ពេល​មាន​ផ្ទៃពោះ គួរ​កែ​ទម្លាប់​ទាំងនេះ​ចេញទៅ បើ​មិន​ចង់​ឲ្យ​កូន​កើតមក​កាត់​ដូច(ឆេ​ឆាវ,ខ្ជិល…)

0
1

តើ​អ្នក​ជឿ​ទេ កូន​ក្នុង​ផ្ទៃ​អាច​ចង់ចាំ​ទង្វើ​មួយចំនួន​ដែល​អ្នក​ម្តាយ​បាន​ធ្វើជា​រៀងរាល់ថ្ងៃ? ជ​ការ​ពិតណាស់ ទារក​ក្នុង​ផ្ទៃ​អាច​ស្តាប់ឮ​សំលេង​ពី​មជ្ឈដ្ឋាន​ខាងក្រៅ និង​ទម្លាប់​មួយចំនួន​របស់​អ្នក​ម្តាយ តា​រយៈផ្លូវ​អារម្មណ៍។ ហេតុនេះ​ប្រសិនបើ​អ្នក​ម្តាយ​មិន​ព្រម​ផ្លាស់ប្តូរ​ទម្លាប់​អាក្រក់​ទាំងនេះ​ទេ កូន​កើតមក​ច្បាស់​ជា​កាត់​ច​រិ​ក​ដូច​មិន​ខាន។

ឆេ​ឆាវ

នេះ​ជា​ទម្លាប់​អាក្រក់​មួយ​ដែល​ស្ត្រី​ភាគច្រើន​តែងតែមាន​អំឡុងពេល​មាន​ផ្ទៃពោះ តែ​ពួកគេ​ប្រហែលជា​មិនដឹងថា​អារម្មណ៍​មួម៉ៅ ឬ​ឆេ​ឆាវ អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ឡើយ។ ហេតុនេះ ដើម្បី​កុំ​ឲ្យ​កូន​កើតមក​មាន​ច​រិ​ក​អាក្រក់​មួយ​នេះ​ដូច​អ្នក ចូរ​ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ឲ្យ​បាន​ច្រើន អំឡុងពេល​មាន​ផ្ទៃពោះ។

ភាព​ខ្ជិលច្រអូស

ចាស់ៗភាគច្រើន​តែងតែ​ដាស់តឿន​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ក្រោក​ពៅ​ព្រលឹម កុំ​គេង​ទ្រមក​ខ្លាំងពេក តើ​មកពី​មូលហេតុ​អ្វី​ទៅ? តាមពិត​អ្នក​វិ​ទ្យ​សាស្ត្រ​បាន​រកឃើញថា ទម្លាប់​ខ្ជិលច្រអូស​បែ​បែ​នេះ​អាចធ្វើ​ឲ្យ​កូនកាត់​រក ពេល​ពួកគេ​កើតមក។ ដូច្នេះ​ក្រៅពី​ព្យាយាម​ក្រោក​ពី​ព្រឹក អ្នក​គួរតែ​ឧស្សាហ៍​ធ្វើការ​ងារ​ផ្ទះស្រាលៗមួយចំនួន​ផងដែរ ដើម្បី​ឲ្យ​កូន​ឧស្សាហ៍​ដូច​អ្នក​ដែរ។

រើស​ម្ហូប

ហេតុអ្វី​បានជា​ទារក​មួយចំនួន​មិន​ចង់​ទទួលទាន​អាហារ នៅពេល​ឪពុកម្តាយ​បញ្ចុក? នេះ​ក៏​ដោយសារតែ​នៅពេល​មាន​ផ្ទៃពោះ​អ្នក​ម្តាយ​រើស​ម្ហូប​ពេក ដូច្នេះ​កូន​របស់​ពួកគេ​ក៏​មិនសូវ​ចូលចិត្ត​ទទួលទាន​អាហារ​ដូចគ្នា​ដែរ។ ម្យ៉ាងវិញទៀត អ្នក​ត្រូវ​ចាំ​ថា ការទទួល​ទាន​អាហារ​តិចពេក​រាងកាយ​មិនអាច​ស្រូបយក​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់​ឡើយ ហើយ​វា​នឹង​ប៉ះពាល់​ដល់​ការលូតលាស់​បរ​ស់ទារ​ក។

គេង​មិន​លក់

ការ​គេង​មិន​លក់​គឺជា​ជំងឺ​មួយ​ដែល​កើតឡើង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​មួយចំនួន ហើយ​វា​អាច​បង្ក​ឲ្យ​មាន​បញ្ហាផ្សេងៗទាំង​ម្តាយ និង​កូន​បាន។ ប្រសិនបើ​អ្នក​មិនអាច​បំបាត់​ជំងឺ​នេះ​បានទេ វា​នឹង​ចម្លង​មកលើ​កូន​នៅពេល​កើតមក ហើយ​កូន​របស់​អ្នកមាន​សុខភាព​រឹងមាំ​ឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here