ទារកកើតមានជំងឺគ្រុនក្ដៅខ្លាំងអាចប្រឈមមុខនឹងជំងឺ រលាកខួរក្បាល

0
230

ជំងឺក្ដៅគ្រុនក្ដៅខ្លួនកំរិតខ្ពស់ អាចបណ្ដាលឲ្យបាត់បង់ជីវិតបាន ដែលភាគច្រើនគឺរមែងកើតមានទៅលើ ទារកអាយុ ២ ខួប រហូតដល់មនុស្សចាស់អាយុ ៦៥ ឆ្នាំ ឡើងទៅ ហើយការដែលទារកមានអាការៈក្ដៅខ្លាំង អាចមកពីមានជំងឺផ្ដាសាយ ប្រសិនការព្យាបាលមិនត្រឹមត្រូវ នឹង ព្យាបាលដោយគ្រូពេទ្យជំនាញទេ អាការៈជំងឺគ្រុនក្ដៅខ្លាំង អាចប្រែក្លាយទារកឲ្យកើតជំងឺ រលាកខួរក្បាលបាន ។

ដូច្នោះប្រការដែរទារកមានអាការៈក្ដៅខ្លួនខ្លាំងខុសប្រក្រតី មាតាបិតាគ្រប់រូបគួររួសរាន់បញ្ជូនទារកទៅកាន់មន្ទីរព្យាបាលភ្លាមៗ កុំទុកយូរឡើយ ។ រីឯចំពោះវិធីបង្ការទារកកុំឲ្យកើតមានរោគជំងឺគុ្រនក្ដៅខ្លាំងបាន លុះត្រាតែ ៖

១. បញ្ជៀសទារកពីអ្នកជំងឺគ្រុនផ្ដាសាយធំ ប្រសិនបើអ្នកមានជំងឺនេះហើយ គួរតែនៅឲ្យឆ្ងាយពីទារក ដូច្នោះហើយរាល់ពី ក្អក កណ្ដាស ឬញីសសំបោរ អ្នកត្រូវតែបិទមាត់ជានិច្ច ។
២.​អ្នកម្ដាយត្រូវលាងដៃ រាល់ពេលមកចាប់ ឬកាន់ទារកគ្រប់ពេល ត្រូវសម្អាតដៃជានិច្ច។
៣.នៅក្នុងរដូវក្ដៅខ្លាំង ទារកត្រូវឧស្សាហ៍ផឹក ឬបំបៅទឹកឲ្យបានច្រើន មិនត្រូវឲ្យទារកនៅក្រោមកំដៅថ្ងៃខ្លាំងពេកឡើយ ព្រោះអាចបណ្ដាលឲ្យទារកឆ្លងជំងឺ ដែលនៅមានក្នុងបរិកាស ។
៤.ហាមចាប់កាន់ប្រដាប់ប្រើប្រាស់របស់ទារក ដោយមិនបានសម្អាតដៃជាមុន ។

ចំណាំ៖ ការបង្ការទារកពីជំងឺគ្រុនក្ដៅខ្លាំង ជាការជួយទារកមិនឲ្យកើតមានជំងឺរលាកខួរក្បាលបាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here