អ្នកលង់ដំណេកជ្រុល ឬគេងច្រើនម៉ោង អាចជួបបញ្ហាទាំងនេះ

0
237
baby and mom in Cambodia

សម្រាប់អ្នកលង់ដំណេកជ្រុង អាចនឹងប្រឈមជាមួយបញ្ហាសុខភាពខ្ពស់​ ជាងអ្នកដែលមិនសូវបានគេងគ្រប់គ្រាន់ ព្រោះបើតាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រា បានបង្ហាញឲ្យដឹងថា ការគេងក្នុងមួយថ្ងៃ ៧ ឬ៨ម៉ោង អាចបណ្ដាលឲ្យមានហានិភ័យចំពោះសុខភាពផងដែរ សម្រាប់មនុស្សពេញវ័យ។

ខាងក្រោមនេះ ជាគុណវិបត្តិទាំង៥យ៉ាង សម្រាប់អ្នកលង់ដំណេកជ្រុល៖
១/ បណ្តាលឲ្យមានបញ្ហាសរសៃឈាមបេះដូង
តាមការសិក្សានៃសាលាវេជ្ជសាស្ត្រ Warwick របស់អង់គ្លេស បានឲ្យដឹងថា ការគេងច្រើនពេក អាចបណ្ដាលឲ្យអ្នកស្លាប់មុនអាយុបាន ដោយកើតជំងឺបេះដូង។

២./ ងាយនឹកកើតជំងឺទឹកនោមផ្អែម
យើងដឹងហើយថា ការគេងមិនបានគ្រាប់គ្រាន់ អាចធ្វើឲ្យមានហានិភ័យខ្ពស់ ក្នុងការកើតជំងឺទឹកនោមផ្អែម ប៉ុន្តែបើតាមការសិក្សាបានបង្ហាញថា ៥០ ភាគរយទៅហើយនៃអ្នកកើតជំងឺទឹកនោមផ្អែម ដោយសារការលង់ក្នុងដំណេកលើសពី ៩ម៉ោងទ្បើង នេះបើតាមការប្រៀបធៀបជាមួយនឹងអ្នកគេងក្នុងមួយថ្ងៃ ៧ ឬ៨ម៉ោង។

៣/ ឧស្សាហ៍វិលមុខ
ជាទូទៅ សម្រាប់អ្នកលង់ក្នុងដំណេកជ្រុល តែងតែកើតមានអាការវិលមុខ និងងងុយគេងជាញឹកញាប់នៅពេលថ្ងៃ ជាពិសេសថែមទាំងឈឺក្បាល់ទៀតផង។

៤/ ជំងឺបាក់ទឹកចិត្ត
ការលង់ក្នុងដំណេកជ្រុល អាចបណ្ដាលឲ្យអ្នក មានបញ្ហាផ្លូវចិត្ត ដែលឈានទៅរកការកើតជំងឺបាក់ទឹកចិត្តបាន។

៥/ កើតជំងឺឈឺខ្នងរ៉ាំរ៉ៃ
តើអ្នកដឹងទេថា ប្រសិនបើអ្នកកំពុងកើតមានអាការឈឺខ្នងរ៉ាំរ៉ៃ ឬឈឺក្បាល់ អ្នកមិនគួរគេងច្រើនម៉ោងពេកទេ ព្រោះអាចធ្វើឲ្យអ្នក កាន់តែមានស្ថានភាពអាក្រក់ទ្បើងថែមទៀត។ ប៉ុន្តែប្រសិនបើអ្នកចង់ឲ្យមានភាពធូរស្បើយ និងជៀសផុតនៅរាល់បញ្ហាទាំងនេះ អ្នកគួរតែកាត់បន្ថយការគេងរបស់អ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here