សម្រាប់អ្នកម្តាយថ្មីថ្មោងការត្រៀមរៀបចំរបស់ប្រើប្រាស់ទុកសម្រាប់កូនតូចជាទីស្រឡាញ់ ដែលទើបនឹងបើកភ្នែកមើលពិភពលោកថ្មីៗនោះ គឺជារឿងសំខាន់ណាស់ តែសូមអ្នកម្តាយក្មេងវ័យកុំបារម្ភអី ព្រោះនៅថ្ងៃនេះយើងមានអត្តបទល្អៗមកជំរាបជូន ដើម្បីជាជំនួយស្មារតីដល់អ្នកម្តាយក្នុងការមើលថែទាំកូនតូចយ៉ាងមានសុវត្ថិភាព សូមតាមដានដូចតទៅ ៖
០១) ខោកន្ទបទឹកនោម យ៉ាងតិចណាស់ ២ឡូ
ដោយសាតែទារកដែលទើបនឹងកើតរហូតដល់អាយុ៣ខែ ត្រូវបញ្ចេញទឹកនោមក្នុងមួយថ្ងៃពី ១២-១៨ដង (មិនរាប់ពេលយប់) នោះ ដូច្នេះត្រូវមានខោកន្ទបទឹកនោមទុកសម្រាប់ផ្លាស់ឲ្យកូនតូចប្រមាណជា ១២-២០ខោ និងត្រូវមានទុកសម្រាប់បោកប្រើផ្លាស់ប្តូរមួយចំនួនទៀត តែបើមិនសូវមានពេលវេលាបោកទេនោះ គួរមានខោកន្ទបសម្រាប់កូនប្រមាណ ៣ឡូទើបសមល្មម ។
០២) ក្រណាត់កន្ទប (រាងបួនជ្រុង) យ៉ាងតិច ៦-១២បន្ទះ
បើមានខោកន្ទបទឹកនោមចំនួនច្រើនហើយ គួរតែមានក្រណាត់កន្ទបរាងបួនជ្រុងទុកប្រើបន្តិចបន្តួចក៏បាន ដើម្បីទុកសម្រាប់ជូតខ្លួនកូនតូច ឬសម្រាប់ក្រាលពីក្រោមខ្លួនកូន ។
០៣) ដបទឹកដោះគោ ចំនួន៥ (សម្រាប់ទារកដែលបៅដោះម្តាយ) ១២ដប (សម្រាប់ទារកដែលបៅទឹកដោះគោ)
ដបទឹកដោះគោខ្នាតតូច ចំនួន ៥ (សម្រាប់ទារកដែលបៅដោះម្តាយ) ទុកសម្រាប់ដាក់ទឹកឆ្អឹនឲ្យកូនតូចបៅ
និងទុកសម្រាប់លាងប្រើផ្លាស់ប្តូរ ។ ដបទឹកដោះគោខ្នាតធំ ចំនួន១២ (សម្រាប់ទារកដែលបៅទឹកដោះគោ) ទុកសម្រាប់ដាក់ទឹកឆ្ងឹនឲ្យកូនតូចបៅ និងទុកសម្រាប់ឆុងទឹកដោះគោឲ្យកូនតូចបៅ ព្រមទាំងទុកសម្រាប់លាងប្រើផ្លាស់ប្តូរ។
០៤) ច្រាសលាងដបទឹកដោះ ចំនួន១
គួរជ្រើសរើសទិញច្រាសដែលខាងចុងមានសសៃច្រាសធ្វើពីផ្លាស្ទិក ព្រោះអាចដុសសំអាតកំណកម្សៅទឹកដោះគោបានស្អាតជាងច្រាសដែលខាងចុងជាអេប៉ុង ។
០៥) ពូកគេងប្រភេទអេប៉ុងដែលដាក់ឲ្យកូនតូចគេងហើយមិនទ្រុឌជ្រៅពេក ដោយសាតែបើប្រើពូកដែលទន់ និងទ្រុឌចុះក្រោមខ្លាំងពេក អាចនឹងធ្វើឲ្យសាច់ពូកខ្ទប់មុខ ឬខ្ទប់ច្រមុះកូនតូចបាននៅពេលដែលដាក់កូនតូចឲ្យគេងផ្អៀង ឬគេងផ្កាប់នោះ តែក៏មិនគួរជ្រើសរើសយកពូកណាដែលរឹងជ្រុលពេកដែរ ។
