គន្លឹះថែខ្លួនឲ្យមានសុខភាពល្អជានិច្ច អំឡុងពេលរដូវក្តៅ

0
1

រដូវក្តៅ ជាពេលវេលាមួយដែលពិបាកនឹងទ្រាំសម្រាប់ស្ត្រីមានផ្ទៃពោះមួយចំនួន ព្រោះពួកគេមិនចូលចិត្តភាពក្តៅស្អុះស្អាប់ ហើយអាចប៉ះពាល់ដល់សុខភាពថែមទៀត ប្រសិនបើកម្តៅឡើងខ្លាំងពេក។

ដូច្នេះ ដើម្បីបំពេញការរស់នៅបានល្អ និងរក្សាការមានផ្ទៃពោះឲ្យមានសុខភាពល្អ អ្នកត្រូវអនុវត្តដូចខាងក្រោម៖

១.ផឹកទឹកឲ្យបានច្រើន៖ ស្តាប់ទៅវាហាក់ដូចជារឿងធម្មតា ប៉ុន្តែការខ្វះជាតិទឹក គឺជាបញ្ហាធ្ងន់ធ្ងរ សម្រាប់ម្តាយ និងកូនក្នុងផ្ទៃ។ ការបំពេញជាតិទឹកបានគ្រប់គ្រាន់អាចកាត់បន្ថយភាពអស់កម្លាំង និងជួយឲ្យរាងកាយមានភាពត្រជាក់។

២.ស្លៀកសម្លៀកបំពាក់ទូលាយៗ៖ សូមជ្រើសរើសសម្លៀកបំពាក់ដែលមានសភាពទន់ ហើយទូលាយងាយខ្យល់ចេញចូលបានល្អ ទើបធ្វើឲ្យអ្នកមានអារម្មណ៍សុខស្រួល។

៣.កុំចេញក្រៅពេលមេឃក្តៅខ្លាំង៖ ស្ត្រីមានផ្ទៃពោះងាយនឹងរងឥទ្ធិពលពីសីតុណ្ហភាពខ្លាំងណាស់ ដូច្នេះអ្នកប្រហែលជាត្រូវជៀសវាងដើរចេញទៅខាងក្រៅពេលមេឃកំពុងតែក្តៅខ្លាំង។ ពេលវេលាដែលអំណោយផលបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះគឺពេលព្រឹក និងពេលល្ងាចតែប៉ុណ្ណោះ។

៤.ពាក់មួក​ និងវ៉ែនតាការពារពន្លឺថ្ងៃ៖ របស់ទាំងពីរមុខនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះវាអាចផ្តល់នូវការការពារបានល្អប្រសើរសម្រាប់ភ្នែក និងផ្ទៃមុខ។

ប្រើឡេការពារកម្តៅថ្ងៃ៖ កុំភ្លេចលាបឡេការពារកម្តៅថ្ងៃឲ្យសោះពេលត្រូវចេញទៅក្រៅម្តងៗ ព្រោះវាអាចជួយការពារស្បែកមិនឲ្យមានបញ្ហាដោយសារកាំរស្មីយូវី។ ប៉ុន្តែអ្នកត្រូវចេះជ្រើរើសផលិតផលឡេការពារកំដៅថ្ងៃដែលមានគុណភាពល្អ ទើបមិនប៉ះពាល់ដល់ការមានផ្ទៃពោះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here