បើយោងតាមស្រាវជ្រាវបានឲ្យដឹងថា អ្នកដែលជួបបញ្ហាប៉ះទង្គិះខួរក្បាលធ្ងន់ធ្ងរ ក្នុងវ័យកុមារភាព អាចកើតមានវិបត្តិផ្លូវចិត្ត ឬជំងឺវិកលចរិក ទ្វេដងនៅថ្ងៃអនាគត។ អ្នកជំនាញនៅសាកលវិទ្យាល័យ Oxford University បានថ្លែងថា «ការប៉ះទង្គិះខួរក្បាលក្នុងវ័យកុមារភាព អាចកើតមានជំងឺផ្លូវចិត្ត ឬវិកលចរិក ជាពិសេសសម្រាប់អ្នកដែលរងរបួសក្បាលធ្ងន់ធ្ងរ ឬរបួសម្តងជាពីរដង»។
ការស្រាវជ្រាវបានបង្ហាញថា ក្នុងចំណោមមនុស្សដែលរងរបួសក្បាល ៨០ភាគរយ អាចពិការភាព (៤ ទៅ៦ភាគរយ) ហើយក្នុចំណោម ៧០ភាគរយ អាចស្លាប់នៅអាយុ ៤១ឆ្នាំ (មាន០,៨ ទៅ ១,៦ភាគរយ)។
សម្រាប់មនុស្សដែលរងរបួសម្តងជាពីរដង អាចជួបនឹងហានិភ័យពិការភាព (កើនឡើងពី ៦ ទៅ ១២ភាគ)។ ជាងនេះទៅទៀត នៅក្នុងចំណោមមនុស្ស ៦០ភាគរយ អាចរៀនមិនចេះ (កើនឡើងពី ៩ ទៅ ១៤ភាគរយ) ឬមានសុខភាពមិនល្អ (កើនឡើងពី ១២ ទៅ ១៩ភាគរយ)។
បើតាមការវិភាគទិន្នន័យរបស់ក្រុមអ្នកជំនាញ ទៅលើមនុស្សជាង១លាននាក់ នៅប្រទេសស៊ុយអែត ដែលកើតនៅចន្លោះឆ្នាំ ១៩៧៣ ទៅ ១៩៨៥ បានរកឃើញថា អ្នកដែលធ្លាប់រងរបួសក្បាលកាលពីកុមារភាព នឹងកើតមានបញ្ហាខួរក្បាលមុនអាយុ ២៥ឆ្នាំ។ ទោះជាយ៉ាងណា ក្រុមអ្នកជំនាញបានដាស់តឿនដល់ឱពុកម្តាយគ្រប់រូប ឲ្យចេះប្រុងប្រយ័ត្នចំពោះសុវត្ថិភាពកូនៗឲ្យបានល្អ ដើម្បីគេចផុតពីបញ្ហាដូចដែលបានរៀបរាប់ខាងលើ៕