ជំងឺមុខស្បូនខុសធម្មតា ជាបញ្ហាគ្មានកូន

0
198

បច្ចុប្បន្នបានរកឃើញថា ស្ត្រីដែលមានសភាវៈរាងកាយខុសធម្មតា គឺជាមូលហេតុដែលពិបាកមានកូន។ ទាំងរឿងមករដូវមិនទៀងទាត់ ទាំងអាយុច្រើន បរិស្ថាន និងអាហារ ដែលទាំងអស់នេះហើយ ស្រ្ដីគ្មានការថែរក្សាសុខភាពមិនបានល្អនោះ។ យ៉ាងណាក៏ត្រូវសង្កេតភាពមិនប្រក្រតីរបស់រាងកាយខ្លួនឯងជាប្រចាំដែរ ដែលអាចជួយបង្ការជំងឺ នឹងដឹងពីមូលហេតុគ្មានកូន ។

ជំងឺមុខស្បូនខុសធម្មតា ស្បូនមិនប្រក្រតីមានកម្រាស់ក្រាស់ គឺជាមូលហេតុមួយដែលបណ្ដាលឲ្យពិបាកមានកូន ឬគ្មានកូន
។ ប្រសិនបើជំងឺនេះគឺមិនបានព្យាបាល ហើយចេះតែបណ្ដោយតាមពេវេលា នោះការគ្រោះថ្នាក់នៃជំងឺមចហារីកស្រទាប់ស្បូន
នឹងកើតមានឡើងក៏ថា​បាន ។

ជំងឺកាចសាហាវមួយនេះ រមែងកើតមានចំពោះស្ដ្រី ដែលមានអាយុ ២៨ ទៅ ៣០ ឆ្នាំ។ ដំណាក់កាលដំបូងការបញ្ចេញអូវ៉ុលក្នុងអំឡុងពេលវដ្តរដូវ វាមានការផលិតអរម៉ូនអ៊ឹស្ត្រូសែន (Estrogen)​ដែលជាអ័រម៉ូនស្ត្រី ក្នុងការជំរុញការធំធាតត់របស់ស្រទាប់ស្បូន ជាអរម៉ូនគ្មានកូន ។ ហើយរយៈពេលបន្ទាប់ គឺរាងកាយផលិតអ័រម៉ូន progesterone គេស្គាល់ថាជាអរម៉ូនអាចមានកូនបាន ។ ដែលការជ្រុះនូវអរម៉ូន Estrogen និង progesteron មកក្រៅតាមតាមធម្មតានោះ ត្រូវបានគេហៅថា ជាការមករដូវរបស់ស្រី្ដ ។ ក៏ប៉ុន្ដែបើការទម្លាក់អរម៉ូនទាំងពីរខុសពីធម្មតាវិញ នោះបញ្ជាក់ថា រដូវគឺមកមិនទៀងទាត់ ជាមូលហេតុធ្វើឲ្យមុខស្រទាប់ស្បូនកាន់តែក្រាស់ នឹងងាយប្រឈមមុខកើតជំងឺ ជំងឺមុខស្បូនខុសធម្មតា។ រហូតដល់ពេលខ្លះបណ្ដាលឲ្យស្ដ្រីគ្មានរដូវជាច្រើនខែក៏អាចមាន ។

មូលហេតុដែលស្រ្ដីកើតមានជំងឺនេះ គឺភាគច្រើនស្រី្ដនោះមានជំងឺ ធាត់ ទឹកនោមផ្អែម ឧស្សាហ៍មករដូវមិនទៀងទាត់ នឹងកើតមានជំងឺគីសស្បូន ដែលអ្នកជំងឺទាំងអស់នោះមិនបានត្រួតពិនិត្យរោគជំងឺឲ្យបានច្បាស់លាស់ ជាពិសេសមិនបានពិនិត្យស្រទាប់ស្បូនជាមួយគ្រូពេទ្យជំនាញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here