ដើរ​មួយថ្ងៃ ៣០នាទី ស្ត្រី​មាន​ផ្ទៃពោះ​នឹង​ទទួលបាន​ប្រយោជន៍​ហួស​ស្មាន!

0
1

មិន​ថា​មនុស្ស​ទូទៅ​នោះទេ សូម្បីតែ​ស្ត្រី​មាន​ផ្ទៃពោះ​ក៏ត្រូវ​ការធ្វើ​លំ​ហាត់ប្រាណ​ដែរ ដើម្បី​ទទួលបាន​សុខភាព​ល្អ។ ប៉ុន្តែ សកម្មភាព​ហាត់ប្រាណ​មួយចំនួន​មិនល្អ​ស្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​នោះទេ បើ​ដូច្នេះ​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ធ្វើ​ដូចម្តេច? អ្នកជំនាញ​បាន​ណែនាំ​ថា ការដើរ ត្រូវបាន​គេ​ចាត់ទុកជា​ការធ្វើ​លំ​ហាត់ប្រាណ​ដ៏​ល្អ​បំផុត​មួយ​ស្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ព្រោះ​វា​ជា​សកម្មភាពងាយៗ ហើយ​មិនមាន​សម្ពាធ​ដល់​ពោះ​នោះ​ផងដែរ ហើយ​ប្រសិនបើ​ស្ត្រី​អនុវត្តបាន​ទៀងទាត់ នឹង​ទទួលបាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​មួយចំនួន​ដូចខាងក្រោម។

១.កាត់បន្ថយ​សម្ពាធ​ឈាម

នៅពេល​មាន​ផ្ទៃពោះ លំហូរ​ឈាម​របស់​មនុស្ស​ស្រី​នឹងមាន​ការកើនឡើង ដោយសារតែ​តម្រូវការ​ផ្គត់ផ្គង់​ឈាម​មនុស្ស​ពីរ​នាក់។ ប៉ុន្តែ សកម្មភាព​ដើរ​ជា​រៀងរាល់ថ្ងៃ អាចជួយ​រក្សា​កម្រិត​សម្ពាធ​ឈាម​របស់​អ្នក មិន​ឲ្យ​ខ្លាំងពេក។

២.កាត់បន្ថយ​បញ្ហា​ស្ត្រេ​ស

អារម្មណ៍​ធុញថប់ ច្បាស់​ជា​កើតឡើង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ ហើយ​ប្រសិនបើ​វា​នៅតែ​អូសបន្លាយ​រយៈពេល​យូរ​អាច​បង្ក​ទៅជា​បញ្ហាផ្សេង។ ប៉ុន្តែ​ការដើរ គឺជា​លំ​ហាត់ប្រាណ​មួ​ប ដែល​អាចជួយ​ជំរុញ​ដល់​ការបញ្ចេញ​អ័រម៉ូន អង់​ដូ​ភី​ន ចេញពី​រាងកាយ។ អ័រម៉ូន​នេះ គឺជា​សារធាតុ​គីមី ដែល​ធ្វើ​ឲ្យ​អ្នកមាន​អាមរ​ម្មណ៍​ល្អ នៅពេល​វា​ភាយ​ចេញពី​ក្នុង​ខ្លួន។ ហេតុនេះ ដើម្បី​បំបាត់​បញ្ហា​ស្ត្រេ​ស ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ព្យាយាម​ដើរ​ឲ្យ​បាន​ច្រើន។

៣.ជួយ​សម្រាល​ទុក​លំបាក​ពេល​សម្រាលកូន

ការដើរ អាចជួយ​ពង្រឹង​សាច់ដុំ​ត្រគាក​ឲ្យ​មាន​ភាពរឹងមាំ  ដែល​ធ្វើ​ឲ្យ​ការ​ស្រាល​កូន​ងាយស្រួល ឆាប់​កើត និង​កាត់បន្ថយ​ការឈឺចាប់​ផងដែរ។

៤.រក្សា​ទម្ងន់

មិន​ត្រឹមតែ​ទម្ងន់​របស់​អ្នក​ម្តាយ​នោះទេ សូម្បីតែ​ទារក ក៏​អា​គ្រប់គ្រង​បានដែរ ដោយសារតែ​សកម្មភាព​ដើរ​រាល់ថ្ងៃ។ អ្នក​ត្រូវ​ចាំ​ថា ការ​លើស​ទម្ងន់​ក្នុងពេល​មាន​ផ្ទៃពោះ​អា​ចប​ណ្តោ​ល​ឲ្យ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម ហើយ​ទារក ថ្លោស​ជ្រុល​ពិបាក​កើត​ថែមទៀត។ ហេតុនេះ សូម​រក្សា​ទម្ងន់​ឲ្យ​បានល្អ ដោយ​ទម្លាប់ខ្លួន​ដើរ​រាល់ថ្ងៃ។

៥.ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល

ក្រៅពី​អត្ថប្រយោជន៍​ខាងលើ ការដើរ​ក៏​អាចជួយ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ គេង​ល់​ស្រួល​ផងដែរ។ ហេតុនេះ សូម​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​ព្យាយាម​ដើរ​ឲ្យ​បាន ៣០នាទី​ក្នុង​មួយថ្ងៃ ដើម្បី​ទទួលបាន​ប្រយោជន៍​ចំពោះ​សុភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here