ប៊ឺរ គឺជាផ្លែឈើធម្មជាតិមួយប្រភេទដែលសម្បូរទៅដោយអាហារូបត្ថម្ភសំខាន់សម្រាប់រាងកាយ ជាពិសេសជាតិកាល់ស្យូម អាស៊ីតហ្វូលិក ជាតិដែក ស្ពាន់ធ័រ ម៉ាញ៉េស្យូម ស័ង្កសី…។ ផ្លែឈើពណ៌បៃតងប្រភេទនេះ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍សំខាន់សម្រាប់មនុស្សទូទៅនោះទេ សូម្បីតែទារកក្នុងផ្ទៃពោះក៏ត្រូវការជាចាំបាច់ដែរ។
តើផ្លែប៊ឺរ ផ្តល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់ទារកក្នុងផ្ទៃ? តាមអ្នកជំនាញបានបង្ហាញថា ការទទួលទានផ្លែប៊ឺរ មួយថ្ងៃ ៦០០ ទៅ ៨០០មីក្រូក្រាម អាចការពារ បំពង់សរសៃប្រសាទ និងឆ្អឹងខ្នងទារកឲ្យមានសុខភាពល្អ ជាពិសេសវាអាចជួយជំរុញដល់ការអភិវឌ្ឍខួរក្បាលតែម្តង។
ស្ត្រីដែលទទួលទានផ្លែប៊ឺរ អំឡុងពេលត្រីមាសដំបូងជាប់លាប់ អាចជួយឲ្យកូនកើតមកមានភាពឆ្លាតវៃ ជាកុមារដទៃទៀត ដោយសារតែជាតិខ្លាញ់មានសុខភាពល្អរបស់វា។ លើសពីនេះ ជាតិអាស៊ីតហ្វូលិក ក្នុងផ្លែប៊ឺរ គឺជាប្រភពនៃអាហារបំប៉នដល់ល្អសម្រាប់បេះដូង របស់ទារកផងដែរ។
ទាំងនេះជាហេតុផល ដែលស្ត្រីទាំងឡាយ គួរតែយកចិត្តទុកដាក់ចំពោះការទទួលទានផ្លែប៊ឺនៅត្រីមាសដំបូង៕