បើឃើញកូនរបស់អ្នកអង្គុយបតភ្លៅកង្កែប ឬW សូមបញ្ឈប់ភ្លាម

0
199

មនុស្សភាគច្រើនតែងតែមិនចាប់អារម្មណ៍ចំពោះការអង្គុយរបស់ក្មេងៗ ព្រោះយល់ថា វាគ្មាផលប៉ះពាល់អ្វីនោះទេ។ យ៉ាងណាមិញ ការអង្គុយបតភ្លៅកង្កែប ឬរាងជាអក្សរ W គឺជាទម្លាប់មួយដែលកុមារទូទៅចូលចិត្តអង្គុយបំផុត។

តាមអ្នកជំនាញផ្នែករលាកសន្លាក់គឺលោក Avni Trivedi នៅប្រទេសអង់គ្លេស soha បានបង្ហាញថា ការអង្គុយបែបនេះ អាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរលើការអភិវឌ្ឍនៃសន្លាក់ និងសុខភាពរបស់កុមារ។ ព្រោះរាងកាយទាំងមូលត្រូវដាក់សម្ពាធទៅលើសាច់ដុំជើង សន្លាក់ត្រគាក និងជង្គង់ ជើង ហើយសាច់ដុំនៅលើរាងកាយមិនអាចធ្វើសកម្មភាពច្រើន ដែលនាំឲ្យរមួលសាច់ដុំបញ្ចូលគ្នា និងខ្សោយ។

ប្រសិនបើកុមាររក្សាសកម្មភាពបែបនេះរយៈពេលយូរពេក អាចបង្កើនសម្ពាធលើក ស្មា និងខ្នងផ្នែកខាងលើ ដែលបង្កឲ្យមានការឈឺចាប់។ លើសពីនេះទៅទៀត សម្លាប់អង្គុយបែបនេះយូរៗទៅ អាចបណ្តោលឲ្យមានបញ្ហាលើសទម្ងន់ ជំងឺបេះដូង ជំងឺសាចដ់ដុំ ឈឺក ឈឺស្មា ឈឺឆ្អឹងខ្នង…។
អាស្រ័យហេតុនេះហើយ ឪពុកម្តាយគ្រប់រូបគួរតែណែនាំកូន ឬបង្រៀនកូន កុំឲ្យមានទម្លាប់អង្គុយបែបនេះទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here