ឈប់បានគួរតែឈប់ទៅ បើអ្នកចូលចិត្តធ្វើសកម្មភាពបែបនេះចំពោះកូន

0
209

ដោយសារតែសេក្តីស្រឡាញ់ឪពុកម្តាយគ្រប់រូបតែងតែប្រលែងលេងជាមួយកូនជាមួយនឹងកូនរបស់ខ្លួន។ ប៉ុន្តែមានសកម្មភាពមួយដែលឪពុកម្តាយបានសាងកំហុសដោយមិនដឹងខ្លួន ព្រោះវាអាចធ្វើឲ្យមានបញ្ហាដល់ខួរក្បាលកូន ឬអាចឈានដល់ស្លាប់ថែមទៀត។
សកម្មភាពក្នុងការអង្រួន នៅពេលប្រលែងលេងជាមួយនឹងទារកមិនមែនជារឿងល្អនោះឡើយ វាអាចធ្វើឲ្យទារកក្រឡខួរ ឬប៉ះពាល់ដល់លំហូរឈាមទៅកាន់ខួរក្បាល។ តាមគេហទំព័រ Healthylifehouse បានចុះផ្សាយកាលពីពេលថ្មីៗនេះឲ្យដឹងថា នៅក្នុងចំណោមទារកបីនាក់ដែលត្រូវបានឪពុកម្តាយចាប់អង្រួង គឺមានម្នាក់ដែលស្លាប់ ហើយចំណែកឯទារកផ្សេងទៀតអាចមានបញ្ហាសរសៃប្រសាទ រៀនមិនចេះ ឬនិយាយមិនចេញ។
បើយោងតាមការស្រាវជ្រាវមួយបានបង្ហាញថា សូម្បីតែការអង្រួនក្នុងពេលតែ ៥វិនាទីប៉ុណ្ណោះ ក៏ប៉ះពាល់ដល់ខួរក្បាលទារកដែរ។ អាស្រ័យហេតុនេះ អ្នកមិនត្រូវឲ្យនរណាម្នាក់ ឬខ្លួនឯង ធ្វើសកម្មភាពបែបនេះចំពោះកូនតូចៗឡើយ៕

សូមទស្សនាវីដេអូដែលបង្ហាញដូចខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here