តាំងពីបុរាណកាលមក មនុស្សចាស់បុរាណមានជំនឿដូចគ្នាថា ទារកដែលកើតមកគ្មានចញ្ចើម តែធំឡើងស្រាប់តែមានចញ្ចើមខ្មៅក្រាស់ ព្រោះដោយសារយក ផ្កាអមតៈ យកមកគូរនៅលើចញ្ចើមរបស់ទារក អ៊ីចឹងហើយការសង្ស័យទៅអបិយជំនឿនេះ រមែងតែងកើតមានតៗគ្នា ពីមាត់មួយទៅមាត់មួយមិនដាច់សោះ ជាពិសេសក្រុមអ្នកនៅតាមទីជនបទ ។
រឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ Baby and Mom ( មាតា និង ទារក ) នឹងបកស្រាយចម្ងល់នេះតាមរយៈគេហទំព័ររបស់ អ្នកជំនាញដែលបានចេញផ្សាយក្រោយធ្វើការពិសោធន៍លើ វត្ថុធាតុ និងសារធាតុ ដែលមាននៅក្នុង ផ្កាអមតៈ ។
សម្រាប់ប្រភេទផ្កាអមតៈ ត្រូវបានគេចាត់ជាឱសថបុរាណមួយប្រទេភ ដែលអ្នកស្រាវជ្រាវបានពិសោធន៍ឃើញងថា នៅក្នុងផ្កាអមតៈគឺមាននូវសារធាតុ Anthocyanin ជាសារធាតុម្យ៉ាង ដែលជាជំនួយការព្យាបាលសរសៃរសក់ និង រោមនៅលើស្បែកឲ្យមានសំណើម និងរស់រវើក ព្រមទាំងបំរ៉ុងបំប៉នសរសៃរសក់បានល្អ ជាពិសេសវាជាកង្កើតសរសៃរសក់ថ្មីបានផងដែរ ។
អ្នកជំនាញនិយាយថា វិធីសាស្រ្ដងាយក្នុងបណ្ដុះរោមចញ្ចើមទារកឲ្យបានស្អាត ដោយគ្រាន់តែយកស្រទាប់ផ្កាអមតៈ ចំនួន ៦ ទៅ ៧ ស្រទាប់ លាងទឹកអោយស្អាត ហើយយកមកញីលើគំនូសចញ្ចើមកូន នៅពេលដែលកូនគេងលក់ រួចទុកចោលរយៈពេល ១ ទៅ ២ ម៉ោង ការធ្វើបែបនេះ ៤ ទៅ ៥ដង នេះអ្នកម្ដាយគ្រប់ និងបានឃើញលទ្ធផលសម្រេចដូចក្ដីប្រាថ្នា ។
គួរបញ្ជាក់ផងដែរថា ពុំទាន់មានការបកស្រាយណាមួយប្រាកដថា ផ្កាអមតៈ អាចជាឱសថព្យាបាលអ្នកទំពែកសក់បានឡើយ តែលោកអ្នកអាចសាកល្បងញីផ្កាមួយនេះបាន ដោយគ្មានការប្រតិ្តកម្មណាមួយកើតមាន ៕