០៦) ក្រណាត់កៅស៊ូសម្រាប់ទ្រាប់ ១បន្ទះ
ក្រណាត់កៅស៊ូទុកសម្រាប់ទ្រាប់ពីក្រោមមិនឲ្យទឹកនោមកូនតូចហូរជ្រាបទៅដល់ពូក តែគួរយកក្រណាត់កន្ទបបួនជ្រុងមកដាក់ទ្រាប់ពីក្រោមខ្លួនកូនតូចជាមុនសឹន ដើម្បីកុំឲ្យក្រណាត់កៅស៊ូប៉ះជាប់ផ្ទាល់នឹងខ្លួនកូនតូចជាហេតុបណ្តាលឲ្យកូនតូចក្តៅស្អុះ និងបែកញើសបាន ។
០៧) អាវទារកមានខ្សែចងពីក្រោយ ចំនួន ៦-១០អាវ
អាវដែលមានខ្សែចងពីក្រោយគឺជាអាវដែលល្អសម្រាប់ទារកទើបនឹងកើត ដោយសាតែវាងាយស្រួលពាក់ តែអ្នកម្តាយមិនគួរមានច្រើនពេកទេ ព្រោះទារកទើបកើតថ្មីរហូតដល់អាយុ ១ខែឆាប់ធំធាត់ខ្លាំងណាស់ ។
០៨) កន្សែងសម្រាប់រុំខ្លួនទារក ចំនួន២
មិនគួរមានច្រើនពេកទេ ដោយសាតែភាគច្រើនអ្នកម្តាយប្រើប្រាស់កន្សែងរុំខ្លួនទារកនេះតែក្នុងអំឡុងពេលដែលទារកទើបនឹងកើតថ្មី រហូតដល់អាយុបាន ១ខែប៉ុណ្ណោះ ។
០៩) មួក ស្រោមដៃ ស្រោមជើង
ចូរជ្រើសរើសយកមួកដែលសមល្មមនឹងក្បាលកូនតូច មិនរលុងខ្លាំងពេក គួរមានយ៉ាងតិច២ សម្រាប់ពាក់គេងពេលយប់ ។ ស្រោមដៃត្រូវមានយ៉ាងតិច ៤-៦គូ និងស្រោមជើងយ៉ាងតិច ៣គូ ទុកសម្រាប់ពាក់ពេលគេងយប់ និងពេលចេញក្រៅផ្ទះ។
១០) ចានអាងសម្រាប់ផ្ងូតទឹកកូនតូច ចំនួន១
គួរផ្ងូតទឹកកូនតូចដោយទឹកក្តៅអ៊ុនៗជានិច្ច
១១) អេប៉ុងប្រភេទទន់ ចំនួន ១ដុំ
ទុកសម្រាប់ដុសសម្អាតខ្លួនកូនយ៉ាងថ្នមៗ
១២)សំឡីសម្រាប់ជូតគូទកូនតូច ១កញ្ចប់ និងដុំសំឡីមានដង ១កញ្ចប់តូច
សំឡីមួយកញ្ចប់ធំទុកសម្រាប់ជូតគូទកូនតូច ក្រោយពេលកូនជុះរួច និងទុកជូតអវះយវះផ្សេងៗ ឯដុំសំឡីមានដង
ទុកសម្រាប់ជូតកន្លែងរន្ធច្រមុះ រន្ធត្រចៀក…ល…របស់កូនតូច ។
១៣) សាប៊ូសម្អាតសម្រាប់ទារក និង សាប៊ូកក់សក់សម្រាប់ទារក
ចូរជ្រើសរើសប្រើសាប៊ូទឹកក្នុងដបបែបសង្កត់ក្បាលព្រោះងាយស្រួលក្នុងការប្រើប្រាស់៕