ពិតទេ! គ្រាន់តែស្ទាបអង្អែលក្បាលពោះ ធ្វើឲ្យទារកក្នុងផ្ទៃមានអារម្មណ៍ល្អ

0
1

អ្នកជំនាញបានបង្ហាញថា ទារកជាធម្មតាមានចលនា ឬមានអារម្មណ៍ប្រតិកម្មឆ្លើយតប នៅពេលដែលប៉ាម៉ាក់យកដៃប៉ះលើក្បាលពោះ ព្រោះស្បែករបស់ទារក នៅជាប់ជាមួយនឹងជញ្ជាំងផ្នែកខាងក្នុងនៃស្បូន។

តើត្រូវអង្អែលក្បាលពោះដូចម្តេចទើបធ្វើឲ្យទារកមានអារម្មណ៍ល្អ?

១.គួរអង្អែលរាងជារង្វង់ពីលើចុះក្រោម ឬពីក្រោមឡើងទៅលើវិញ។

២.ផ្ចង់អារម្មណ៍ឲ្យបានល្អទៅលើទារក ព្រោះអារម្មណ៍ល្អនឹងធ្វើឲ្យអ្នកប្រើកាយវិការទន់ភ្លន់ស្ទាបទៅលើក្បាលពោះ។

៣.ក្នុងអំឡុងពេលមានដែលទារកធាត់ ឬឃើញពោះប៉ោងទល់ៗ អ្នកត្រូវនិយាយពាក់ផ្អែមល្ហែមទៅកាន់ទារក ដើម្បីបង្កើតឱកាសឲ្យទារកស្គាល់ច្បាស់នូវសំលេងប៉ាម៉ាក់។

តើការស្ទាបអង្អែលក្បាលពោះ ទារកទទួលបានប្រយោជន៍អ្វីខ្លះ?

១.ធ្វើឲ្យប្រសើរឡើងនូវការយល់ដឹងរបស់ទារក។

២.កសាងចំណង រវាងម៉ាក់និងកូន។

៣.នៅពេលកូនក្នុងផ្ទៃមានអាយុ ២៦សប្តាហ៍ ប្រព័ន្ធប្រសាទកំពុងតែសាងសងឡើង ដូច្នេះប្រសិនបើអ្នកស្ទាបអង្អែលក្បាលពោះញឹកញាប់ វានឹងធ្វើឲ្យទារកមានការវិឌ្ឍប្រព័ន្ធប្រសាទបានល្អប្រសើរ។

៤.ជួយសម្រួលអ័រម៉ូនក្នុងរាងកាយរបស់អ្នកម៉ាក់ ហើយបង្កើតអារម្មណ៍កក់ក្តៅដល់ទារក។

ការស្ទាបអង្អែលក្បាលពោះ គឺជាចំណុចចាប់ផ្តើមដ៏ល្អសម្រាប់ទំនាក់ទំនងរវាងឪពុកម្តាយ និងកូន។ ហេតុនេះ អ្នកត្រូវផ្តល់ពេលវេលាឲ្យកូនជានិច្ច ហើយត្រូវប្រយ័ត្នជាមួយនឹងអារម្មណ៍របស់អ្នកម៉ាក់ កុំឧស្សាហ៍មានអារម្មណ៍ស្ត្រេសខ្លាំងពេក៕

LEAVE A REPLY

Please enter your comment!
Please enter your name here