំងស្ទះ​ដល់​ឈាម​រត់ ដែល​ធ្វើ​ឲ្យ​អាកា​រៈ​ហើមជើង​កើតឡើង​កាន់តែ​ធ្ងន់ធ្ងរ។

៤.អង្គុយបត់ជើង

ឥរិយាបទ​មួយ​នេះ​ប៉ះពាល់​ខ្លាំង​ដល់​អវយវៈ​ផ្នែក​ខាងក្រោម ដែល​ធ្វើ​ឲ្យ​ជើង​ហើម​កាន់តែខ្លាំង។ ដើម្បី​ជួយ​ឲ្យ​ប្រសើរឡើង អ្នក​ម្តាយ​គួរតែ​អង្គុយ​លើ​កៅអី​វិញ ទោះបីជា​កៅអី​ទាប​ត្រូវ​បញ្ឈរជង្គង់​ក៏​មិនជា​បញ្ហា​អ្វី​ដែរ។

យោងតាម​អ្នកជំនាញ​បាន​ឲ្យ​ដឹងថា ឥរិយាបថ​អង្គុយ​ល្អ​បំផុត​សម្រាប់​អ្នក​ម្តាយ គឺ​ត្រូវ​អង្គុយ​លើ​ផ្ទៃរាប​ស្មើ ហើយ​បើ​ចាំបាច់​ត្រូវមាន​ខ្នើយ​កល់​ពីក្រោយ​ដើម្បី​ឲ្យ​ខ្នង​ត្រង់។ ទោះជា​យ៉ាងណា អ្នក​ម្តាយ​មិនគួរ​អង្គុយ​ច្រើនពេក​ទេ ដើម្បី​ការពារ​ចរន្តឈាមរ​ត់ទៅ​អវយវៈ​មិនបាន​គ្រប់គ្រាន់ និង​រាំងស្ទះ​ដល់​ការនាំ​អុកស៊ីសែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here