ទាំងនេះគឺជាអត្ថប្រយោជន៍បានមកពីការដេកមួយស្របក់

0
233
WHY YOU SHOULD TAKE A NAP EVERY DAY

មនុស្សមួយចំនួនតែយល់ឃើញថា ការដេកមួយស្របក់ អាចជួយធ្វើឲ្យពួកគេ ក្រោកទ្បើងហើយ មានអារម្មណ៍ស្រស់ស្រាយ និងកាត់បន្ថយភាពតប់ប្រមល់ ប៉ុន្តែខ្លះទៀតបែបជាយល់ថា ការដេកមួយស្របក់ អាចនឹងធ្វើឲ្យមានផលប៉ះពាល់ដល់ការសម្រាន្ត នៅពេលយប់របស់ពួកគេ។ ចុះអ្នកវិញមានយោបល់យ៉ាងណាដែរ?

WHY YOU SHOULD TAKE A NAP EVERY DAY

ខាងក្រោមនេះ ជាអត្ថប្រយោជន៍ទាំង ៥ យ៉ាងទទួលបានពីការដេកមួយស្របក់៖

១/ ជួយបង្កើនស្មារតី ចេះប្រុងប្រយ័ត្ន
ដោយគ្រាន់តែចំណាយពេលត្រឹម ២០ ទៅ ៣០នាទី សម្រាប់ការដេកមួយស្របក់ បន្ទាប់ពីអាហារថ្ងៃត្រង់រួច អាចជួយបង្កើនស្មារតីរបស់អ្នក ឲ្យចេះប្រុងប្រយ័ត្នជាងមុន ហើយក៏គ្មានផលប៉ះពាល់អ្វីទេ ចំពោះការសម្រាន្ដរបស់អ្នក នៅពេលយប់ដែរ។

២/ ជួយកាត់បន្ថយភាពនឿយហត់
ប្រសិនជាអ្នកមានអារម្មណ៍តានតឹង ឬមិនសប្បាយចិត្ត ហើយពេលខ្លះមានអារម្មណ៍ថា នឿយហត់ជាខ្លាំង ចំពោះកិច្ចការរៀនសូត្រ ឬការបំពេញការងារផ្សេងៗ អ្នកគួរតែសាកល្បងដេកមួយស្របក់លមើល ព្រោះវាអាចនឹងជួយឲ្យអ្នក មានអារម្មណ៍ធូរស្បើយ និងបន្ថយភាពនឿយហត់បានទៀតផង។

៣/ មានភាពស្វាហាប់
ការដេកមួយស្របក់ អាចជួយធ្វើឲ្យអ្នកក្រោកទ្បើងហើយ មានអារម្មណ៍ស្វាហាប់ និងមានភាពជឿជាក់ចំពោះខ្លួនឯង ព្រមទាំងអាចជួយធ្វើការបំពេញការងាររបស់អ្នក មានភាពប្រសើរទ្បើងថែមទៀត។

៤/ ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង
តាមការសិក្សាស្រាវជ្រាវរបស់សកលវិទ្យាល័យ Harvard បានបង្ហាញឲ្យដឹងថា ការដេកមួយស្របក់ គឺឱសថដ៏មានប្រសិទ្ធិភាពបំផុត ក្នុងការជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។

៥/ មានភាពរហ័សរហួន
តាមការសិក្សាដដែរក៏បានបន្ថែមទៀតថា ការចំណាយពេលដេកត្រឹមតែ ៣០ នាទីប៉ុណ្ណោះ បន្ទាប់ពីអាហារថ្ងៃត្រង់រួច អាចជួយធ្វើឲ្យអ្នកមានភាពរហ័សរហួន ចំពោះការបំពេញការងារប្រចាំថ្ងៃរបស់អ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here