សូម្បី​អ្នកជំនាញ​ក៏​ភ្ញាក់ផ្អើល​ដែរ! ទារក​ក្នុង​ផ្ទៃ​ក៏​ចេះ​បាក់​ទឹកចិត្ត​ដែរ

0
1

ជាទូទៅ​ជំងឺ​បាក់​ទឹកចិត្ត កើតឡើង​ចំពោះតែ​មនុស្សពេញវ័យ​ប៉ុណ្ណោះ ក៏ប៉ុន្តែ​តាមរយៈ​គេហទំព័រ Boldsky បាន​បង្ហាញថា ជំងឺ​នេះ​ក៏​អាច​កើតមាន​ចំពោះ​ទារក​នៅក្នុង​ផ្ទៃ​ដែរ

ជំងឺ​បាក់​ទឹកចិត្ត ជា​ជំងឺ​ផ្លូវ​អារម្មណ៍​ដែល​កើតឡើង​ដោយសារតែ​កត្តា​មួយចំនួន បាន​ផ្លាស់ប្តូរ​សារធាតុ​គីមី​ក្នុង​ខួរក្បាល ហើយ​ប៉ះពាល់​ដល់​ការរស់នៅ​ប្រចាំថ្ងៃ ដូចជា​ខឹង​ច្រើន មិន​ចង់​ធ្វើ​អ្វី​ទាំងអស់ និង​ចង់តែ​នៅ​ស្ងប់ស្ងាត់​តែម្នាក់ឯង។ ចំពោះ​ទារក​ក្នុង​ផ្ទៃ​វិញ យើង​មិនអាច​ដឹងបាន​នោះទេ លុះត្រាតែ​ពិនិត្យ​តាមបែប​វេជ្ជសាស្ត្រ។ ហេតុនេះ ទើប​ក្រុមគ្រូពេទ្យ​ផ្តល់​អនុសាសន៍​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ ឧស្សាហ៍​ទៅពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់។

ប្រសិនបើ​ការពិនិត្យ រកឃើញ​ទារក​មាន​សញ្ញា​មិន​ស្រួល​ក្នុងដំណាក់កាល​ដំបូង គ្រូពេទ្យ​អាចជួយ​សង្គ្រោះបាន​ទាន់ពេលវេលា ដូចជា​ជំងឺ​គ្រុន​ស្វិតដៃជើង ជំងឺ​ឆែប​អវយវៈ​ជាដើម។ ចំពោះ​ជំងឺ​បាក់​ទឹកចិត្ត ក៏​មិន​ខុសពី​ជំងឺ​ទាំងពីរ​មុខ​នេះដែរ បើ​គ្រូពេទ្យ​ពិនិត្យឃើញ​ទាន់ពេល ទារក​នឹងមាន​ឱកាស​ជៀស​ផុតពី​ជំងឺ​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here