កុំថាឡើយមនុស្សចាស់ដែលនិយមចូលចិត្តស្ប៉ាដងខ្លួន អូនតូចអាយុ ៦ខែ ក៏និយមលេងទឹក នឹងចូលចិត្តឲ្យអ្នកម្ដាយស្ប៉ាដងខ្លូនឲ្យដែរ ហើយជាពិសេសវាជួយជំរុញការរីកធំធាត់ដល់កូនបានលឿនមិនគួរឲ្យនឹកស្មានដល់។ វិធីសាស្រ្ដបង្រៀនកូនបែបនេះ ពេញនិយមនៅតំបន់អឺរ៉ុប ច្រើនជាងអាស៊ី ។
គេហទំព័រ Baby and Mom (មាតា និង ទារក ) បានដកស្រង់នូអត្ថបទពិសេសមួយនេះ មកចែករំលែកចំនេះដឹងជូនអ្នកម្ដាយគ្រប់រូប ដើម្បីបង្រៀនកូនៗ ឲ្យចេះហែលទឹក នឹងមានសមត្ថភាពខ្លាំងក្នុងការធ្វើចលនាដងខ្លួន នឹងចលនាដង្ហើម ហើយកាន់តែធ្វើកូនមានស្មារតីរឹងមាំចាប់តាំងពីអាយុ ៦ខែឡើងទៅ ។
វីធីសាស្រ្ដងាយៗ ៖
១. ជាដំបូងអ្នកម្ដាយត្រូវលាយទឹកក្ដៅអ៊ុនៗ ក្នុងអាងទឹកដែលល្មមនឹងអាចឲ្យកូនហែលបាន មិនជ្រៅពេក មិនរាក់ពេក ព្រោះក្មេងតូចៗពិតជាឈ្លក់ង្វេងៗ និងទឹក្ដៅអ៊ុនៗនេះណាស់ មិនត្រូវឲ្យទឹក ឡើងក្ដៅពេកឡើយ ព្រោះអាចរលាកស្បែករបស់ក្មេងបាន ។
២. ក្មេងនៅអាយុ ៦ ខែឡើងទៅ កញ្ចឹងកររបស់ក្មេងចាប់ផ្តើមរឹងហើយ អ្នកម្ដាយត្រូវយកពោងខ្យល់មកបំពាក់ នឹងកញ្ចឹងករកូន ដោយថ្មមៗ ។
៣. ការដាក់កូនចូលទៅក្នុងអាងទឹក អ្នកម្ដាយត្រូវប្រុងប្រយ័ត្នបំផុត ក្មេងដែលមិនធ្លាប់បានហែលទឹកសោះ អាចភ័យ ហើយឈ្លក់ទឹកបណ្ដាលឲ្យទឹកចូលក្នុងសួតរបស់កូនបាន ដូច្នោះហើយអ្នកប្រុងប្រយ័ត្ន ត្រូវជន្លរកូនឲ្យលេងទឹក រហូតដល់ប្រាកដចិត្តបានថា ក្មេងអាចលេងទឹកបានដោយខ្លួនគេផ្ទាល់។
៤. ត្រូវយកដៃទះប៉ប្រះទឹកតិចៗ ដើម្បីបង្រៀនកូនឲ្យចេះធ្វើកាយវិការហែលទឹក នៅពេលដែលកូនឈ្លក់វង្វេងនឹងទឹក គេមានទឹកមុខសើចញញឹមមកកាន់អ្នកម្ដាយ។
៥. ក្រោយហែលទឹករួច អ្នកម្ដាយត្រូវឲ្យកូនគេងផ្កាប់មួយរយៈពេលខ្លី ដើម្បីរំសាយភាពនឿយហត់របស់កូន ខណៈនោះដែរ អ្នកត្រូវម៉ាស្សាស្ប៉ាឲ្យកូនថ្មមៗ ដោយការចាប់សរសៃរឃ្នងពីក្រោយដោយថ្មមៗបំផុត ចំពោះការធ្វើបែបនេះ ជាការប្រពៃបំផុត ។
ជាចុងក្រោយ ការបង្រៀនកូនឲ្យចេះហែលទឹករបៀបនេះ មិនត្រឹមតែជាការជំរុញស្មារតីហាត់ប្រាណរបស់កូនឡើយ វាជាវិធីសាស្ដ្រមួយ ដែលជាជុំរុញការវិឌ្ឍន៍ការលូតលាស់របស់ក្មេងបានយ៉ាងល្អបំផុត ហើយបានសម្រួលនូវការរីកដុះដាលរបស់អាវៈយាវៈដៃជើងកូនបានយ៉ាងប្រសើរ មុនពេលដែលកូនរៀនចេះក្រោកឈរ ដើរ និងអង្គុយ ៕