យោងតាមគ្រូពេទ្យជំនាញបានបញ្ជាក់ឲ្យដឹងថា ជាទូទៅ ស្ត្រីអាចត្រឡប់មករួមភេទវិញបាន នៅពេលជាសះស្បើយពីការឈប់ធ្លាក់ឈាម ពោលគឺក្រោយពេលសម្រាលកូនបាន ៣ ទៅ៤ខែ (បញ្ជាក់ នេះសម្រាប់តែស្ត្រីដែលសម្រាលកូនដោយកើតប៉ុណ្ណោះ) ជាពិសេសគឺនៅពេលស្ត្រីនោះមានអារម្មណ៍ជាមួយនឹងដៃគូឡើងវិញ។
ក្រោយពីសម្រាលកូនរួច ស្ត្រីខ្លះសម្គាល់ឃើញថាដូចជាពុំសូវមានទឹករំអិលតាមទ្វារមាស ក្នុងពេលរួមភេទ ដូច្នេះអាចប្រើប្រាស់ ទឹករំអិលជាជំនួយបាន ដើម្បីកាត់បន្ថយភាពស្ងួតក្នុងទ្វារមាស៕